ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ.ក់កាបូបមិនបានសម្រេចប្រតា.យប្រត.ប់គ្នាដួលម៉ូតូសំណាងអាក្រក់ត្រូវពលរដ្ឋនាំគ្នាដេញចាប់បានវា.យទ្រមខ្លួន

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ពីរ​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញចាប់ និង​វា​.​យ​ទ្រម​ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆ​.​ក់​កាបូប​ពី​នារី​ម្នាក់​មិន​បាន​សម្រេច ហើយ​ប្រតាយប្រតប់​គ្នា​ដួល​ម៉ូតូ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ម៉ោង​១​រសៀល ថ្ងៃ​ទី​១១…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ពីរ​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញចាប់ និង​វា​.​យ​ទ្រម​ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆ​.​ក់​កាបូប​ពី​នារី​ម្នាក់​មិន​បាន​សម្រេច ហើយ​ប្រតាយប្រតប់​គ្នា​ដួល​ម៉ូតូ ។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ម៉ោង​១​រសៀល ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ ២០២៤ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៩៦២ ក្នុងភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​១.​ឈ្មោះ ធន់ ប៊ុ​ន​ថេ​ន អាយុ​១៧​ឆ្នាំ ២.​ហេង សំណាង អាយុ​១៥​ឆ្នាំ ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​មុនគេ​កើតហេតុ ជនសង្ស័យ​មាន​គ្នា​ពីរ​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្កុប​ពី ពណ៌​សលាយ​ឈាម​ជ្រូក ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​១AT.៣៤២៤ មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៩៦២ នៅ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត នៅ​ពេល​ធ្វើ​ដំណើរ​ដល់​ចំណុច​កើតហេតុ​ជិត​ដល់​ប្រឡាយ​ទឹក​ស្អុយ​ក៏​បាន​ធ្វើ​សកម្មភាព​ឆ​.​ក់​កាបូប​ពី​ស្ត្រី​ម្នាក់​ពី​ម៉ូតូ​ម៉ាក copy មួយ​គ្រឿង ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ។

នៅ​ក្នុង​សកម្មភាព​ឆ​.​ក់​ពុំ​បាន​សម្រេច​ដោយ​មានការ​ប្រតាយប្រតប់​ទាញ​កាបូប​គ្នា បណ្តាល​អោយ​ដួល​ម៉ូតូ​ទាំង​ពីរ​គ្រឿង ហើយ​ស្ត្រី​រង​គ្រោះ​ក៏​បាន​ស្រែក​ឆោឡោ ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​នាំ​គ្នា​ដេញចាប់​បាន​ជនសង្ស័យ​ពីរ​នាក់ ខណៈ​ពេល​ដែល​ព្យាយាម​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​បុរី​ពិភព​ថ្មី​នៅ​ក្បែរ​នោះ ។ បន្ទាប់​ពី​ឃាត់ខ្លួន​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ស្វាគមន៍​ដៃ​មួយ​ជើង​ទ្រោម​ខ្លួន​ផង​ដែរ ។ ជនសង្ស័យ​ទាំង​ពីរ​នាក់​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​ស្នាក់​ការ​ប៉ុស្តិ៍​នគរបាល​ក្រាំងធ្នង់ រួច​បញ្ជូន​បន្ត​ទៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ