ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិបអ្នកកាសែតកម្ពុជា និងសមាគមអ្នកកាសែតថៃស្នើឱ្យដោះស្រាយវិវាទមួយនេះឱ្យបានលឿន ដើម្បីកុំឱ្យស្ថានការកាន់តែរីកធំ

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្លិប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​.) និង​សមាគម​អ្នកកាសែត​ថៃ (​ស​.​អ​.​ថ​) បាន​សង្កេត​ឃើញ​ថា នា​ពេល​ថ្មី​ៗ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​បាន​ផលិត ផ្សព្វផ្សាយ…

រាជធានី​ភ្នំពេញ ៖ ក្លិប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​.) និង​សមាគម​អ្នកកាសែត​ថៃ (​ស​.​អ​.​ថ​) បាន​សង្កេត​ឃើញ​ថា នា​ពេល​ថ្មី​ៗ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​បាន​ផលិត ផ្សព្វផ្សាយ និង​ចែកចាយ​ព័ត៌មាន​ពី​ព្រឹត្តិការណ៍​ប្រឡង​បរ​រ​កញ្ញា និង​មាន​ភាព​តានតឹង​រវាង​ក្រុមហ៊ុន Miss Grand International Public Company Limited មាន​ទីស្នាក់ការ​នៅ​ប្រទេស​ថៃ និង Miss Grand Cambodia ដែល​ព័ត៌មាន​ទាំងនោះ​បាន​រីក​រាល​ដាន​យ៉ាងច្រើន​ក្នុង​ប្រទេស​ទាំង​ពីរ​។ នេះ​បើ​យោង​តាមសេចក្តីថ្លែងការណ៍​រួម​របស់ ក​.​អ​.​ក​. និង ស​.​អ​.​ថ បាន​ផ្សព្វផ្សាយ ។

ក​.​អ​.​ក​. និង ស​.​អ​.​ថ មានការ​ព្រួយបារម្ភ​អំពី​ការ​បន្ត​ផ្សព្វផ្សាយ​មួយ​ចំនួន​ដែល​អាច​ឈាន​ដល់​ជម្លោះ​កាន់តែ​ធំ ។

យោងសេចក្តី​ថ្លែងការណ៍​រួម​របស់ ក​.​អ​.​ក​. និង ស​.​អ​.​ថ​. ចុះ​ថ្ងៃ ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៤ បាន​បន្ត​ថា ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ស្វែងរក​ដំណោះស្រាយ ថ្នាក់ដឹកនាំ​នៃ ក​.​អ​.​ក​. និង ស​.​អ​.​ថ​. បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​តាម អន​ឡាញ នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៤ ដើម្បី​ផ្លាស់​ប្តូរ​ព័ត៌មាន​អំពី​ហេតុការណ៍​ខាងលើ និង​ស្នើ​នូវ​សំណូមពរ​មួយ​ចំនួន​ដូច​ខាងក្រោម ៖

១.​សូមពរ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ទាំង​ពីរ ដោះស្រាយ​វិវាទ​របស់​ខ្លួន ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​កុំឱ្យ​ស្ថាន​ការ​កាន់តែ​រីក​ធំ ។
២. សូម​អំពាវនាវ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​គួរ​មានការ​ប្រុង​ប្រយ័ត្ន ហើយ​មិន​គួរ​ប្រើ​ជម្លោះ​ក្រុមហ៊ុន​ឯកជន​ទាំង​ពីរ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ឬ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​របស់​ខ្លួន​ឡើយ ។
៣.​ក​.​អ​.​ក និង ស​.​អ​.​ថ​. ក៏​សូម​អំពាវនាវ​ដល់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម នៅ​ក្នុង​ប្រទេស​ទាំង​ពីរ មុន​ពេល​ចែកចាយ​ព័ត៌មាន​ទាក់ទង​នឹង​ជម្លោះ​ខាងលើ មេត្តា​ពិចារណា​អំពី​ផលវិបាក​ដែល​អាច​កើត​មាន​ដោយសារ​តែ​ការ​ចែកចាយ​ព័ត៌មាន​នោះ ។

ជាមួយ​គ្នា​ដែរ ក​.​អ​.​ក​. និង ស​.​អ​.​ថ​. សង្ឃឹមថា វិវាទ​ដែល​កំពុង​កើត​មាន​រវាង​ក្រុមហ៊ុន​ឯកជន​ទាំង​ពីរ​នឹង​ត្រូវ​បាន​ដោះស្រាយ​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ស្ថានភាព​ដែល​មិន​នឹក​ស្មាន​ដល់​ដែល​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ទំនាក់ទំនង​ដ៏​យូរអង្វែង​រវាង​ប្រជាពលរដ្ឋ និង​ប្រទេស​យើង​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ