ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម-ថៃយល់ព្រមសាកល្បងគំនិតផ្តួចផ្តើមទេសចរណ៍ «ប្រទេស៦ គោលដៅតែ១»

3 អាទិត្យ មុន

ប្រទេសឡាវ ៖ ប្រទេសវៀតណាម និងថៃឯកភាពគ្នា សម្របសម្រួលជាមួយនឹងប្រទេសពាក់ព័ន្ធ ដើម្បីសាកល្បងគំនិតផ្តួចផ្តើម «ប្រទេស៦ ទិសដៅតែ១» សម្រាប់ជំរុញវិស័យទេសចរណ៍ក្នុងតំបន់។ តាមប្រភពពីសារព័ត៌មានវៀតណាម…

ប្រទេសឡាវ ៖ ប្រទេសវៀតណាម និងថៃឯកភាពគ្នា សម្របសម្រួលជាមួយនឹងប្រទេសពាក់ព័ន្ធ ដើម្បីសាកល្បងគំនិតផ្តួចផ្តើម «ប្រទេស៦ ទិសដៅតែ១» សម្រាប់ជំរុញវិស័យទេសចរណ៍ក្នុងតំបន់។

តាមប្រភពពីសារព័ត៌មានវៀតណាម VNA និង VnExpress នៅថ្ងៃទី១០ ខែតុលា បានឱ្យដឹងថា នាយករដ្ឋមន្ត្រីវៀតណាម លោក ផាំ មិញជិញ (Pham Minh Chinh) បានជួបជាមួយនឹងសមភាគីនាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែតុងថាម ស៊ីណាវ៉ាត់ត្រា (Paetongtarn Shinawatra) នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅឯទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃពុធកន្លងទៅ ដោយមេដឹកនាំទាំងពីរបានឯកភាពគ្នា នៅក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលដូចជា សេដ្ឋកិច្ច និងទេសចរណ៍។

ប្រទេសថៃកាលពីដើមឆ្នាំនេះ បានស្នើសុំទិដ្ឋាការរួមប្រភេទ Schengen Area សម្រាប់ខ្លួន និងប្រទេសអាស៊ីអាគ្នេយ៍ចំនួន៥ផ្សេងទៀតរួមមាន កម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីជំរុញទេសចរណ៍ក្នុងតំបន់។ គុណសម្បត្តិនៃទិដ្ឋាការរួមគ្នា នឹងអាចឱ្យអ្នកទេសចរធ្វើដំណើរឆ្លងកាត់ប្រទេសអាស៊ីអាគ្នេយ៍ទាំង៦ ដោយប្រើប្រាស់ទិដ្ឋាការតែមួយ។ កាលពីឆ្នាំមុន ប្រទេសតំបន់អាស៊ីអាគ្នេយ៍ទាំង ៦ បានស្វាគមន៍ភ្ញៀវទេសចរបរទេសរួមបញ្ចូលគ្នាសរុបចំនួន ៧០លាននាក់។

ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសជិត២៧លាននាក់ នៅឆ្នាំនេះ ពោលគឺកើនឡើង ៣០% បើធៀបនឹងឆ្នាំមុន ដែលទទួលបានផលពីជំនួយដោយគោលនយោបាយទិដ្ឋាការអំណោយផលរបស់ខ្លួន។ ទន្ទឹមនឹងនេះដែរ ប្រទេសវៀតណាមបានទទួលភ្ញៀវទេសចរបរទេសចំនួន ១២.៧លាននាក់ នៅចន្លោះខែមករាដល់ខែកញ្ញា ដែលបានកើនលើសពីចំនួនសរុបកាលពីឆ្នាំមុន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ