ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុងជំនួបនៅឯប្រទេសឡាវ តើនាយករដ្ឋមន្ត្រីវ័យក្មេង ថៃ-កម្ពុជា ជជែកគ្នាជុំវិញប្រធានបទសំខាន់ៗអ្វីខ្លះ?

5 ម៉ោង មុន
  • ភ្នំពេញ

ឡាវ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​លោក​ជំទាវ ផែ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត្រា នាយក​រដ្ឋមន្ត្រី​ថៃ…

ឡាវ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​លោក​ជំទាវ ផែ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត្រា នាយក​រដ្ឋមន្ត្រី​ថៃ បាន​ឯកភាព​បន្ត​ពង្រឹង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ដើម្បី​ទាញ​ឧត្តម​ប្រយោជន៍​សម្រាប់​ប្រទេស និង​ប្រជាជន​ទាំង​ពីរ​ក៏​ដូច​ជា ត្រៀម​សកម្មភាព​សំខាន់​ៗ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៧៥ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ថៃ នា​ឆ្នាំ​២០២៥ ខាង​មុខ ។

ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា​រដ្ឋធានី​វៀងចន្ទន៍ ប្រទេស​ឡាវ នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​៩ ខែតុលា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី និង​លោកស្រី ផែ​ថង​ថា​ន បាន​ឆ្លៀត​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គ្នា ក្រោម​បរិយាកាស​ដ៏​ស្និទ្ធស្នាល ។

ក្នុង​ជំនួប​នោះ លោកស្រី​នាយក​រដ្ឋមន្ត្រី​ថៃ បាន​ថ្លែងអំណរគុណ​សម្ដេច​មហា​បវរ​ធិ​បតី ដែល​បាន​ផ្ញើ​សារ​អបអរសាទរ​លោកស្រី មុនគេ​បង្អស់​នៅ​ពេល​លោកស្រី​ត្រូវ​បាន​ជ្រើសតាំង​ជា​នាយក​រដ្ឋមន្ត្រី ។ លោកស្រី នាយក​រដ្ឋមន្ត្រី​ថៃ បាន​កត់សម្គាល់​ដោយ​ក្តី​រីករាយ​នូវ​ភាព​រីក​ចម្រើន​ថែម​ទៀត​នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្ដេច​មហា​បវរ​ធិ​បតី​នៅ​ប្រទេស​ថៃ កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៤ ។

ជា​ការ​ឆ្លើយ​តប សម្ដេច​បវរ​ធិ​បតី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​កម្ពុជា​-​ថៃ ដែល​ត្រូវ​បាន​ដំឡើង​ដល់​កម្រិត​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ ក្នុង​ឆ្នាំ​២០២៤​នេះ ។ សម្តេច​មហា​បវរ​ធិ​បតី និង​លោកស្រី​នាយក​រដ្ឋមន្ត្រី​ថៃ បាន​ពិភាក្សា​អំពី​ការ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី រួម​មាន ៖ -​ការ​ចាប់ផ្ដើម​ឡើង​វិញ​នូវ​កិច្ចប្រជុំ​យន្តការ​ទ្វេភាគី​មួយ​ចំនួន – ការ​សិក្សា​អំពី​លទ្ធភាព​នៃ​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​បំពេញ​គ្នា​ទៅ​វិញ​ទៅ​មក – កា​រត​ភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន វិស័យ​ទេសចរណ៍ វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​ជាដើម​។

ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ខ្លាំងក្លា និង​ប្រគល់​ជូន​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​សម្របសម្រួល​កិច្ច​ពិភាក្សា​បន្ត​ពាក់ព័ន្ធ​ប្រធានបទ​ខាងលើ ព្រមទាំង​រៀបចំ​ឱ្យ​មាន​សកម្មភាព​មួយ​ចំនួន ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៧៥ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ថៃ នា​ឆ្នាំ​២០២៥ ៕

កែសម្រួលដោយ