ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ឡាវ​-​វៀតណាម គូសបញ្ជាក់​អំពី​សារសំខាន់​នៃ​ការ​លើកកម្ពស់កិច្ច​សហប្រតិបត្តិការ​លើ​​គ្រប់​វិស័យ​រួម​គ្នា

4 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្នុង​ជំនួប​ត្រីភាគី​ នៅ​ក្នុង​ទឹកដី​ប្រទេស​ឡាវ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​-​ឡាវ​-​វៀត​ណាម គូស​បញ្ជាក់​អំពី​សារសំខាន់​នៃ​ការ​លើកកម្ពស់​កិច្ច​សហ​ប្រ​តិប​ត្តិ​ការ​លើគ្រប់​វិស័យ​រវាង​​ប្រទេស​ទាំង​បី ​។ យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​ធិ​បតី​ ហ៊ុន ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​៩…

រាជធានី​ភ្នំពេញ ​៖ ​ក្នុង​ជំនួប​ត្រីភាគី​ នៅ​ក្នុង​ទឹកដី​ប្រទេស​ឡាវ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​-​ឡាវ​-​វៀត​ណាម គូស​បញ្ជាក់​អំពី​សារសំខាន់​នៃ​ការ​លើកកម្ពស់​កិច្ច​សហ​ប្រ​តិប​ត្តិ​ការ​លើគ្រប់​វិស័យ​រវាង​​ប្រទេស​ទាំង​បី ​។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​ធិ​បតី​ ហ៊ុន ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៤​ បាន​ឲ្យ​ដឹង​ថា ស​ម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បាន​អញ្ជើញពិសារ​អាហារ​ពេល​ព្រឹក​ការងារ ជាមួយ​ឯកឧត្តម​បណ្ឌិត សន​សៃ ស៊ី​ផា​ន់​ដ​ន (Sone​xay Siphandone) នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជា​ធិ​ប​តេ​យ្យ ប្រជាមានិត​ឡាវ និង ឯក​ឧត្តម ផា​ម មិ​ញ​ជី​ញ (Pham Minh Chinh) នាយក​រដ្ឋមន្ត្រី នៃ​សា​ធារ ណ​រដ្ឋ​សង្គម និយម​វៀតណាម ក្នុង​ឱកាស​នៃ​ការ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤៤ និង ៤៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៤ នៅ​រដ្ឋធានី​វៀង ចន្ទន៍ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ ។  

ក្នុង​ឱកាស​នៃ​ជំនួប ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ឡាវ​បាន​ថ្លែងអំណរគុណ​ដល់​សម្តេច​បវរ​ធិ​បតី និង​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​វៀតណាម ដែល​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ កំពូល​អាស៊ាន​លើក​ទី​៤៤ និង​៤៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ព្រមទាំង​កិច្ចប្រជុំ​ពិសា​រអា​ហារ​ពេល​ព្រឹក​ការងារ​នា​ពេល​នេះ​។ ការណ៍​នេះ​ បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​បន្ត​ថែរក្សា​មិត្តភាព​ជា​ប្រពៃណី និង​លើកកម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​វាង​ប្រទេស​ទាំង​បី​។

ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​វៀតណាម​ បាន​អបអរសាទរ​ប្រទេស​កម្ពុជា​ដែល​សម្រេច​បាន​នូវ​សមិទ្ធ​ផល​ជា​ច្រើន នៅ​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​បវរ​ធិ​បតី រយៈពេល​ជាង​១​ឆ្នាំ​កន្លង​មកនេះ និង​អបអរសាទរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើសរើស​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី​២០ ឆ្នាំ​២០២៦ ខាង​មុខ​នេះ​។  

ប្រមុខ​រដ្ឋាភិបាល​ទាំង​បី​បាន​ចែករំលែក​បទ​ពិសោធន៍​អំពី​ការ​អភិវឌ្ឍ​ប្រទេស​រៀង​ៗ​ខ្លួន និង​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​បន្ត​ការ​ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា ក៏​ដូច​ជា​ពង្រឹង​និង ពង្រីក កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​លើ​គ្រប់​វិស័យ រួម​មាន​៖ វិស័យសេដ្ឋកិច្ច​និង​វិនិយោគ កា​រត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ការពារ​ជាតិ និង​សន្ដិសុខ ព្រមទាំង​ការ​អប់រំ និង​បណ្ដុះបណ្ដាល ជាដើម​។

ក្នុង​ជំនួប​នាយក​រដ្ឋមន្ត្រី​ទាំង​បី​ក៏​បាន​ផ្លាស់​ប្ដូរ​ទស្សនៈ​អំពី​បញ្ហា​តំបន់​មួយ​ចំនួន រួម​ទាំង​ដំ ណើ​រការ​កសាង​សហគមន៍​អាស៊ាន​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ