ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្រ្គាមប្រេងកម្ដៅខ្លាំង៖ លោក​ត្រាំ គំរាមកម្ទេចកោះនាំចេញប្រេង Kharg ខណៈអ៉ីរ៉ង់សន្យាប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធអាមេរិកក្នុងតំបន់ឱ្យទៅជាផេះ

2 ម៉ោង មុន

សង្គ្រាម​អ៉ីរ៉​ង់ ៖ តាំងពី​ចាប់ផ្ដើម​សង្គ្រាម​ពី​ថ្ងៃ​ទី​២៨​ កុម្ភៈ ​មក ប្រទេស​បា​រ៉ែ​ន​ដែល​មាន​បណ្ដា​មូល​ដ្ឋាន​យោធា​អា​មេ​រិ​ក​និយាយ​ថា បាន​ស្ទាក់​បំផ្លាញ​មី​ស៊ី​ល​១២៥​គ្រាប់​ និង​ដ្រូ​នអ៉ី​រ៉​ង់​២០៣​គ្រឿង ហើយ​រៀបរាប់​ពី​មនុស្ស​ស្លាប់​ថ្មី​២​នាក់​ទៀត​។ ប្រទេស​ដទៃ​ៗ​ទៀត​ក្នុង​តំបន់​ឈូង​សមុទ្រ…

សង្គ្រាម​អ៉ីរ៉​ង់ ៖ តាំងពី​ចាប់ផ្ដើម​សង្គ្រាម​ពី​ថ្ងៃ​ទី​២៨​ កុម្ភៈ ​មក ប្រទេស​បា​រ៉ែ​ន​ដែល​មាន​បណ្ដា​មូល​ដ្ឋាន​យោធា​អា​មេ​រិ​ក​និយាយ​ថា បាន​ស្ទាក់​បំផ្លាញ​មី​ស៊ី​ល​១២៥​គ្រាប់​ និង​ដ្រូ​នអ៉ី​រ៉​ង់​២០៣​គ្រឿង ហើយ​រៀបរាប់​ពី​មនុស្ស​ស្លាប់​ថ្មី​២​នាក់​ទៀត​។ ប្រទេស​ដទៃ​ៗ​ទៀត​ក្នុង​តំបន់​ឈូង​សមុទ្រ ក៏​រង​ការ​វាយប្រហារ​ពី​សំណាក់​អ៉ី​រ៉​ង់​ដែរ ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២៤​នាក់​ ។

អ៉ី​រ៉​ង់​វាយប្រហារ​លើ​បណ្ដា​ផលប្រយោជន៍​អា​មេ​រិ​ក ទាំង​យោធា​ទាំង​សេដ្ឋកិច្ច​ក្នុង​តំបន់​។ ក្រសួង​ការ​ពារ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ក៏​គូសបញ្ជាក់​ផង​ដែរ ​នា​ថ្ងៃ​ទី​១៥​ មីនា​ ថា បាន​កម្ទេច​ដ្រូ​ន​១០​គ្រឿង​​ នៅ​ភាគ​ខាងកើត​ប្រទេស​និង​តំបន់​រាជធានី​រី​យ៉ា​ត ​។ ចំ​ណែ​ល​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​វិញ ​និយាយ​ថា បាន​ស្ទាក់​កម្ទេច​បណ្ដា​មី​ស៊ី​ល​ និង​ដ្រូ​ន​អ៉ី​រ៉​ង់​ដែល​ហោះ​សំដៅ​ប្រទេស​ខ្លួន​។ មី​ស៊ីល​
ថ្មី​ៗ​ដែល​អ៉ីរ៉​ង់​បាញ់​លើ​អ៉ី​ស្រា​អែ​ល ក៏​ត្រូវ​ស្ទាក់​កម្ទេច​នា​ថ្ងៃ​ទី​១៥​មីនា ដោយ​ប្រព័ន្ធ​ការពារ​អា
កាស​។

សហរដ្ឋអាមេរិក​ប៉ុនប៉ង​ជា​និច្ច​ស្ដារ​ឡើង​វិញ ​ការ​ធ្វើ​ចរាចរណ៍​ក្នុង​ច្រក​សមុទ្រ​ហ័​រ​មូស​។ ច្រក
​សមុទ្រ​នេះ​ត្រូវ​បានអ៉ី​រ៉​ង់​រាំង​ខ្ទប់​ស្ទើរ​ទាំងស្រុង ។ បែប​នេះ​អ៉ីរ៉​ង់​​ចង់​ស្វែងរក​បង្ក​អ​ស្ថេ​រ​ភាព​ដល់​សេដ្ឋកិច្ច​ពិភពលោក និង​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឡើង​ខ្ពស់​បំផុត​។ អ៉ី​រ៉​ង់​សន្យា​វាយប្រហារ​ខ្លាំងក្លា​ថែម​ទៀត​នា​ស​ប្ដា​ហ៍​ខាង​មុខ ដោយ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ នៅ​តែ​លើក​ឡើងជា​ថ្មី​ថា អា​មេ​រិ​ក​ជា​អ្នក​ឈ្នះ​ និង​កម្ទេចអ៉ីរ៉​ង់​ទាំងស្រុង​ហើយ​ទាំង​សេដ្ឋកិច្ច​ទាំង​យោធា​។ ប៉ុន្ដែ​លោក​ក៏​ទទូច​ផង​ដែរ នា​ថ្ងៃ​ទី​១៤ ​មីនា ​ដល់​ប្រទេស​ដទៃ​ៗ​ទៀត ដូច​ជា​ចិន បារាំង ជប៉ុន កូរ៉េ​ខាងត្បូង អង់គ្លេស​បញ្ជូន​បណ្ដា​នាវា​យោធា មក​កាន់​ច្រក​សមុទ្រ​ហ័​រ​មូស​លើកលែងតែ​អា​មេ​រិ​ក ដើម្បី​ជួយ​អម​ការពារ​បណ្ដា​នាវា​ដឹក​ប្រេង​តាម​ផ្លូវ​ ។

បន្ទាប់​ពី​ការ​វាយប្រហារ​លើ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​អ៉ី​រ៉​ង់ ​លោក​ត្រាំ​ក៏​គំរាម​វាយប្រហារ​លើ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ប្រេងអ៉ី​រ៉​ង់​លើ​កោះ​KHARG ក្នុង​ឈូង​សមុទ្រ​ពែ​រ្ស៍ ដែល​មាន​ទីតាំង​នាំ​ប្រេង​ចេញ​សំខាន់​របស់​ប្រទេស​នោះ​។ ការ​គំរាម​នោះ​ត្រូវ​បាន​អ៉ី​រ៉​ង់​គំរាម​តប​វិញ​ភ្លាម​ៗ ដោយ​សន្យា​ប្រែ​ក្លាយទៅជា​ផេះ​បណ្ដា​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ប្រេង​ទាក់ទិន​នឹង​អា​មេ​រិ​ក​ក្នុង​តំបន់​។ រដ្ឋមន្ត្រី​ការ​បរទេស​អ៉ី​រ៉​ង់​និយាយ​ថា នឹង​វាយប្រហារ​បណ្ដា​សហគ្រាស​អា​មេ​រិ​ក​នៅ​ម​ជ្ឈឹ​ម​បូព៌ា ប្រសិនបើ​បណ្ដា​ហេ​ដ្ឋ​រចនា​សម្ព័​ន្ថ​ប្រេង​របស់​ខ្លួន​រង​ការ​វាយប្រហារ​។

សង្គ្រាម​នៅ​ម​ជ្ឈឹ​ម​បូព៌ា បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​២០០០​នាក​ហើយ​ភាគច្រើន​នៅ​អ៉ី​រ៉​ង់ ​និង​នៅ​លី​បង់​។ ទាំង​អា​មេ​រិ​ក​ក៏​ដូច​ជាអ៉ី​ស្រា​អែ​ដែរ​និយាយ​ថា រដ្ឋអំណាច​អ៉ីរ៉​ង់​ពេល​នេះ​ចុះ​ខ្សាយ​ខ្លាំង​ហើយ​។ ប៉ុន្តែ​មេដឹកនាំ​អ៉ី​រ៉​ង់​បាន​ផ្គើន​ដោយ​ កាលពី​ថ្ងៃ​ទី​១៣​មីនា បាន​ហែ​ក្បួន​នៅ​កណ្ដាល​ក្រុង​តេ​ហេ​រ៉​ង់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ