ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ម្នាក់​ធ្វើសកម្មភាពលួ.ចកាបូបលុយគេ ត្រូវឃាត់ខ្លួន

7 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ១នាក់ដែលធ្វើសកម្មភាពលួចការបូបលុយត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីអនុវត្តតាមច្បាប់នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។ លោកអនុសេនីយ៍ឯក ងួន វិញ្ញាណ នាយការិយាល័យពក្រហ្មទណ្ឌបានប្រាប់ថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ…

ខេត្ត​បន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ១នាក់ដែលធ្វើសកម្មភាពលួចការបូបលុយត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីអនុវត្តតាមច្បាប់នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។

លោកអនុសេនីយ៍ឯក ងួន វិញ្ញាណ នាយការិយាល័យពក្រហ្មទណ្ឌបានប្រាប់ថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ អាន គុណធីម ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

លោកបានបញ្ជាក់ថា ក្រោយទទួលពាក្យបណ្តឹងឈ្មោះ ផាន សុភី ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិតារាបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណបានប្តឹងជនសង្ស័យឈ្មោះ អាន គុណធីម បានធ្វើសកម្មភាពលួចកាបូបដាក់លុយកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នៅចំណុចភូមិតារាបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

លោកវរៈសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់ថា៖ក្រោយទទួលពាក្យបណ្តឹងកម្លាំងជំនាញបានចុះស្រាវជ្រាវនិងកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យ១នាក់និងយកកាបូបបានមកវិញប្រគល់ជូនម្ចាស់ដើមវិញជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ