ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វូងសត្វសមុទ្រតូចៗរាប់ម៉ឺនមកទើងា.ប់លើឆ្នេរក្នុងខេត្តប្រាច់ឈុមខីរីខាន បង្កផ្អើលដល់អ្នកស្រុក និងភ្ញៀវទេសចរ

2 ខែ មុន

ថៃ ៖ បាតុភូត​ចម្លែក​មួយ​ត្រូវ​បាន​គេ​រាយការណ៍​ថា នៅ​តាម​បណ្តោយ​ឆ្នេរ Pranburi ក្នុង​ខេត្ត​ប្រាច់​ឈុ​ម​ខី​រី​ខាន បន្ទាប់​ពី​អ្នកស្រុក​បាន​ប្រទះ​ឃើញ ហ្វូង​សត្វ​សមុទ្រ​តូច​ៗ ជា​ច្រើន​រាប់​មិន​អស់ ត្រូវ​បាន​បោកបក់​មក​ទើ​លើ​ច្រាំង…

ថៃ ៖ បាតុភូត​ចម្លែក​មួយ​ត្រូវ​បាន​គេ​រាយការណ៍​ថា នៅ​តាម​បណ្តោយ​ឆ្នេរ Pranburi ក្នុង​ខេត្ត​ប្រាច់​ឈុ​ម​ខី​រី​ខាន បន្ទាប់​ពី​អ្នកស្រុក​បាន​ប្រទះ​ឃើញ ហ្វូង​សត្វ​សមុទ្រ​តូច​ៗ ជា​ច្រើន​រាប់​មិន​អស់ ត្រូវ​បាន​បោកបក់​មក​ទើ​លើ​ច្រាំង ហើយ​ដែល​បាតុភូត​មួយ​នេះ​កំពុង​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាជន​នៅ​ក្នុង​តំបន់​ក៏​ដូច​ជា ភ្ញៀវ​ទេសចរ​ថា តើ​ជា​ប្រផ្នូល​អ្វី​ឱ្យ​ប្រាកដ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ The Nation នៅ​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២៤ ។

ហ្វូង​សត្វ​សមុទ្រ​តូច​ៗ​ទាំងនេះ ស្រ​ដៀង​ទៅ​នឹង​កូន​មឹក​ដែល​មាន​រូបរាង​ស្រ​ដៀង​នឹង​ម្ជុល ឬ​កម្ទេច​កញ្ចក់​ពណ៌​ស ត្រូវ​បាន​ប្រទះ​ឃើញ​ងា​.​ប់រាយ​ប៉ាយ នៅ​តាម​បណ្តោយ​ប្រវែង​ជាង​៥​គីឡូម៉ែត្រ​ពី​ឧទ្យាន​ព្រៃឈើ Thao Ko Sa ទៅ​ទីក្រុង Pak Nam Pran ។ អាជីវករ​ដែល​ប្រកប​របរ​រកស៊ី​តាម​ឆ្នេរសមុទ្រ​មួយ​នេះ​អស់​ជា​ច្រើន​ទស្សវត្សរ៍​មក​ហើយ បាន​និយាយ​ថា ពួក​គេ​មិន​ធ្លាប់​បានឃើញ​សត្វ​ចម្លែក​ទាំងនេះ​ពី​មុន​មក​ទេ ហើយ​ពួក​គាត់​បាន​ណែនាំ​ឱ្យ​ភ្ញៀវ​ដែល​មក​លេង​កុំឱ្យ​ចុះ​ហែល​ទឹក ។ អ្នកស្រុក​មនុស្ស​មួយ​ចំនួន​បាន​ខ្លា​C​ថា ពួក​វា​ជា​សត្វ​ដង្កូវទឹក​សមុទ្រ ឬ​ដង្កូវទឹក​ចាហួយ ប៉ុន្តែ​ការ​ពិនិត្យ​បន្ថែម​បាន​បញ្ជាក់​ថា ពួក​វា​គ្រាន់តែ​ជា​សំបក​សត្វ Creseis ហ្វូង​សត្វ​ទាំងនេះ​ជំរុញ​ឱ្យ​អ្នក​ជិះ​ក្តារ​ខ្លែង​លើ​សមុទ្រ និង​អ្នក​ដើរ​លេង​ឆ្នេរ​បាន​ត្អូញត្អែរ​ថា ពួក​វា​បាន​តោង​ជាប់​សម្លៀក​បំពាក់ និង​មុត​ស្បែក​របស់​ពួក​គេ ។

យុវតី​អ្នក​ជិះ​ក្តារ​ខ្លែង​លើ​សមុទ្រ​ម្នាក់​ឈ្មោះ Noey Varinya បាន​បង្ហោះ​ឃ្លី​ប​ដែល​បង្ហាញ​ពី​សត្វ​ចម្លែក​នេះ​មុត​ជាប់​សម្លៀក​បំពាក់​របស់​នាង និង​បញ្ហា​ដែល​នាង និង​មិត្ត​របស់​នាង​ត្រូវ​ដោះស្រាយ ដើម្បី​យក​វា​ចេញ​ដោយ​ប្រុង​ប្រយ័ត្ន ដោយ​នាង​បាន​ព្រមាន​មនុស្ស​អំពី​វត្តមាន​របស់​ពួក​គេ​នៅ​ក្នុង​ទឹក​រាក់ ។ ដើម្បី​ទប់ស្កាត់​ការ​ភ័យ​ខ្លាច និង​ពាក្យ​ច​ចាម​អារាម អ្នកជំនាញ​មួយ​រូប​បាន​អះអាង​ថា កាក​សំណល់​ដែល​មាន​ទម្រង់​ដូច​ម្ជុល​ទាំងនេះ គឺជា​សំបក​របស់​សត្វ Creseis ដែល​ជា​ប្រភេទ​ខ្យង​សមុទ្រ ដែល​មាន​រូបរាង​ស្រ​ដៀង​នឹង​សត្វ​មឹក លោក​សាស្ត្រាចារ្យ​បណ្ឌិត ថន ថា​រ៉ុ​ង​ណា​វ៉ា​សាវ៉ា​ត អ្នកជំនាញ​បរិស្ថានវិទ្យា​សមុទ្រ​បាន​ចេញ​មក​បកស្រាយ​អំពី​បាតុភូត​ខាងលើ ដោយ​អះអាង​ថា ជា​ធម្មតា​វា ពួក​វា​គ្មាន​គ្រោះថ្នាក់ ឬ​ពឹ​ស​នោះ​ទេ ប៉ុន្តែ​អាច​បង្ក​ការ​រំខាន​នៅ​ពេល​ដែល​វា​ជាប់​នឹង​ស្បែក ឬ​សម្លៀក​បំពាក់ ។

អ្នកជំនាញ​បរិស្ថានវិទ្យា​សមុទ្រ អះអាង​សត្វ​ប្រភេទ​នេះ ពួក​វា​រស់នៅ​ជា​ក្រុម​ធំ ដើម្បី​បន្ត​ពូជ ហើយ​ពួក​វា​បាន​ងា​.​ប់​នៅ​នៅ​ក្នុង​មហាសមុទ្រ ទើប​រលក​បោកបក់​មក​កាន់​ច្រាំង​បែប​នេះ វា​មិន​មាន​ពាក់ព័ន្ធ​នឹង​គ្រោះ​មហន្តរាយ​អ្វី​ឡើយ កុំ​ខ្លាច​អី ព្រោះ​សត្វ​ទាំងនេះ​មិនមែន​មក​ពី​ទឹក​ជ្រៅ ឬ​បាតសមុទ្រ​នោះ​ទេ ។

យ៉ាងណាមិញ អាជ្ញាធរ​ខេត្ត​ប្រាច់​ឈុ​ម​ខី​រី​ខាន កំពុង​ជំរុញ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ជា​ពិសេស​ចំពោះ​ក្មេង​តូច​ៗ​ព្រោះ​សត្វ​ទាំងនេះ​អាច​បង្ក​ឲ្យ​មាន​របួសស្រាល ប្រសិនបើ​មានការ​វា​.​យ​ប្រហារ ។ អ្នក​ទៅ​លេង​ឆ្នេរ Pranburi ត្រូវ​បាន​គេ​ណែនាំ​ឱ្យ​ពិនិត្យ​មើល​ច្រាំង​សមុទ្រ​មុន​ពេល​អនុញ្ញាត​ឱ្យ​កុមារ​ហែល​ទឹក ។

គួរ​កត់​សម្គាល់ថា បាតុភូត​បែប​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​លើក​ចុង​ក្រោយ​ក្នុង​ប្រទេស​ថៃ កាលពី​ឆ្នាំ​២០២១ នៅ​ឆ្នេរសមុទ្រ Ban Krut ជា​ឆ្នេរ​មួយទៀត ក្នុង​ខេត្ត​ប្រាច់​ឈុ​ម​ខី​រី​ខាន នេះ​ផង​ដែរ ៕

កែសម្រួលដោយ