ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បៃដិន​ត្រៀម​ជួយ​ពី​ក្រោយ​ខ្ន​ង​បើ​អ៊ី​ស្រា​អែ​ល​វា.យ​ប្រ.ហារអ៊ីរ៉ង់

13 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ នេះ​ជា​លើក​ទី​មួយ​ចាប់​តាំង​ពី​ខែ​សីហា​​ដែល​លោក​បៃដិន និង​លោក​ណឺតាន់​យ៉ា​ហ៊ូ​​​និយាយ​​គ្នា​​តាម​ទូរ​ស័ព្ទ​ដើម្បីតាម​ដាន​ស្ថាន​ការណ៍​វិវត្ត​ថ្មី​ៗ​​​។ ការ​ហៅ​ទូរ​ស័ព្ទ​នេះ​កើត​ឡើង​ចំ​ពេល​អ៊ីស្រាអែល​ចាប់​ផ្ដើម​ពង្រីក​យុទ្ធ​នា​ការ​ជើង​គោក​ចូល​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​ទឹក​ដី​នៃ​ប្រទេស​លីបង់​។ លោក​​ណឺតាន់​យ៉ាហ៊ូ​​អំពាវ​នាវ​ឱ្យ​ប្រជា​ជន​លីបង់​ដក​ខ្លួន​ថយ​​​ឱ្យ​ឆ្ងាយ​ពី​ក្រុម​ហេស​បូឡា​បើ​ពួកគេ​ (ប្រជា​ជន​លីបង់) មិន​ចង់​ឱ្យ​ប្រទេស​ជាតិ​របស់​ខ្លួន​វិនាស​អន្តរាយ​ដូចនៅ​តំបន់​ហ្កាហ្សា​។ ការ​ហៅ​ទូរ​ស័ព្ទ​​នេះ​ក៏​កើត​មា​ន​ចំ​​ពេល​អ៊ីស្រាអែល​កំពុង​សម្រួច​មាត់​វាយ​សង​សឹក​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់​ដែល​បាញ់​មីស៊ីល​ជាង​១០០​គ្រាប់​ចូល​ទឹក​ដី​អ៊ីស្រាអែល​កាល​ពី​សប្ដាហ៍​មុន​។ គេ​ដឹង​ថា​លោក​បៃដិន​គាំទ្រ​ឱ្យ​អ៊ីស្រាអែល​ចាត់​វិធាន​ការ​ឆ្លើយ​តប​ចំពោះ​អ៊ីរ៉ង់​។ ជា​ពិសេស​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ នេះ​ជា​លើក​ទី​មួយ​ចាប់​តាំង​ពី​ខែ​សីហា​​ដែល​លោក​បៃដិន និង​លោក​ណឺតាន់​យ៉ា​ហ៊ូ​​​និយាយ​​គ្នា​​តាម​ទូរ​ស័ព្ទ​ដើម្បីតាម​ដាន​ស្ថាន​ការណ៍​វិវត្ត​ថ្មី​ៗ​​​។ ការ​ហៅ​ទូរ​ស័ព្ទ​នេះ​កើត​ឡើង​ចំ​ពេល​អ៊ីស្រាអែល​ចាប់​ផ្ដើម​ពង្រីក​យុទ្ធ​នា​ការ​ជើង​គោក​ចូល​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​ទឹក​ដី​នៃ​ប្រទេស​លីបង់​។ លោក​​ណឺតាន់​យ៉ាហ៊ូ​​អំពាវ​នាវ​ឱ្យ​ប្រជា​ជន​លីបង់​ដក​ខ្លួន​ថយ​​​ឱ្យ​ឆ្ងាយ​ពី​ក្រុម​ហេស​បូឡា​បើ​ពួកគេ​ (ប្រជា​ជន​លីបង់) មិន​ចង់​ឱ្យ​ប្រទេស​ជាតិ​របស់​ខ្លួន​វិនាស​អន្តរាយ​ដូចនៅ​តំបន់​ហ្កាហ្សា​។

ការ​ហៅ​ទូរ​ស័ព្ទ​​នេះ​ក៏​កើត​មា​ន​ចំ​​ពេល​អ៊ីស្រាអែល​កំពុង​សម្រួច​មាត់​វាយ​សង​សឹក​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់​ដែល​បាញ់​មីស៊ីល​ជាង​១០០​គ្រាប់​ចូល​ទឹក​ដី​អ៊ីស្រាអែល​កាល​ពី​សប្ដាហ៍​មុន​។ គេ​ដឹង​ថា​លោក​បៃដិន​គាំទ្រ​ឱ្យ​អ៊ីស្រាអែល​ចាត់​វិធាន​ការ​ឆ្លើយ​តប​ចំពោះ​អ៊ីរ៉ង់​។ ជា​ពិសេស​ បើ​អ៊ីស្រាអែល​វាយ​ប្រហារ​ទីតាំង​ស្តុក​ទុក​ប្រេង​ឆៅ​របស់​អ៊ីរ៉ង់​លោក​គាំទ្រ​​ពេញ​ទំហឹង​។ ប៉ុន្តែ​ប្រភព​ខ្លះ​អះ​អាង​ថា​អ៊ី​ស្រាអែល​មិន​ត្រឹម​តែ​វាយ​ឃ្លាំង​ប្រេង​អ៊ីរ៉ង់​ទេ​។ អ៊ីស្រាអែល​ចង់​វាយ​​ទីតាំង​នុយ​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ថែម​ទៀត​។​

តាម​ពិត​ លោក​ណឺតាន់​យ៉ាហ៊ូ​មិន​មែន​ហៅ​ទូរ​ស័ព្ទ​ទៅ​លោក​បៃដិន​ផ្ដាច់​មុខ​តែ​ម្នាក់​ឯង​នោះ​ទេ​។ បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​ខុទ្ទ​កាល័យ​របស់​លោក​ណឺតាន់​យ៉ាហ៊ូ លោក​ក៏​​បាន​ហៅ​ទូរ​ស័ព្ទ​ទៅ​លោក​​ត្រាំ​ផង​ដែរ​។ កាល​ពី​សប្ដាហ៍​មុន លោក​ត្រាំ​​​គាំទ្រ​ចំពោះ​ការ​បើក​យុទ្ធ​នា​ការ​យោធា​ដ៏​ក្ដៅ​គគុក​របស់​អ៊ីស្រាអែល​ដើម្បី​តាម​ប្រមាញ់​ក្រុម​ហេស​បូឡា​នៅ​ក្នុង​ទឹក​ដី​លីបង់​។

ការ​ហៅ​ទូរ​ស័ព្ទ​រវាង​លោក​ណឺតាន់​យ៉ាហ៊ូ និង​លោក​បៃដិន​ធ្វើ​ឡើង​២​ថ្ងៃ​ក្រោយ​​​ខួប​១​ឆ្នាំ​នៃ​ព្រឹត្តិ​ការណ៍​ថ្ងៃ​៧​ ខែ​តុលាដែល​​ក្រុម​ហាម៉ាស់​វាយ​ប្រហារ​អ៊ីស្រាអែល​ដោយ​បាញ់​រ៉ុក​កែត​ជាង​៥​ពាន់​គ្រាប់​ ព្រម​ទាំង​ចាប់​មនុស្ស​ជាង​៣៥០​នាក់​ធ្វើ​ជា​ចំណាប់​ខ្មាំង​។ ក្រោយ​មក ​ពួកគេ​ដោះ​លែង​ខ្លះ និង​រក្សា​ទុក​នៅ​ក្នុង​រូង​ក្រោម​ដី​ជាង​មួយ​រយ​នាក់​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​​។

តាម​មើល​ទៅ​ ការ​ហៅ​ទូរ​ស័ព្ទ​លើក​នេះ​អាច​ជា​ការ​ស្នើ​សុំ​​សញ្ញា​ភ្លើង​ខៀវ​ពី​អាមេរិក​ដើម្បី​ជួយ​ជ្រោម​ជ្រែង​ផ្នែក​ផ្លូវ​ច្បាប់​នៅ​លើ​ឆាក​អន្តរ​ជាតិ​បើ​សិន​អ៊ីស្រាអែល​ទទួល​រង​ការ​បញ្ចេញ​ប្រតិ​កម្ម ឬ​ថ្កោល​ទោស​កម្រិត​ណា​មួយ​។ កាល​ពី​ពេល​ដែល​អ៊ីរ៉ង់​បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល​យប់​ថ្ងៃ​ទី​១ ខែ​តុលា​នោះ អាមេរិក​ក៏​មាន​ចំណែក​ជួយ​ប្រទេស​អ៊ីស្រាអែល​ផង​ដែរ​ដើម្បី​បាញ់​ទម្លាក់​មីស៊ីល​ទាំង​នោះ​។ អាមេរិក​ខ្លាច​ប៉ះ​ផល​ប្រយោជន៍​របស់​ខ្លួន​ដែរ​បើ​សិន​មីស៊ីល​អ៊ីរ៉ង់​ធ្លាក់​ត្រូវចំ​​មូល​ដ្ឋាន​ទ័ព​របស់​ខ្លួន​។

ប៉ុន្តែ​មាន​ចំណុច​មួយ​ដែល​លោក​បៃដិន​មិន​គាំទ្រ​ទេ​បើ​​អ៊ីស្រាអែល​​​សម្រេច​ចិត្ត​វាយ​ប្រហារ​ទី​តាំង​នុយ​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ដូច​ការ​គ្រោង​ទុក​មែន​។ ​ចាប់​តាំង​ពី​ថ្នាក់​ដឹក​នាំ​ទាំង​២​និយាយ​គ្នា​តាម​ទូរ​ស័ព្ទ​លើក​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា​នោះ​ អ៊ីស្រាអែល​បាន​សំឡេះ​មេ​ដឹក​នាំ​នយោបាយ​កំពូល​ៗ​ និង​មេ​បញ្ជា​ការ​យោធា​របស់​ក្រុម​ហេស​បូឡា​នៅ​ប្រទេស​លីបង់​ជា​បន្ត​បន្ទាប់​។ ប៉ុន្តែ​ក្រុម​នេះ​ក៏​មិន​ព្រម​ដក​ថយ​ដែរ​។ ពួក​គេ​បញ្ជូន​​មីស៊ីល, រ៉ុកកែត និង​ដ្រូន​ទៅ​វាយ​ប្រហារ​អ៊ីស្រាអែល​ជា​ហូរ​ហែ​។​

សម្រាប់​ដំណាក់​កាល​នេះ អ៊ីស្រាអែល​មិន​ទាន់​ប្រើ​ធម៌​ក្ដៅ​វាយ​ប្រហារ​ឱ្យ​បាន​ពេញ​បន្ទុក​នៅ​ឡើយ​ទេ​។ អ៊ីស្រាអែល​វាយ​ប្រហារ​ល្មម​ៗ​​ទៅ​លើ​​ព្រំដែន​​​​ប្រទេស​លីបង់​ភាគ​ខាង​ជើង​។ ហេស​បូឡា​ឥឡូវ​នេះ​ប្រៀប​ដូច​ជា​ពស់​ដាច់​ក្បាល​បន្ទាប់​ពី​មេ​ដឹក​នាំ​កំពូល​របស់​​ពួកគេ​​គឺ​លោក​ណាស្រា​ឡា (Nasrallah) ត្រូវ​អ៊ី​ស្រា​អែល​ទម្លាក់​គ្រាប់​បែក​​ទៅ​លើ​ទី​ជម្រក​ក្រោម​ដី​របស់​គាត់។​

ក្រោយ​មក​ទៀត​ លោក​សា​ហ្វ៊ីឌីន (Safieddine) ដែល​នឹង​ក្លាយ​ជា​​មេ​ដឹក​នាំថ្មី​របស់​​ក្រុម​ហេស​បូឡា​​ក៏​ត្រូវ​អ៊ីស្រាអែល​ទម្លាក់​គ្រាប់​បែក​ទៅ​លើ​ទី​បញ្ជាការ​សម្ងាត់​របស់​គាត់​ថែម​ទៀត​​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គាត់​បាត់​ដំណឹង​សូន្យ​ឈឹង​ជា​រៀង​រហូត ​មិន​ដឹង​ថា​គាត់​​ស្លាប់​ ឬ​រស់​នៅ​ឡើយ​ទេ​។​ ជា​ថ្មី​ម្ដង​ទៀត​ អាមេរិក​នៅ​តែ​ប្រុង​ជើង​ការ​ជាប់​ជា​និច្ច​ដើម្បី​ត្រៀម​ការ​ពារ​អ៊ីស្រាអែល និង​ផល​ប្រយោជន៍​របស់​អាមេរិក​នៅ​តំបន់​មជ្ឈិម​បូព៌ា​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ