ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាងមាស​ ទុក​ម៉ូតូ​ អត់​ដក​សោ​ ចោរលួច​បាត់ ៣​ថ្ងៃក្រោយ​ នគរបាល​ខណ្ឌដង្កោ​ ឃាត់​ខ្លួនបាន​២​នាក់

2 ខែ មុន

រាជធានីភ្នំពេញ ៖ យុវជន​ជា​ជាងមាស​ម្នាក់​ បាន​ទុក​ម៉ូតូ​១​គ្រឿង​ នៅ​ខាង​មុខ​ផ្ទះ ដោយ​មិន​បាន​ដ​កូនសោ​ ចេញពី​ម៉ូតូ​នោះ​ទេ រួច​ក៏​បាន​ដើរ​យក​សម្ភារៈ​ ទៅ​ទុក​នៅ​ក្នុងផ្ទះ លុះ​រយៈពេល​ប្រមាណ​១០​នាទី​ក្រោយមក…

រាជធានីភ្នំពេញ ៖ យុវជន​ជា​ជាងមាស​ម្នាក់​ បាន​ទុក​ម៉ូតូ​១​គ្រឿង​ នៅ​ខាង​មុខ​ផ្ទះ ដោយ​មិន​បាន​ដ​កូនសោ​ ចេញពី​ម៉ូតូ​នោះ​ទេ រួច​ក៏​បាន​ដើរ​យក​សម្ភារៈ​ ទៅ​ទុក​នៅ​ក្នុងផ្ទះ លុះ​រយៈពេល​ប្រមាណ​១០​នាទី​ក្រោយមក ពេល​ដើរ​ចេញពី​ក្នុងផ្ទះ​វិញ ស្រាប់តែ​ចោរលួច​យក​ម៉ូតូ​ទៅ​បាត់ ។ បន្ទាប់​មក​ក៏​បាន​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព ឃើញ​ចោរ ​មិន​ស្គាល់​អត្តសញ្ញាណ ០​២​នាក់ ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ខ្លួន ទើប​ប្ដឹង​នគរបាល​ឲ្យ​ជួយ​អន្តរាគមន៍ ។ ក្រោយ​ពី​ការ​ស្រាវជ្រាវ​រយៈពេល​៣​ថ្ងៃ នគរបាល​ខណ្ឌដង្កោ​ ក៏​ឈាន​ដល់​ការ​ចាប់ខ្លួន​ចោរ​បាន​២​នាក់ និង​ដកហូត​ម៉ូតូ​នោះ​បាន​មក​វិញ​ផង​ដែរ ។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​និង​៥០នាទី​រសៀល​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២៤ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៩៩E០ ផ្លូវ​លេខ​៨B ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​ម៉ោង​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​) ​។

យុវជន​រង​គ្រោះ​ឈ្មោះ ណុ​ន សា​រ៉ា​ន អាយុ​២០​ឆ្នាំ មុខរបរ ជាងមាស មាន​ទីលំនៅ​ផ្ទះ​កើតហេតុ​ខាងលើ ។ ដោយឡែកជនសង្ស័យ​ ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​២​នាក់​នោះ​ ម្នាក់​ឈ្មោះ នុយ ប៊ុ​ន​ហេង អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ និង​ម្នាក់​ទៀត​ឈ្មោះ ហេង ប៊ុ​ន​ហៀ​ង អាយុ​១៤​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

នគរបាល​បាន​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​យុវជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ ០១​គ្រឿង ​ម៉ាក ​HONDA DREAM C១២៥ ស៊េរី​ឆ្នាំ​២០២៣ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1KH-2183 ចេញពី​ស្រុក​កំណើត​នៅ​ខេត្តស្វាយរៀង មក​ផ្ទះ​លេខ​១៩៩E០ ផ្លូវ​៨B (​បុរី​លឹ​ម ឈាង​ហាក់​) នៅ​ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ លុះ​ពេល​មក​ដល់​បាន​ទុក​ម៉ូតូ​នៅ​ខាង​មុខ​ផ្ទះ ដោយ​មិន​បាន​ដ​កូនសោ​ចេញពី​ម៉ូតូ​ឡើយ រួច​ក៏​បាន​យក​សម្ភារៈ​ ទៅ​ទុក​នៅ​ក្នុង ហើយ​រយៈពេល​ប្រមាណ​១០​នាទី​ក្រោយមក ទើប​ដើរ​ចេញពី​ក្នុងផ្ទះ​វិញ ក៏​ស្រាប់តែ​ចោរលួច​ម៉ូតូ​ទៅ​បាត់ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​យុវជន​រង​គ្រោះ​ក៏​បាន​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​នៅផ្ទះ​របស់​ខ្លួន ហើយ​បានឃើញ​ចោរ​មិន​ស្គាល់​អត្តសញ្ញាណ​២​នាក់ ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក ​HONDA SCOOPY ពណ៌​ស មិន​ស្គាល់​ស្លាក​លេខ​ទៅ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ខ្លួន នៅ​វេលា​ម៉ោង​២​និង​៥០​នាទី​រសៀល​ថ្ងៃ​នោះ ។ បន្ទាប់​មក​ក៏​បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ ហើយ​នគរបាល​ប៉ុស្តិ៍​នេះ​រួម​ជាមួយ​នគរបាល​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក​ជឹ​ម សុ​ី​ថា អធិការ​នគរបាល​ខណ្ឌ ធ្វើការ​ស្រាវជ្រាវ រហូត​កំណត់​បាន​មុខសញ្ញា​ចោរ​ខាងលើ​បាន ។

នគរបាល​បាន​បញ្ជាក់​ប្រាប់​បន្ថែម​ទៀត​ថា រហូត​ដល់​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២៤ គឺ​៣​ថ្ងៃក្រោយ​ពី​ពេល​កើតហេតុ ក៏​បាន​ឃាត់ខ្លួន​ចោរ​ម្នាក់​ឈ្មោះ នុយ ប៊ុ​ន​ហេង នៅ​ត្រង់​ចំណុច​តារាង​បាល់ទះ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រួម​និង​វត្ថុ​តាង​ម៉ូតូ​ម៉ាក​HONDA DREAM C១២៥ ស៊េរី​ឆ្នាំ​២០២៣ ពណ៌​ខ្មៅ ដែល​ជា​របស់​ជន​រង​គ្រោះ ។ ប៉ុន្តែ​ត្រូវ​បាន​ចោរ​ដោះ​ស្លាក​លេខ ភ្នំពេញ​1KH-2183​ចេញពី​ម៉ូតូ​អស់ហើយ បន្ទាប់​មក​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃខែ​ឆ្នាំ​ដដែល ក៏​ឃាត់ខ្លួន​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ ហេង ប៊ុ​ន​ហៀ​ង នៅ​ត្រង់​ចំណុច​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រួច​នាំ​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការ​នគរបាល​ខណ្ឌដង្កោ ។

ក្រោយ​ពី​ធ្វើការ​សាកសួរ​ចោរ​២​នាក់​នេះ​បាន​សារភាព​ថា​ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ រួច​បាន​ដោះ​ស្លាក​លេខ​ម៉ូតូ​ចេញ​មែន ហើយ​ការ​ដោះ​ស្លាក​លេខ​ចេញ​បែប​នេះ​គឺ​ដើម្បី​ទុក​ជិះ​ធ្វើ​សកម្មភាព​ចេញ​ដើរ​លួច​នៅ​លើក​ក្រោយ​ៗ​ជា​បន្ត​ទៀត​និង​កុំ​ឲ្យ​ម្ចាស់​ចំណាំ​ម៉ូតូ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ