ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​​ការ​ព្រួយ​បារ​ម្ភ​​ខ្លាំងពី​​​សុ​វត្ថិ​ភាព​ពេល​​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពានឈើ​​នេះម្តងៗ

5 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ប្រជាពលរដ្ឋ​ចំនួន​០២​ភូមិ គឺ​ភូមិ​ព្រ​ហារ និង​ភូមិ​ស្វាយ​យា ឃុំ​ស្វាយ​យា ស្រុក​ស្វាយ​ជ្រំ ចង់បាន​ស្ពានថ្ម​មួយ ជំនួស​ស្ពានឈើ ដែល​ទ្រុឌទ្រោម​របើក​ក្តារ​ប្រហោង​ធំ​ៗ…

ខេត្តស្វាយរៀង​ ៖ ប្រជាពលរដ្ឋ​ចំនួន​០២​ភូមិ គឺ​ភូមិ​ព្រ​ហារ និង​ភូមិ​ស្វាយ​យា ឃុំ​ស្វាយ​យា ស្រុក​ស្វាយ​ជ្រំ ចង់បាន​ស្ពានថ្ម​មួយ ជំនួស​ស្ពានឈើ ដែល​ទ្រុឌទ្រោម​របើក​ក្តារ​ប្រហោង​ធំ​ៗ ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​ប្រកប​មុខរបរ និង​ដឹក​កសិផល ជា​ពិសេស​ ពេល​សមាជិកគ្រួសារ​មាន​ជំងឺ ឬ​ស្ត្រី​ឆ្លងទន្លេ ត្រូវ​ទៅ​មណ្ឌល​សុខភាព​ពេល​យប់ ដោយ​ស្ពាន​ចាស់​ទ្រុឌទ្រោម​ខ្លាំង ហានិភ័យ អាច​គ្រោះថ្នាក់​ជាយថាហេតុ សំណូមពរ​សុំ​ឲ្យ​អាជ្ញាធរ​ស្រុក​ស្វាយ​ជ្រំ លោក​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត លោក​អភិបាល​នៃ​គណ​អភិបាលខេត្ត​មេត្តា​ចុះ​មក​ពិនិត្យ ​និង​ដោះស្រាយ ​។

​ប្រជាពលរដ្ឋ​សំណូមពរ​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ ​តុលា​ ២០២៤ ​នៅ​ភូមិ​ស្វាយ​យា​ ឃុំ​ស្វាយ​យា​ ស្រុក​ស្វាយ​ជ្រំ​ ។ ប្រភព​បន្ត​ថា អ្នក​ភូមិ​មានការ​ព្រួយ​បារ​ម្ភ​យ៉ាង​ខ្លាំង​អំពី​សុ​វត្ថិ​ភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពានឈើ​មួយ​នេះ ដោយ​ស្ពានឈើ​នេះ​មាន​អាយុកាល​ជាង​ត​៤០​ឆ្នាំ​មក​ហើយ ហើយ​កាលពី​១០​ឆ្នាំ​មុន​ ប្រជាពលរដ្ឋ​បាន​រៃ​លុយកាក់​ជួសជុល​ស្ពាន​នេះ​ឡើង​វិញ ដូរ​សរសរថែម​រនូត និង​ដាក់​ក្តា​ក្រាល​ស្ពាន រហូត​មក​ដល់​បច្ចុប្បន្ន​ស្ពានឈើ​មួយ​នេះ​កាន់តែ​ចាស់​ទ្រុឌទ្រោម​ខ្លាំង ជា​ពិសេស​ នៅ​រដូវ​វស្សា​នេះព្រួយ​បារ​ម្ភពី​សុ​វត្ថិភាព​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់ ​ដូច​ជា​ម៉ូតូ ម៉ូតូ​រ៉ឺ​ម៉ក គោ​យន្ត ឆ្លងកាត់​ស្ពាន​ញ័រ រង្គើរ​ ប្រហោង​ក្តា​រ​បើក​ធំ​ៗ។

ជា​ពិសេស ​ពេល​មាន​ភ្លៀង​ទឹក​ជន់​លិច​ខ្លាំង​ទឹក​ហូ​កាត់​ស្ពាន​ខ្លាំង ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ខ្លាំង​ណាស់ ភ័យ​ខ្លាច​ផុងជើង​ម៉ូតូ ម៉ូតូ​រ៉ឺ​ម៉ក គោ​យន្ត​សណ្តោង​រ៉ឺ​ម៉ក ឆ្លងកាត់​ខ្លាច​ផុងជើង​កង់​ក្រឡាប់​ធ្លាក់​ទៅ​ក្នុង​ទឹក​ព្រែក​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​ ។ ប្រជាពលរដ្ឋ​លើក​ឡើង​ថា ស្ពានឈើ​នេះ​ មាន​ប្រវែង​ប្រមាណ​ជិត​២០​ម៉ែត្រ​ទទឹង​ជាង​៣​ម៉ែត្រ ចាស់​ទ្រុឌទ្រោម សូម​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់​ព​ន្ធ័​មេត្តា ពិនិត្យ​ដោះស្រាយ សាងសង់​ស្ពានថ្ម​មួយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ស្រួល​ និង​មាន​សុវត្ថិភាព​ផង ​។

ប្រភព​បន្ត​ថា ផ្លូវលំ​១​ខ្សែ​នេះ​អាជ្ញាធរ​បាន​ជួសជុល​ឈុ​ស​ឆាយ ដាក់​ក្រាល​ថ្ម បំបែក​ធ្វើ​ដំណើរ​បាន​ស្រួល​ហើយ​នៅ​តែ​ស្ពាន​ចាស់​ទ្រុឌទ្រោម សូម​មេត្តា សាងសង់​ស្ពានថ្ម ជំនួស ស្ពានឈើ​នេះ​ ។ សូម​លោក​មេឃុំ​លើក​គម្រោង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័ដាក់​សំណើ​​សុំ​សាងសង់​សង់ស្ពាន​នេះ​ ដើម្បី​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ស្រួល និង​មាន​សុវត្ថិភាព​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ