ខេត្តសៀបរាម ៖ នេះជាទឹកចិត្តម្តាយធំធេងណាស់ ចំពោះកូន ឬអាចហៅបានម្យ៉ាងទៀតថា មាតាដៃ១០០ ដែលមិនអាចកាត់ថ្លៃបាន ។ ទោះបីជាម្តាយមកប្រឡងបាក់ឌុបក៏ដោយ ក៏ម្តាយមិនភ្លេចដែរក្នុងការមើលថែកូន ថ្នាក់ថ្នមកូន ។
យោងតាមផេក ប្រភព ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបង្ហោះនាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះថា មានបេក្ខជនម្នាក់ឈ្មោះ គ្រៃ លាង អាយុ២០ឆ្នាំ បន្ទប់លេខ១១ លេខតុ ២៧៣ មណ្ឌល អនុវិទ្យាល័យធ្លកអណ្ដូង មកប្រលង ទាំងកូនខ្ចី ។
បន្ទាប់ពីការបង្ហោះរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) រួចហើយនោះ ក៏មានបងប្អូនអ្នកលេងបណ្តាញសង្គមជាច្រើន បានអាណិត និងខមិនលើកទឹកចិតុ្តដល់នាងផងដែរ ។ ដោយអ្នកខ្លះបានសរសេរថា «ពិតជាមាតាដៃ១០០មែន សូមកោតសរសើរឆន្ទៈតស៊ូរបស់ប្អូនស្រី ហើយសូមជូនពរប្អូនស្រីទទួលបានជោគជ័យដូចក្តីប្រាថ្នា» និងបងប្អូនខ្លះទៀតបានថា «ជូនពរអោយប្អូនប្រលងជាប់» ។ចំណែកអ្នកខ្លះទៀតបានខមិនថា «ស៊ូៗប្អូនស្រី»។ ថ្ងៃនេះជាថ្ងៃប្រឡងទី២ ហើយក៏ជាថ្ងៃបញ្ចប់នៃការប្រឡងដែរ ។
គួរបញ្ជាក់ថា មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំនេះនៅទូទាំងប្រទេសមានចំនួន ២៣០ មណ្ឌល ចំនួន៥ ៥៣៣ បន្ទប់ និងមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧០៤០នាក់ (ស្រី៧៤ ៨៨២នាក់) ៕
ចែករំលែកព័តមាននេះ