ក្រុងព្រះសីហនុ ៖ បុរសម្នាក់ត្រូវជនដៃដល់ចាក់ បណ្តាលឱ្យស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងទំនាស់ពាក្យសម្តីគ្នា នៅចំណុចក្រុមទី១៦ ភូមិ១( ភូមិដូង) សង្កាត់លេខ៤ ក្រុងព្រះសីហនុ វេលាម៉ោង១៦ និង ៥៥នាទីល្ងាច ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។
ជនរងគ្រោះដែលស្លាប់ឈ្មោះ អ៊ុក ពេជ្រ ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
តាមរបាយការណ៍បញ្ជាក់បន្ថែមថា រយៈពេល២ម៉ោងក្រោយកើតហេតុ សមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនដៃដល់ នៅក្រុមទី១៦ ភូមិ១( ភូមិដូង)សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ហ៊ាន រិទ្ធី ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនបានយកដែកមុតស្រួចចាក់ទៅលើជនរងគ្រោះ បណ្តាលឱ្យស្លាប់ ដោយសារមូលហេតុមានទំនាស់ពាក្យសំដីគ្នាជាមួយជនរងគ្រោះ រឿងមករកបាយហូបនៅផ្ទះអ៊ំ នៅម្ដុំភូមិដូង តែជនរងគ្រោះហាមមិនឲ្យមក ក៏កើតទៅជាទំនាស់ និងហិង្សាដាក់គ្នាទៅវិញទៅមក។
បើតាមរបាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា ក្នុងពេលជម្លោះហិង្សា ជនរងគ្រោះមានកាន់កាំបិតប៉័ងតោ ឯជនសង្ស័យកាន់ដែកមុតស្រួច ក្នុងនោះជនសង្ស.យ័បានចាក់ទៅលើជនរងគ្រោះ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកមកកសាងសំណុំរឿងតាមនីតិវិធី ចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ