ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​រដ្ឋ​ផ្លរីដា​កំពុង​ប្រញឹក​ដៃ​ជម្លៀស​មនុស្ស​ចេញ​ពី​ខ្យល់​ព្យុះ​មីលតុន

2 ខែ មុន

ទី​ក្រុង​ម៉ាយ​អាមី៖ អាជ្ញា​ធរ​នៅ​រដ្ឋ​ផ្លរីដា ប្រទេស​អាមេរិក​ កំពុង​ធ្វើ​ការ​យ៉ាង​ដុត​ដៃ​ដុត​ជើង​ដើម្បី​​ត្រៀម​ទប់​ទល់​នឹង​ការ​បោក​បក់​ដ៏​ខ្លាំងក្លា​នៃ​ខ្យល់​ព្យុះ​កំបុត​ត្បូង​ឈ្មោះ​មីល​តុន (Milton)។ មាន​ន័យ​ថា​ផ្លរីដា​ដែល​ទើប​តែ​រួច​ផុត​ពី​ខ្យល់​ព្យុះ​មុន​នេះ​ឈ្មោះ​ហេលេន (Helene) ត្រឹម​តែ​២​អាទិត្យ​ប៉ុណ្ណោះ​ និង​មិន​ទាន់​បោស​សម្អាត​សំរាម និង​កម្ទេច​កម្ទី​បាន​ស្អាត​ល្អ​ឡើង​វិញ​នៅ​ឡើយ​ផង​…

ទី​ក្រុង​ម៉ាយ​អាមី៖ អាជ្ញា​ធរ​នៅ​រដ្ឋ​ផ្លរីដា ប្រទេស​អាមេរិក​ កំពុង​ធ្វើ​ការ​យ៉ាង​ដុត​ដៃ​ដុត​ជើង​ដើម្បី​​ត្រៀម​ទប់​ទល់​នឹង​ការ​បោក​បក់​ដ៏​ខ្លាំងក្លា​នៃ​ខ្យល់​ព្យុះ​កំបុត​ត្បូង​ឈ្មោះ​មីល​តុន (Milton)។ មាន​ន័យ​ថា​ផ្លរីដា​ដែល​ទើប​តែ​រួច​ផុត​ពី​ខ្យល់​ព្យុះ​មុន​នេះ​ឈ្មោះ​ហេលេន (Helene) ត្រឹម​តែ​២​អាទិត្យ​ប៉ុណ្ណោះ​ និង​មិន​ទាន់​បោស​សម្អាត​សំរាម និង​កម្ទេច​កម្ទី​បាន​ស្អាត​ល្អ​ឡើង​វិញ​នៅ​ឡើយ​ផង​ ឥឡូវ​នេះ​ថែម​ខ្យល់​ព្យុះ​ថ្មី​មួយ​ទៀត​។ នៅ​តាម​ផ្លូវ​ហាយ​វេ​ត្រូវ​កក​ស្ទះ​ដោយ​សារ​មនុស្ស​សម្រុក​ធ្វើ​ដំណើរ​ចាក​ចេញ​ទៅ​កាន់​ទី​កន្លែង​សុវត្ថិ​ភាព​។

ការិយាល័យ​ឧតុ​និយម​ព្យាករ​ថា​ខ្យល់​ព្យុះ​មីលតុន​អាច​នឹង​បក់​ទៅ​ដល់​តំបន់​មាត់​សមុទ្រ​រដ្ឋ​ផ្លរីដា​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​ ហើយ​នឹង​ពាំ​នាំ​ទៅ​ជា​មួយ​នូវ​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​ធ្លាក់​យ៉ាង​ជោគ​ជាំ​។ តំបន់​ដែល​ខ្យល់​ព្យុះ​វាយ​ប្រហារ​គឺ​ឆក​សមុទ្រ​តំាប៉ា (Tampa Bay) ដែល​ជា​កន្លែង​ពុំ​ធ្លាប់​កើត​មាន​ខ្យល់​ព្យុះ​ទេ​អស់​ជាង​មួយ​ទស​វត្ស​មក​ហើយ​។ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ព្យា​ករ​ថា​ខ្យល់​ព្យុះ​នេះ​មុន​ពេល​បក់​ទៅ​ដល់​តំបន់​ដី​គោក​ វា​នឹង​ថម​ថាយ​កម្លាំង​បន្តិច​វិញ​។ ប៉ុន្តែ​ទោះ​ជា​បែប​នេះ​ក្ដី ល្បឿន​ខ្យល់​បក់​នៅ​តែ​មិន​អន់​ពេក​ពេក​ក្នុង​ឋានៈ​ជា​ខ្យល់​ព្យុះ​កម្រិត​ហា​រី​ខេន (hurricane)​ ឬ​ខ្យល់​ព្យុះ​នៅ​មហា​សមុទ្រ​​អាត្លង់​ទិច​។

​អភិបាល​រដ្ឋ​ផ្លរីដា​ថ្លែង​ថា​គេ​ត្រូវ​តែ​ខិត​ខំ​បោស​សម្អាត​សំរាម និង​កម្ទេច​កម្ទី​ដែល​បន្សល់​ទុក​ដោយ​ខ្យល់​ព្យុះ​ហេលេន​ឱ្យ​បាន​រួច​រាល់​​ជា​មុន​សិន​ មុន​ពេល​ការ​មក​ដល់​នៃ​ខ្យល់​ព្យុះ​មីល​តុន​។ ធ្វើ​បែប​នេះ​ដើម្បី​កុំ​ឱ្យ​អ្នក​ដែល​ត្រូវ​រត់​លូន​ដោយ​សារ​មីល​តុន​ក្លាយ​ជា​អ្នក​រង​គ្រោះ​មុត​ដៃ​មុត​ជើង​ដោយ​សារ​គំនរ​បាក់​បែក​បន្សល់​ទុក​ពី​ខ្យល់​ព្យុះ​កាល​ពី​វគ្គ​មុន​។ នៅ​ក្នុង​ការ​បោស​សម្អាត​នេះ គេ​ប្រើ​ប្រាស់​រថ​យន្ត​ជាង​បី​រយ​គ្រឿង​។

​អាជ្ញា​ធរ​បាន​ចេញ​បញ្ជា​ឱ្យ​ជម្លៀស​មនុស្ស​ ខណៈ​ដែល​ក្រុម​អ្នក​ឧតុ​និយម​​ព្យាករ​ថា​រលក​សមុទ្រ​អាច​នឹង​មាន​កម្ពស់​ចាប់​ពី ២,៤​ម៉ែត្រ​​ទៅ​៣,៦​ម៉ែត្រ​នៅ​ឆក​សមុទ្រ​តាំ​ប៉ា​។ នេះ​ជា​កម្ពស់​ទឹក​រលក​ដ៏​ខ្ពស់​​មិន​ធ្លាប់​មាន​នៅក្នុង​តំបន់​។ ខ្យល់​ព្យុះ​នេះ​​អាច​នឹង​បង្ក​ជា​គ្រោះ​​ទឹក​ជំនន់​​​លិច​ប៉ាច​ហាច​យ៉ាង​ល្ហ​ល្ហេវ​​។ គេ​ព្យាករ​ថា​នៅ​ផ្លរីដា និង​តំបន់​ម្ដុំ​ៗ​នោះ​ដែល​ខ្យល់​ព្យុះ​ឆ្លង​កាត់​អាច​នឹង​ទទួល​បាន​របប​ទឹក​ភ្លៀង​ចាប់​ពី​១៣​ទៅ​២៥​សង់​ទី​ម៉ែត្រ​។ កន្លែង​ខ្លះ​អាច​នឹង​ទទួល​បាន​រហូត​ដល់​៣៨​សង់​ទី​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ