ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ខារ៉ាអូខេ ​បង្កប់​​ប្រើប្រាស់​គ្រឿងញៀ.ន ចាប់ខ្លួន​វៀតណាម​០៩​នាក់ ដកហូត​ថ្នាំ​ញៀន​ជាង​២​គីឡូក្រាម ​នៅ​ក្រុង​បា​វិត

19 ម៉ោង មុន

ខេត្តស្វាយរៀង​ ៖ កម្លាំង​សមត្ថកិច្ច​ នៃស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ខារ៉ាអូខេ​មួយ​កន្លែង យីហោ KTVBWOW ដែល​បង្កប់​ការ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ក្រុង​បា​វិត…

ខេត្តស្វាយរៀង​ ៖ កម្លាំង​សមត្ថកិច្ច​ នៃស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ខារ៉ាអូខេ​មួយ​កន្លែង យីហោ KTVBWOW ដែល​បង្កប់​ការ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ក្រុង​បា​វិត ដោយ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​០៩​នាក់ និង​ដកហូត​គ្រឿងញៀន​ បាន​ជាង​២​គីឡូក្រាម​ ។

កា​រប​ង្រា​ប​នេះ ធ្វើ​ឡើង​ដោយ​អនុវត្ត​តាម​បទបញ្ជា​ម៉ឹ​ង​ម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ​នគរបាល​ខេត្ត និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី កែវ សុ​ថា ស្នងការ​រង​ ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន ដោយ​មានការ​សម្របសម្រួល​ផ្ទាល់​ពី​លោក ដូ​រ៉ា អង្គ​ប្រទាន និង​កញ្ញា ពៅ ទេវី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ អម​សាលាដំបូង​ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២៤ ​នៅ​ភូមិ​បា​វិត​កណ្តាល ​សង្កាត់​បា​វិត​ ក្រុង​បា​វិត ​។

​បើ​តាម​សមត្ថកិច្ចនគ​បាល​ខេត្ត ​លោក​ឧត្តមសេនីយ៍ត្រី កែវ សុ​ថា ស្នងការ​ង​ទទួល​បន្ទុក​ផែន​ប្រឆាំង​ការ​ជួញដូ​គ្រឿងញៀន​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​យើង​នៅ​រសៀល​ថ្ងៃ​ទី​៥ ខែ​តុលា ​២០២៤ ​ថា កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ដឹកនាំ​ ដោយ​លោក​វរសេនីយ៍ឯក កាន កេ​ន នាយការិយាល័យ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ អែម សុ​វ​ណ្ណា​រិ​ទ្ធិ អធិការ​នគរបាល​ក្រុង​បា​វិត ​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក ប្រើប្រាស់​ដោយ​ខុសច្បាប់​ នូវ​សារធាតុ​ញៀន នៅ​ចំណុច​ហាង​ខារ៉ាអូខេ​ យីហោ KTVBWOW ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។

កម្លាំង​ជំនាញ​បាន​ចាប់ខ្លួន ជនសង្ស័យ​ជនជាតិ​វៀតណាម ចំនួន​០៩​នាក់ ដកហូត និង​ចាប់​យក​សម្ភារ​វត្ថុ​តាង​ដែល​ពាក់ព័ន្ធ​ក្នុង​បទល្មើស​រួម​មាន​ ៖ ថ្នាំ​ញៀន​ប្រភេទ​កេ​តា​មីន​ទម្ងន់​១១០៧.១៦​ក្រាម​, ថ្នាំ​ញៀន​ប្រភេទ​អ៊ិច​ស្តា​ស៊ី​ទម្ងន់ ១២៥២.១២​ក្រាម​, ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទម្ងន់ ៥.១៣​ក្រាម សរុប​សារធាតុ​ញៀន​ទម្ងន់​២៣៦៤.៤១​ក្រាម (២​គីឡូ​៣៦៤.៤១​ក្រាម​), ទូរ​សព្ទដៃ​០៩​គ្រឿង​, ម៉ូតូ​០៣​គ្រឿង​, លិខិតឆ្លងដែន​០៦​ក្បាល​, អត្តសញ្ញាណប័ណ្ណ​ជនជាតិ​វៀតណាម​ ០៥​សន្លឹក ព្រមទាំង​ឧបករណ៍​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ ។

បច្ចុប្បន្ន​ ជនសង្ស័យ រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តស្វាយរៀង ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ