ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែតូចចិត្តធ្វើស្រែមិនបានផល ហើយថែមទាំងជំពាក់បំណុលគេទៀតនោះក៏សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង

8 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ដោយ​តូចចិត្ត​នឹង​ការ​ធ្វើស្រែ​មិន​បាន​ផល ហើយ​ថែម​ទាំង​ជំពាក់​បំ​ណុ​ក​គេ​វ័ណ្ឌក​ទៀត បាន​ជំរុញ​ឲ្យ​យុវជន​ម្នាក់​សម្រេចចិត្ត​ជ្រើសរើស​យក​ផ្លូវ​ធ្វើ​«​អត្ត​ឃា​.​ត​ខ្លួន​»​បញ្ចប់ជីវិត​ទាំង​វ័យក្មេង ដើម្បី​ឲ្យ​រួច​ផុត​ពី​ការ​ទ​ទូល​ខុស​ត្រូវ​ក្នុង​គ្រួសារ និង​ផុត​ពី​បំណុល កាលពី​វេលា​ម៉ោង​៨​និង​២៥​នាទី​យប់ ថ្ងៃ​ទី​០៥ តុលា…

ខេត្តបាត់ដំបង ៖ ដោយ​តូចចិត្ត​នឹង​ការ​ធ្វើស្រែ​មិន​បាន​ផល ហើយ​ថែម​ទាំង​ជំពាក់​បំ​ណុ​ក​គេ​វ័ណ្ឌក​ទៀត បាន​ជំរុញ​ឲ្យ​យុវជន​ម្នាក់​សម្រេចចិត្ត​ជ្រើសរើស​យក​ផ្លូវ​ធ្វើ​«​អត្ត​ឃា​.​ត​ខ្លួន​»​បញ្ចប់ជីវិត​ទាំង​វ័យក្មេង ដើម្បី​ឲ្យ​រួច​ផុត​ពី​ការ​ទ​ទូល​ខុស​ត្រូវ​ក្នុង​គ្រួសារ និង​ផុត​ពី​បំណុល កាលពី​វេលា​ម៉ោង​៨​និង​២៥​នាទី​យប់ ថ្ងៃ​ទី​០៥ តុលា នៅ​ក្នុង​រោង​ចាំ​ស្រែ​របស់​ខ្លួន ស្ថិត​ក្នុងភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ។

យោង​តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា យុវជន​ដែល​ធ្វើ​អត្ត​ឃា​.​ត​បញ្ចប់ជីវិត​ឈ្មោះ ព្រឿ​ន រ៉ា​មេឃ អាយុ​២១​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ ។

ជន​រង​គ្រោះ​រូប​នេះ​បាន​ធ្វើ «​អត្ត​ឃា​.​ត​» ដោយ​ប្រើប្រាស់​ខ្សែ​លួច «​ចងក​» នៅ​ក្នុង​រោង​ទុក​សម្ភារៈ​នៅ​ឯ​ស្រែ​របស់​ខ្លួន លុះ​ក្រុម​គ្រួសារ​ដឹង ទើប​មានការ​ភ្ញាក់ផ្អើល​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ​ដែរ ។ លោក សេង លុ​ច អធិការ​ស្រុក​ថ្មគោល បាន​និយាយ​ថា បើ​តាម​ការ​បំភ្លឺ​នានា ពី​ជីដូន​ជន​រង​គ្រោះ​បាន​ប្រាប់​ថា យុវជន​រូប​នេះ​បាន​ព្យាយាម​ធ្វើ​អត្ត​ឃា​.​ត​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ហើយ តែ​គាត់​បាន​ព្យាយាម​តាម​ឃាត់ និង រារាំង​រហូត ។

លោក​អធិការ​បាន​ស្រង់​សម្ដី​ជីដូន​ទៀត​ថា ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ជន​រង​គ្រោះ​ធ្វើស្រែ​មិនសូវ​បាន​ផល ហើយ​ជំពាក់​បំណុល​គេ​ទៀត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ចៅប្រុស​រូប​នេះ តូចចិត្ត​រហូត​ប៉ុនប៉ង់​ធ្វើ​អត្ត​ឃា​.​ត​ច្រើន​លើក​ច្រើន​សារ តែ​ជៀស​មិន​ផុត​ដល់​ឆ្នាំ​នេះ ធ្វើស្រែ​ខាតបង់​ទៀត ទើប​ចៅប្រុស​គាត់​ធ្វើ​អត្ត​ឃា​.​ត​នៅ​រោង​ចាំ​ស្រែ​រហូត​បាន​សម្រេច​តែ​ម្ដង ។ បើ​តាម​មន្ត្រី​មូលដ្ឋាន​បាន​និយាយ​ថា ឆ្នាំ​នេះ​ជន​រង​គ្រោះ​ធ្វើស្រែ​មិន​ទទួល​បាន​ផល​ល្អ ខាតបង់ ហើយ​ថែម​ទាំង​ជំពាក់​បំណុល​គេ​ជាង​២០០០​ដុល្លា​ទៀត ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ដោយសារ​តែ​ធ្វើស្រែ​មិន​បាន​ផល ហើយ​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ទៀត ទើប​ធ្វើ​ឲ្យ​យុវជន​រូប​នេះ​ខូចចិត្ត​រហូត​គិត​ខ្លី ក៏​សម្រេចចិត្ត​ធ្វើ​«​អត្ត​ឃា​.​ត​» បញ្ចប់ជីវិត ដើម្បី​គេច​ផុត​ពី​ភាព​អ​ម្រែ​ក​ដ៏​ស្មុគស្មាញ​នេះ ។ ប៉ុន្តែ​យ៉ាងណា នេះ​មិនមែន​ជា​ដំណោះស្រាយ​ល្អ ដែល​មនុស្ស​ទូទៅ​ត្រូវ​យកតម្រាប់​តាម​ឡើយ នៅ​ពេល​ជួប​វិបត្តិ​ក្នុង​គ្រួសារ ដូច​យុវជន​ខាងលើ​នេះ ។ គេ​គូរ​តែ​រិះរក​គ្រប់​ម​ធ្យា​យ ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​នានា​ដែល​បាន​កើតឡើង ។

គេ​ជឿ​ថា រាល់​បញ្ហា​ដែល​បាន​កើតឡើង​សុទ្ធតែ​អាច​ដោះស្រាយ​ចេញ​ទាំងអស់​សំខាន់​តើ​យើង​មាន​ឆន្ទៈ ចង់រក​ដំណោះស្រាយ​រាល់​បញ្ហា​ដែល​បាន​កើតឡើង​នោះ​ដែរ ឬ​អត់ ?​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ