ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផូស៊ីល​ឈើ​ ​មាន​អាយុកាល​ចាស់​ជាងគេ​ ត្រូវក្រុមអ្នកស្រាវជ្រាវ​រក​ឃើញ​នៅ​ខេត្តបន្ទាយមានជ័យ

1 ខែ មុន
  • បន្ទាយមានជ័យ

រាជធានី​ភ្នំពេញ​៖ ក្រុម​អ្នក​ស្រាវជ្រាវ​របស់​ក្រសួងបរិស្ថាន ដឹកនាំ​ដោយ​លោក លឹ​ម វ​ណ្ណា​ច័ន្ទ ប្រធាន​ការិយាល័យ​បេតិកភណ្ឌ​វប្បធម៌ នៃ​អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន បាន​ស្រាវជ្រាវ​រក​ឃើញ​ផូស៊ីល​ឈើ ដែល​មាន​អាយុកាល​ចាស់​ជាងគេ​នៅ​ភ្នំ​កង​វ៉ា ក្នុង​ក្រុង​សិរី​សោភ័ណ…

រាជធានី​ភ្នំពេញ​៖ ក្រុម​អ្នក​ស្រាវជ្រាវ​របស់​ក្រសួងបរិស្ថាន ដឹកនាំ​ដោយ​លោក លឹ​ម វ​ណ្ណា​ច័ន្ទ ប្រធាន​ការិយាល័យ​បេតិកភណ្ឌ​វប្បធម៌ នៃ​អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន បាន​ស្រាវជ្រាវ​រក​ឃើញ​ផូស៊ីល​ឈើ ដែល​មាន​អាយុកាល​ចាស់​ជាងគេ​នៅ​ភ្នំ​កង​វ៉ា ក្នុង​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ នៅ​ក្នុង​ខែកញ្ញា ឆ្នាំ​២០២៤​កន្លង​ទៅ​ថ្មី​ៗ​នេះ​។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន និង​ការ​សហការ​ពី​ថ្នាក់ដឹកនាំ​និង​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្តបន្ទាយមានជ័យ ក្រុមការងារ​បាន​ចុះ​ទៅ​ពិនិត្យ​នៅ​ក្នុង​រណ្តៅ​ដី​មួយ​កន្លែង នៅ​ទីតាំង​ជើងភ្នំ​កង​វ៉ា និង​បាន​ពិនិត្យ​ឃើញ​ថា​មា​នវ​ត្ក​មាន​នៃ​ផូស៊ីល​ដើមឈើ​មួយ​ចំនួន​។ ក្រោយ​ពី​ចុះ​សិក្សា​ពិនិត្យ​ទីតាំង​ដោយ​ផ្ទាល់ ស្រទាប់ដី ឬ​ថ្ម ដែល​បាន​រក​ឃើញ​ផូស៊ីល​ឈើ នោះ​ក៏​មាន​ទំនាក់ទំនង​ជាមួយ​ពពួក​ផូស៊ីល​សត្វ​សមុទ្រ ក្នុង​តំបន់​នោះ​ផង​ដែរ​។ លោក លឹ​ម វ​ណ្ណា​ច័ន្ទ បាន​បញ្ជាក់​ថា តាម​រយៈ​ការ​សិក្សា​ប្រៀបធៀប​នេះ ផូស៊ីល​ឈើ​ទាំងនោះ​អាច​ស្ថិត​នៅ​លើ​កោះ ឬ​ដីគោក​ក្នុង​ពេល​មួយ គឺ​ក្នុង​សម័យកាល Permian ដែល​មាន​អាយុ ន្លោះ​ពី​២៥០​ទៅ​៣០០ លាន​ឆ្នាំ ក្នុង​ស័ក Paleozoic​។ អ្នកជំនាញ​បាន​បញ្ជាក់​ថា នេះ​ជា​ផូស៊ីល​ឈើ​ចាស់​ជាងគេ ដែល​ក្រុមការងារ​សិក្សា​ផូស៊ីល​បាន​រក​ឃើញ​កន្លង​មក នៅ​តាម​តំបន់ការពារធម្មជាតិ​មួយ​ចំនួន​នៅ​កម្ពុជា​។

ឯកឧត្តម ខ្វៃ អាទិ​ត្យា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​បញ្ជាក់​ថា ក្រុមការងារ​នៃ​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ នៃ​អគ្គ​សហគមន៍​មូលដ្ឋាន ក្រសួងបរិស្ថាន ការ​សិក្សា​ស្រាវជ្រាវ​ផូស៊ីល នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ចាប់ផ្តើម​ពី​ឆ្នាំ​២០១៩​កន្លង​មក​។ នៅ​ខេត្តបន្ទាយមានជ័យ អ្ន​កា​ស្រាវជ្រាវ បាន​រក​ឃើញ​ស្ថានីយ​ផូស៊ីល ចំនួន​១២​ស្ថានីយ ដែល​បាន​រក​ឃើញ វត្តមាន​ផូស៊ីល​សត្វ​សមុទ្រ ខ្យង ផ្កាថ្ម លាស … ក្នុង​សម័យកាល Permian (252-299​លាន​ឆ្នាំ​)​។ អ្នកនាំពាក្យ​រូប​នេះ បាន​បញ្ជាក់​ថា ការ​សិក្សា​កន្លង​មក​នៅ​ទី​រួម​ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​ឡើង នៅ​តំបន់​បេ​តិ​ភណ្ឌ​ធម្មជាតិ​ភ្នំ​បាក់ ភ្នំ​ជញ្ជាំង ភ្នំ​ស្វាយ ភ្នំ​កង​វ៉ា ភ្នំ​ខ្លា​កូន​(​ដូងព្រះ​) ដែល​ទាំង​អស់នោះ​ជា​ស្ថានីយ​ផូស៊ីល​សត្វ​សមុទ្រ ដែល​ធំ​ជាងគេ​នៅ​កម្ពុជា​ផង​ដែរ ហើយ​នៅ​ទីនោះ​ក៏​មាន​វត្តមាន​បំណែក​ផុ​ស៊ី​ល​ឈើ​តិចតួច​ផង​ដែរ​។

សូម​បញ្ចា​ក់ថា ផូស៊ីល​ឈើ​ត្រូវ​បាន​រក​ឃើញ​ចំនួន ១៤​កន្លែង​រួច​មក​ហើយ​នៅ​កម្ពុជា នៅ​ក្នុង​ខេត្ត​រតនគីរី ស្ទឹង​ត្រែង ព្រះ​វិហារ កោះកុង និង​បន្ទាយ​មាន​ជ័យ​។ ការ​រក​ឃើញ​ពី​ផូស៊ីល បាន​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​អនុវត្ត​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ដែល​មាន​សសរស្តម្ភ​៣ គឺ ស្អាត បៃតង និង​ចីរភាព របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​បរិស្ថាន សហការ​ជាមួយ​ដៃគូ​និង​អ្នក​ពាក់ព័ន្ធ ក្នុង​បុព្វហេតុ​ធនធានធម្មជាតិ​និង​បរិស្ថាន​របស់​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ