ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​កម្មករ បើកលឿនបុកកម្ម​ការិនី​ពីក្រោយ​ ស្លា​.​ប់២នាក់ នៅ​ស្រុក​កំពង់​រោ​ទ៌

1 ខែ មុន

ខេត្តស្វាយរៀង ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​កម្មការិនី​ម្នាក់​ស្លា​.​ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ​បាក់ជើង​ទាំង​ពីរ សន្លប់​ស្តូកស្តឹង ហើយ​បាន​ស្លា​.​ប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ។ ករណី​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​១៤​នាទី​ល្ងាច​ថ្ងៃ​ទី​២០ វិច្ឆិកា…

ខេត្តស្វាយរៀង ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​កម្មការិនី​ម្នាក់​ស្លា​.​ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ​បាក់ជើង​ទាំង​ពីរ សន្លប់​ស្តូកស្តឹង ហើយ​បាន​ស្លា​.​ប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ។

ករណី​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​១៤​នាទី​ល្ងាច​ថ្ងៃ​ទី​២០ វិច្ឆិកា ២០២៤ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១៤D ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១២-១៣ ខាងត្បូង​វត្ត​ព្រៃ​ធ្លក ស្ថិត​នៅ​ភូមិ​ព្រៃ​ធ្លក ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទ៌ ។

បើ​តាម​អ្នក​ឃើញ​ហេតុ​ការ​ផ្ទាល់​ភ្នែក បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​២​នាក់ បាន​ចុះ​ពីលើ​រថយន្ត​ដឹក​កម្មករ​-​កម្មការិនី (​រថយន្ត​ឈប់ នៅ​លើ​ចិញ្ចើម​ផ្លូវ​ខាងស្តាំ​) ហើយ​ខណៈ​ស្ត្រី​រង​គ្រោះ កំពុង​ដើរ​តាម​លើ​ចិញ្ចើម​ផ្លូវ បម្រុង​ចូល​ទៅ​ផ្ទះ ស្រាប់តែ​មាន​រថយន្ត​ដឹក​កម្មករ​-​កម្មការិនី​មួយ​គ្រឿង​ទៀត ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ បើក​ពី​ទិស​ខាងជើង ទៅ​ត្បូង ស្រប​ទិស​គ្នា​យ៉ាង​លឿន ចាប់​ហ្វ្រាំង​មិន​ទាន់ ក៏​វ៉ា​ជែង​រថយន្ត​១​គ្រឿង ដែល​ឈប់​ដាក់​កម្មការិនី ឲ្យ​ចុះ​នោះ គឺ​វ៉ា​ខាងស្តាំ ក៏​ជ្រុល​ទៅ​បុក​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ពីក្រោយ ពេញទំហឹង រួច​កិន​ពីលើ​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​បាក់​ខ្ទេច​ត្រឹម​ចង្កេះ​ទៅ​ក្រោម ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​ស្ត្រី​ម្នាក់​ទៀត​កិន​បាក់​ភ្លៅ​ទាំង​ពីរ សន្លប់​ស្តូកស្តឹង ហើយ​បាន​ស្លា​.​ប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ។

អ្នក​ឃើញ​ហេតុ​ការ​ផ្ទាល់​ភ្នែក បាន​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​មក​ពី​រថយន្ត​បង្ក​បើកបរ​ល្បឿន​លឿន វ៉ា​ជែង​ខាងស្តាំ ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ក៏​ជ្រុល​ទៅ​បុក​ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់ ពីក្រោយ ហើយ​កិន​ចំ​ពីលើ ។

ប្រភព​បន្ត​ថា ក្រោយ​ពី​បុក ហើយ​កិន​ស្ត្រី​រង​គ្រោះ​ទាំង​ពីរ​រួច អ្នកបើកបរ​រថយន្ត​បង្ក បាន​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​ភ្លាម​ៗ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ​។ ក៏​ប៉ុន្តែ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្គាល់​អត្តសញ្ញាណ​ហើយ ជនសង្ស័យ​មាន​ទីលំនៅ​ភូមិ​ព្រ​រ​បឹ​ស ឃុំ​ត្នោត​ស្រុក​កំពង់​រោ​ទ៌ សមត្ថកិច្ច​កំពុង​ស្រាយ​ជ្រាវ ដើម្បី​ចាប់​ឃាត់ខ្លួន យក​មក​ដោះស្រាយ​តាម​នីតិវិធី​។
រីឯ​សព​ស្ត្រី​រង​គ្រោះ​ទាំង​ពីរ​នាក់ សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី (​ស្ត្រី​រង​គ្រោះ​ទាំង​ពីរ គឺ​នៅផ្ទះ​ក្បែ​គ្នា​) ។

មហាជន​បាន​លើក​ឡើង​ថា អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​-​កម្មការិនី​ភាគច្រើន បើកបរ​ល្បឿន​លឿន ខ្វះ​ក្រមសីលធម៌ បើក​វ៉ា​ជែង គ្នា ឆ្វេង​ស្តាំ មិន​គោរព​ច្បាប់​ចរាចរណ៍ សូម​អំពាវនាវ​ដល់​អាជ្ញាធរ មាន​សមត្ថកិច្ច មេត្តា​ពិនិត្យ និង​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ដល់​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​ទាំងនោះ​ផង កុំ​ឲ្យ​បន្ត​ល្មើសច្បាប់​ចរាចរណ៍​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ