ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានរដ្ឋសភា​វៀតណាម ​មក​ទស្សនកិច្ច​ជា​ផ្លូវការ​ នៅ​កម្ពុជា

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​ដូចតាម​ការ​គ្រោងទុក​ ឯកឧត្តម ​ត្រិ​ន ថា​ញ់​មិន (H.E. Mr. Tran Thanh…

រាជធានី​ភ្នំពេញ ​៖ ​ដូចតាម​ការ​គ្រោងទុក​ ឯកឧត្តម ​ត្រិ​ន ថា​ញ់​មិន (H.E. Mr. Tran Thanh Man) ប្រធានរដ្ឋសភា​ នៃ​សារ​ធារ​ណ​រដ្ឋ​សង្គមនិយម​វៀតណាម ​បាន​មក​ទស្សនកិច្ច​ ជា​ផ្លូវការ ​នៅ​កម្ពុជា ​រយៈពេល​៤​ថ្ងៃ​ ។

នៅ​រសៀល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​ឯកឧត្តម វង សូត អនុប្រធាន​ទី​២​ រដ្ឋសភា ព្រមទាំង​ឯកឧត្តម លោក​ជំទាវ សមាជិក សមាជិកា ​នៃ​រដ្ឋសភា បាន​អញ្ជើញ​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ ជា​ផ្លូវការ ​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា របស់​គណៈ​ប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ​ត្រិ​ន ថា​ញ់​មិន (H.E. Mr. Tran Thanh Man) ប្រធានរដ្ឋសភា ​នៃ​សារ​ធារ​ណ​រដ្ឋ​សង្គមនិយម​វៀតណាម​ ។

ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​ឯកឧត្តម ត្រិ​ន ថា​ញ់​មិន ប្រធានរដ្ឋសភា​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម រយៈពេល​៤​ថ្ងៃ​នៅ​កម្ពុជា ​លោក​គ្រោង​ជួប​សវនាកា និង​ជំនួប​ទ្វេភាគី​ជាមួយ​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​ឧត្តម​ប្រឹក្សា​ព្រះមហាក្សត្រ ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានកិត្តិយស​ឧត្តម​ប្រឹក្សា​ព្រះមហាក្សត្រ និង​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ព្រមទាំង​ចូលរួម​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​អគារ​រដ្ឋបាល​របស់​រដ្ឋសភា​កម្ពុជា ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ធារ​ណ​រដ្ឋ​សង្គមនិយម​វៀតណាម និង​អញ្ជើញ​ចូល​ក្នុង​កិច្ចប្រជុំ​ ICAAP និង​កិច្ចប្រជុំ​ IPTP ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ