ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីរឿង «កោះគុត» កម្ពុជាប្រកាន់ជំហរដោះស្រាយសន្ដិវិធី ជាជាងប្រើយន្តការជម្លោះដោយប្រដាប់អាវុ.ធ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​មហាបវរធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ថ្លែង​គូស បញ្ជាក់​យ៉ាង​ច្បាស់​ថា ជុំវិញ​ករណី​រឿង​«​កោះ​គុត​» រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាន់​ជំហ​ដោះស្រាយ​ដោយ​សន្តិវិធី​ជា​ជាង​ប្រើ​យន្តការ​ជម្លោះ​ដោយ​កម្លាំង​ប្រដាប់​អា​វុ​.​ធ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​មហាបវរធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ថ្លែង​គូស បញ្ជាក់​យ៉ាង​ច្បាស់​ថា ជុំវិញ​ករណី​រឿង​«​កោះ​គុត​» រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាន់​ជំហ​ដោះស្រាយ​ដោយ​សន្តិវិធី​ជា​ជាង​ប្រើ​យន្តការ​ជម្លោះ​ដោយ​កម្លាំង​ប្រដាប់​អា​វុ​.​ធ ។

នា​ឱកាស​អញ្ជើញ​ជា​អធិបតី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​សាល​សន្និបាត​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​ប្រកាន់​ជំហរ​ចាស់ទុំ ដោយ​ប្រកាន់​គោលការណ៍​មិន​យក​ភ្លើង​ចូល​ផ្ទះ ជុំវិញ​បញ្ហា​«​កោះ​គុត​» ។

សម្ដេច​ធិ​បតី គូសបញ្ជាក់​ថា «​ចម្លើយ​ហេតុ​អី​រដ្ឋាភិបាល​នៅ​ស្ងៀម មិន​និយាយ​ស្ដី គឺ​ផ្អែក​នៅ​លើ​មូលដ្ឋាន​ពីរ ទី​មួយ​ភាព​ចាស់ទុំ​ខាង​នយោបាយ និង​ទី​ពីរ គឺ​ការ​ទទួលខុសត្រូវ​ចំ ពោះ​ជាតិ និង​ប្រជាជន ក្នុង​ការ​ការពារ​ទឹកដី ។ យើង​ប្រកាន់​គោលការណ៍​មិន​យក​ភ្លើង​ចូ ល​ផ្ទះ​» ។ ការ​បញ្ជាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រោយ​មាន​អ្នកចោទ​ប្រកាន់​ថា រាជរដ្ឋាភិបាល​ធ្វើ​ឱ្យ​បាត់ «​កោះ​គុត​» ។ ចំណុច​ត្រូវ​បាន​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ដាក់​ជា​សំណួរ​ថា តើ​មាន​អំណះអំណាង​អ្វី​មក​បញ្ជាក់​ថា «​កោះ​គុត​» កាប់​កាន់​ដោយ ភាគី​ថៃ ខណៈ​ភាគី​កម្ពុជា និង​ថៃ មិន​ទាន់​ឯកភាព​គ្នា​ផង​នោះ ហើយ​ភាគី​ទាំង​ពីរ​បាន និង​កំពុង​ចរចា​គ្នា ។

សម្ដេច​បវរ​ធិ​បតី​បាន​បន្ដ​ថា រាជរដ្ឋាភិបាល​មាន​ភាព​ទទួលខុសត្រូវ​ចំពោះ​ជាតិ ព្រោះថា រឿង​ព្រំដែន​ត្រូវ​ប្រើ​រយៈពេល​វែង និង​អត់ធ្មត​ណាស់ ដូច្នេះ​ការ​ទទួលខុសត្រូវ​របស់​រាជរ​ដ្ឋា​ភិ បាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ រាជរដ្ឋាភិបាល​មានការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ការពារ​ទឹកដី ឲ្យ​បានជា​ដាច់ខាត់ ។

ជាមួយ​គ្នា​នោះ​ដែរ​សម្ដេច នាយក​រដ្ឋមន្ដ្រី មាន​ប្រសាសន៍​សង្កត់ធ្ងន់​ថា​៖ «​យើង​ប្រកាន់ ជំហរ​ការ​ដោះស្រាយ​ដោយ​សន្ដិវិធី ជៀសវៀង​ការ​ប្រើ​ហិ​.​ង្សា​តាម​រយៈ​យន្ដការ​បច្ចេកទេស និង​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​អន្ដរជាតិ ។ យើង​ប្រើ​គណៈកម្មាធិការ​ប្រើ​ច្បាប់​អន្ដរជាតិ​» ។ ជាមួយនឹង​លើក​ឡើង​អំពី​បញ្ហា​កោះ​គុត ដែល​ជា​ចំណុច​ត្រួតស៊ីគ្នា​រវាង​កម្ពុជា​-​ថៃ ហើយ​កំពុង​ត្រូវ​បាន​បំផុសបំផុល​បង្កើត​ចម្លើយ​ដោយ​ក្រុម​ជ្រុលនិយម សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ប្រកាស​ជំហរ​ជា​ថ្មី​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​មិន​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី​នោះ​ឡើយ ។

សម្តេច​មហា​បវរ​ធិ​បតី បាន​លើក​ឡើង​ដូច្នេះ​ថា ៖ «​ការ​ចរចា​ព្រំ​ដែ​នេះ គឺ​យើង​ត្រូវការ​ពេលវេលា និង​ត្រៀមលក្ខណៈ​គ្រប់ពេល នេះ គឺជា​ការ​ទទួលខុសត្រូវ​របស់​យើង ហើយ​យើង​មិន​ធ្វើ​ឱ្យ​បាត់​នូវ​ដែនដី​របស់​យើង ឬ​អធិបតេយ្យភាព​របស់​យើង​ទេ​កិច្ចការ​ព្រំដែន និង​សូម​ការ​ធានា​មួយ​នេះ សូម​បងប្អូន​ជឿ​ទុកចិត្ត​ចុះ​» ។

សម្តេច​មហា​បវរ​ធិ​បតី​បាន​ថ្លែង​ថា អ្នក​ដែល​ស្រែ​កថា រាជរដ្ឋាភិបាល​មិន​មាត់​មិន​អើពើ គឺ​យើង​ចង់​ប្រាប់​ត្រឡប់​ទៅ​វិញ​ថា គឺ​រាជរដ្ឋាភិបាល​ប្រកាន់​យក​ជំហរ​ចាស់ទុំ មិន​ចេះ​តែ​លោត លិច កើត តាម​គេ​នោះ​ទេ បើ​អ្នកនយោបាយ​ចាស់វស្សា​ដែល​បន្តិច​លោត​ចុះ លោត​ឡើង សូមកុំ​ឱ្យ​ក្មេង​លោត​តាម ទុក​ចរិត​នេះ សម្រាប់​ប្រើ​ខ្លួនឯង​ទៅ​បាន​ហើយ ។ សម្តេច​មហា​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​បញ្ជាក់​ថា រឿង​រដ្ឋាភិបាល​មិន​ប្រតិកម្ម​ដោយសារ​តែ​រដ្ឋាភិបាល​មាន​ភាព​ចាស់ទុំ ដែល​ដោះស្រាយ​តាម​យន្តការ​រដ្ឋ និង​រដ្ឋ ហើយ​មិន​យក​ភ្លើង​ខាងក្រៅ​ចូល​មក​ក្នុង ហើយ​ធ្វើ​សកម្មភាព​ផ្អែក​លើ​គោលការណ៍​ប្រាកដប្រជា ។

សម្តេច​បាន​បញ្ជាក់​ទៀត​ថា ចំពោះ​បញ្ហា​ក្រុមប្រឆាំង​មួយ​ចំនួន​ដែល​ចង់ឱ្យ​គណៈកម្មការ​ព្រំដែន​ចេញ​មុខ​បកស្រាយ​តាម​បច្ចេកទេស​នោះ​ក៏​ពុំ​ទាន់​ចាំបាច់​នោះ​ដែរ ដោយសារ​តែ​គណៈកម្មការ​ជំនាញ​នេះ​កំពុង​រៀបចំ និង​មាន​ឯកសារ​សម្រាប់​ការ​ចរចា បើសិនជា​បង្ហាញ​ឯកសារ​បច្ចេកទេស​ទាំងនោះ​ជា​ទ​ង្វើ​ល្ងង់ខ្លៅ​ដែល​ប្រៀប​បីដូច​ជា បើក​សន្លឹក​បៀរ​ឱ្យដៃ​គូប្រកួត​បានឃើញ​មុន ។ ក្នុង​ឱកាស​នោះ​ដែរ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ចោទ​ជា​សំណួរ​ថា តើ​កោះ​គុត​បាត់​ទៅ​ណា ? ខណៈ​ខាង​ប្រឆាំង​ថៃ ចោទ​រាជរដ្ឋាភិបាល​ថៃ​ធ្វើ​ឱ្យ​បាត់​មក​ខ្មែរ រីឯ​ខាង​ប្រឆាំង​ខ្មែរ​ចោទ​ថា រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឱ្យ​បាត់​ទៅ​ថៃ គឺ​មិន​ឡូ​ហ្ស៊ិ​ក (Logic)​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ