ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ចិន​៣​នាក់ ក្រោយ​បា.ញ់​បុរស​ចិន​ម្នាក់​រង​របួសធ្ងន់ នៅ​ក្រុងព្រះសីហនុ

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ចាប់ខ្លួន​ជនជាតិ​ចិន​៣​នាក់ ពាក់ព័ន្ធ​ករណី​កាន់កាប់ រក្សា​ទុក និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ប៉ុនប៉ង​ឃា​.​ត​កម្ម នៅ​ក្រុងព្រះសីហនុ ។…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ចាប់ខ្លួន​ជនជាតិ​ចិន​៣​នាក់ ពាក់ព័ន្ធ​ករណី​កាន់កាប់ រក្សា​ទុក និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ប៉ុនប៉ង​ឃា​.​ត​កម្ម នៅ​ក្រុងព្រះសីហនុ ។

បើ​តាម​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​០៣​និង​០០​នាទី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៤ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ទទួល​បាន​ពាក្យបណ្តឹង​ថា មាន​បុរស​ជនជាតិ​ចិន ចំនួន​២​នាក់ បាន​ប្រើប្រាស់​អាវុធ​ខ្លី ចំនួន​១​ដើម (​មិន​ស្គាល់​ម៉ាក​) ធ្វើ​សកម្មភាព​បាញ់ ទៅ​លើ​បុរស​ជនជាតិ​ចិន​ម្នាក់ បណ្តាល​ឲ្យ​រង​របួសធ្ងន់ នៅ​ចំណុច​បូ​រី BS.O5 ក្រុម​១៧ ភូមិ​៥ សង្កាត់​លេខ​០៤ ក្រុងព្រះសីហនុ​។ បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច ក្រុម​ជនសង្ស័យ បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៦​និង​០០​នាទី ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន​, វរសេនីយ៍ឯក ហែម បូ​ណា និង​វរសេនីយ៍ឯក ឆាន់ គិត​លី អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ចំនួន​៣​នាក់ ។

ជនសង្ស័យ​ទាំង​៣​នាក់ រួម​មាន ៖
ទី​១. ឈ្មោះ ZHANG HAO ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ចិន
ទី​២. ឈ្មោះ WANG SHENG HOU ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ចិន
និង​ទី​៣. ឈ្មោះ YANG OU ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន​។

វត្ថុ​តាង​ដកហូត​បាន រថយន្ដ​៣​គ្រឿង​, អាវុធ​ខ្លី​មួយ​ដើម​, គ្រាប់​ប្រភេទ 380mm ចំនួន​១០​គ្រាប់ និង​សំបក​ក​ន្ទុះ​ចំនួន​១​គ្រាប់​, ខ្នោះដៃ​ចំនួន​២, ផ្លា​ក​លេខ​រថយន្ដ​២​គូ និង​ទូរ​សព្ទ​ដៃ ២​គ្រឿង ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ