ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ថៃ​ផ្ដន្ទា​ទោ.ស​ប្រ.ហារ​ជីវិត​ស្ត្រី​ដាក់​ថ្នាំ​ពុល​​​ស្លា.ប់​មនុស្ស​១៤​នាក់

5 ម៉ោង មុន

ទី​ក្រុង​បាងកក​៖ នៅ​ទី​បំផុត តុលាការ​ថៃ​សម្រេច​ផ្ដន្ទា​ទោស​ប្រហារ​ជីវិត​នារី​ជន​ជាតិ​ថៃ​ម្នាក់​ដែល​ជាប់​ចោទ​ពី​បទ​ដាក់​ថ្នាំ​ពុល​ស្យានីត​ (cyanide) សម្លាប់​មនុស្ស​១៤​នាក់​ដែល​​​ជា​អំពើ​មនុស្ស​ឃាត​​​មាន​ស្ថាន​ទម្ងន់​ទោស​។ ស្ត្រី​ឈ្មោះ​សារ៉ា​រ៉ាត់​ អាយុ​៣៦​ឆ្នាំ​ជា​មនុស្ស​ដែល​ញៀន​នឹង​ល្បែង​អន​ឡាញ។ តុលាការ​រក​ឃើញ​ថា​ស្ត្រី​រូប​នេះ​បាន​​ឆ​បោក​ប្រាក់​​រាប់​ពាន់​ដុល្លារ​ពី​ជនរង​គ្រោះ​។ បន្ទាប់​មក​ស្ត្រីរូប​នេះ​​​ដាក់​ថ្នាំ​គីមីសម្លាប់​ពួក​គេ​ចោល​តែ​ម្ដង​ដើម្បី​បំបិទ​មាត់​ឱ្យ​ស្ងាត់​ឈឹង​​​កុំ​ឱ្យ​​បែក​ធ្លាយ​ទៅ​អ្នក​ដទៃ​​។ តុលាការ​​​ទី​ក្រុង​បាងកក​បាន​ចេញ​សាល​ក្រម​ផ្ដន្ទាទោស​កាល​ពី​ថ្ងៃ​ពុធ​ពី​បទ​ដាក់​ថ្នាំ​ពុល​សម្លាប់​មិត្ត​ភក្ដិ​របស់​ខ្លួន​ឈ្មោះ​សិរី​ផន​​​។…

ទី​ក្រុង​បាងកក​៖ នៅ​ទី​បំផុត តុលាការ​ថៃ​សម្រេច​ផ្ដន្ទា​ទោស​ប្រហារ​ជីវិត​នារី​ជន​ជាតិ​ថៃ​ម្នាក់​ដែល​ជាប់​ចោទ​ពី​បទ​ដាក់​ថ្នាំ​ពុល​ស្យានីត​ (cyanide) សម្លាប់​មនុស្ស​១៤​នាក់​ដែល​​​ជា​អំពើ​មនុស្ស​ឃាត​​​មាន​ស្ថាន​ទម្ងន់​ទោស​។ ស្ត្រី​ឈ្មោះ​សារ៉ា​រ៉ាត់​ អាយុ​៣៦​ឆ្នាំ​ជា​មនុស្ស​ដែល​ញៀន​នឹង​ល្បែង​អន​ឡាញ។ តុលាការ​រក​ឃើញ​ថា​ស្ត្រី​រូប​នេះ​បាន​​ឆ​បោក​ប្រាក់​​រាប់​ពាន់​ដុល្លារ​ពី​ជនរង​គ្រោះ​។ បន្ទាប់​មក​ស្ត្រីរូប​នេះ​​​ដាក់​ថ្នាំ​គីមីសម្លាប់​ពួក​គេ​ចោល​តែ​ម្ដង​ដើម្បី​បំបិទ​មាត់​ឱ្យ​ស្ងាត់​ឈឹង​​​កុំ​ឱ្យ​​បែក​ធ្លាយ​ទៅ​អ្នក​ដទៃ​​។

តុលាការ​​​ទី​ក្រុង​បាងកក​បាន​ចេញ​សាល​ក្រម​ផ្ដន្ទាទោស​កាល​ពី​ថ្ងៃ​ពុធ​ពី​បទ​ដាក់​ថ្នាំ​ពុល​សម្លាប់​មិត្ត​ភក្ដិ​របស់​ខ្លួន​ឈ្មោះ​សិរី​ផន​​​។ អ្នក​ទាំង​២​ជួប​គ្នា​នៅ​ក្បែរ​ទី​ក្រុង​បាងកក​កាល​ពី​ខែ​មេសា ឆ្នាំ​២០២៣ នៅ​ក្នុង​​ពិធី​លែង​មច្ឆ​ជាតិ​ទៅ​ក្នុង​ទឹក​ទន្លេ​។ កំពុង​ចូល​រួម​ពិធី​នោះ​សុខ​ៗ ស្រាប់​តែ​មិត្ត​ភក្តិ​រូប​​នេះ​​ដួល​ព្រូស​​ទៅ​លើ​ដី​ និង​ផុត​ដង្ហើម​តែ​ម្ដង​។ ក្រោយ​មក​ សមត្ថ​កិច្ច​ធ្វើ​កោសល្យ​វិច័យ​ (វះ​កាត់​សាក​សព​) ​រក​ឃើញ​សារ​ធាតុ​ពុល​ដ៏​សាហាវ​ឈ្មោះ​ស្យានីត​នៅ​ក្នុង​សរីរៈ​រាង​កាយ​របស់​ជន​រង​គ្រោះ​។

​ការ​រក​ឃើញ​សារ​ធាតុ​នេះ​ធ្វើ​ឱ្យ​សមត្ថ​កិច្ច​តាម​ដាន​ថយ​ក្រោយ​វិញ​ និង​នឹក​ឃើញ​ទៅ​ដល់​ព្រឹត្តិ​ការណ៍​ស្លាប់​មនុស្ស​ជា​ច្រើន​នាក់​ទៀត​​ដោយ​សារ​សារ​ធាតុ​ស្យានីត​នេះ ហើយ​​ដែល​មិន​ទាន់​អាច​បំបែក​សំណុំ​រឿង​ក្ដី​នេះ​ឱ្យ​បាន​ជ្រះ​ស្រឡះ​នៅ​ឡើយ​ទេ​។ ជា​ពិសេស រក​មិន​ទាន់​ឃើញ​ថាតើ​នេះ​ជា​ស្នា​ដៃ​របស់​នរណា​។ សំណុំ​រឿង​ចាស់​ៗ​ដែល​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១៥​ត្រូវ​សមត្ថ​កិច្ច​ពិនិត្យ​សើរើ​ឡើង​វិញ​។​

ក្រោយ​ពេល​តុលាការ​ចេញ​សេចក្ដី​សម្រេច​ប្រហារ​ជីវិត​ស្ត្រី​ឈ្មោះ​សា​រ៉ា​រាត់​ ​ម្ដាយ​របស់​ជន​រង​គ្រោះ​ឈ្មោះ​​សិរី​ផន​បង្ហាញ​ការ​ពេញ​ចិត្ត​ពេញ​ថ្លើម​ជា​ខ្លាំង​។ អ្នក​ស្រី​យល់​ថា​​សាល​ក្រមនេះ​​បាន​ផ្ដល់​យុត្តិ​ធម៌​សម្រាប់​ជីវិត​កូន​ស្រី​របស់​គាត់​។ សមត្ថ​កិច្ច​រក​ឃើញ​ថា​នាង​សារ៉ារ៉ាត់​ត្រូវ​ការ​លុយ​ដើម្បីលេង​ល្បែង​អន​ឡាញ​។ ដូច្នេះ នាង​ត្រូវ​ដើរ​ខ្ចី​លុយ​ពី​ជន​រង​គ្រោះ​។ មាន​ពេល​ខ្លះ​ខ្ចី​បាន​​ដល់​៣​សែន​បាត​ (ជិត​៩ពាន់​ដុល្លារ​)។ បន្ទាប់​មក​ នាង​ដាក់​ថ្នាំ​ពុល​ស្យានីត​ដើម្បី​សម្លាប់​បំបាត់​ដាន និង​ដោះ​យក​គ្រឿង​អលង្ការ ឬ​លុយ​កាក់របស់​ជន​រង​គ្រោះ​​​​។​

ស្ត្រី​រូប​នេះ​បាន​ល្បួង​មនុស្ស​១៥​នាក់​ឱ្យ​ដើរ​ចូល​ទៅ​ក្នុង​អន្ទាក់​មរណៈ​​។ រួច​ហើយ​សំឡេះ​ពួក​គេ​ម្ដង​ម្នាក់​ៗ​។ នៅ​ក្នុ​ងចំណោម​ជន​រង​គ្រោះ​ទាំង​​នោះ​ មាន​ម្នាក់​អាច​រួច​ផុត​ពី​សេចក្ដី​ស្លាប់។ ​ក្រៅ​ពី​ទោស​ប្រហារ​ជីវិត​នេះ សារ៉ារ៉ាត់​​​​​ជាប់​បណ្ដឹង​ចំនួន​១៣​​​ទៀត​ពាក់​ព័ន្ធ​នឹង​អំពើ​មនុស្ស​ឃាត​។ សរុប​ទាំង​អស់​,​ ស្ត្រីរូប​នេះ​ជាប់​បណ្ដឹង​ចំនួន​៨០​​។ អតីត​ស្វាមី​របស់​នាង​​​ត្រូវ​​ជាប់​ពន្ធ​នា​គារ​១៦​ខែ​ ខណៈ​ដែល​អតីត​មេធាវី​របស់​នាង​ក៏​ត្រូវ​ជាប់​ពន្ធ​នា​គារ​២​ឆ្នាំ​ផង​ដែរ​ពីបទ​ជួយ​បិទ​បាំង​អំពើ​មនុស្ស​ឃាត​នេះ​។

គួរ​កត់​សម្គាល់​ថា​ប្រទេស​ថៃ​កំពុង​តែ​ស្អុយ​ឈ្មោះ​សម្បើម​ណាស់​នៅ​លើ​ឆាក​អន្តរ​ជាតិ​ពាក់​ព័ន្ធ​នឹង​អំពើ​មនុស្ស​ឃាត​ដ៏ឃោរ​ឃៅ​​​ និង​ចម្លែក​ៗ​​​។ ជាពិសេស អំពើ​ឃាត​កម្ម​ទៅ​លើ​អ្នក​ទេស​ចរ​បរទេស​។ ​កាល​ពី​ដើម​ឆ្នាំ​២០២៤​មាន​ករណី​ដាក់​ថ្នាំ​ពុល​ស្យានីត​សម្លាប់​ជន​ជាតិ​បរទេស​៦​នាក់​នៅ​ក្នុង​សណ្ឋាគារ​ដ៏​ប្រណីត​មួយ​នៅ​ទី​ក្រុង​បាងកក​។ សំណុំ​រឿង​នេះ​ត្រូវ​គេ​ជឿ​ជាក់​ថា​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជំពាក់​បំណុល​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ