រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន១០នាក់ ជាក្មេងទំនើង ដែលបង្កហិ.ង្សាដោយចេតនា កាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យដួលបោកក្បាលស្លា.ប់ម្នាក់ និងរងរបួសជាច្រើននាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ និងបង្ហាញមុខជាសាធារណៈ កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ ២០២៤នេះ ។
ជនសង្ស័យដែលបង្ហាញមុខ រួមមាន ៖
១.ឈ្មោះឈាង លីហួ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កាត់ដេរ
២.ឈ្មោះ ប៉ូ គឹមហុង ភេទប្រុសអាយុ១៧ឆ្នាំ
៣.ឈ្មោះ ខេង សាវៀត ហៅវីត ភេទប្រុស អាយុ១៧ឆ្នាំ
៤.ឈ្មោះ ហាន់ណាហ្វី ម៉ូហាំម៉ាត់តាវហ្វីច ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា
៥.ឈ្មោះ ថា វ៉ាន់ធី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្ស
៦.ឈ្មោះហុក វណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត
៧.ឈ្មោះ ម៉ែន សិទ្ធិញ្ញាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្សសាលាមីគីវ៉េ
៨.ឈ្មោះ ជន ឆារៈឆៃ ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់
៩.ឈ្មោះ សៅ ជាបម៉េង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្សវិទ្យាល័យសាមគ្គី
និង១០.ឈ្មោះ អ៊ុង សេងហុង ភេទប្រុស អាយុ១៧ឆ្នាំ
លោកវរសេនីយ៍ឯក ម៉ម សាវន ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៤និង៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ក្នុងបទល្មើសជាក់ស្តែង ចំនួន១០នាក់ ជាប្រភេទក្មេងទំនើង ឈ្មោះក្រុមដើមពោធិ៍ (DP) នៅចំណុចមុខផ្ទះលក់ចាប់ហួយ ភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយពាក់ព័ន្ធប្រព្រឹត្តបទល្មើសហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ប្រើដាវចំនួន០២ដើម ព្រួតគ្នា កាប់ជនរងគ្រោះឲ្យរងរបួស) ចំនួន ០៣ករណី រួមមាន ៖
ករណីទី១ ៖ ហិ.ង្សាដោយចេតនា មានស្ថានទម្ងន់ទោសដោយសារមរណភាព នៃជនរងគ្រោះ (ព្រួតគ្នាយកដាវ ចំនួន០២ដើម កាប់ត្រូវជនរងគ្រោះរងរបួស ហើយជនរងគ្រោះបានបើកម៉ូតូរត់គេចខ្លួនទៅបុកបង្គោលភ្លើងបណ្តាលអោយ ស្លា.ប់នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ) ។ អំពើហិ.ង្សានេះ បានកើតឡើងនៅចំណុចផ្លូវបេតុង ភូមិចំការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បណ្តាលអោយជនរងគ្រោះ ១.ឈ្មោះ ណារិទ្ធ តូណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករលក់ទារខ្មែរ មានទីលំនៅ ភូមិចំការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្លាប់ និង២. ឈ្មោះស៊ាប ជីវ័ន្ត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចំការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរលក់ដូរ រងរបួសធ្ងន់ដាច់ដៃជាទម្ងន់ ។
ករណីទី២ ៖ ហិ.ង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយព្រួតគ្នាយកដាវចំនួន០២ដើម និងមួកសុវត្ថិភាព កាប់ និងវាយលើយុវជនម្នាក់រងរបួសចំកំភួនដៃ ខាងស្តាំ ។ ប្រព្រឹត្តនៅចំណុចស្ថានីយប្រេងឥន្ធនៈ តេលា ផ្លូវលេខ២០០៤ ភូមិ ទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ករណីទី៣ ៖ ហិ.ង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាត ដោយចេតនា មានស្ថានទម្ងន់ទោស (ត្រួតគ្នា យកដាវចំនួន០២ដើម ដេញកាប់ជនរងគ្រោះរងរបួស និងម៉ូតូបណ្តាលឲ្យរងការខូចខាត ចំនួន០២គ្រឿង) ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិថ្នល់បែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីយប់រំលង់អាធ្រាត្រថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
លោកវរសេនីយ៍ឯក ម៉ម សាវន បានឱ្យដឹងទៀតថា បន្ទាប់ពីមានអំពើហិ.ង្សាដោយកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួស និងជិះទៅបុកបង្គោលភ្លើងដួលស្លា.ប់ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានសហការជាមួយនគរបាលនៅតាមបណ្តាលខណ្ឌ ទាំង១៤ បានធ្វើការស្រាវជ្រាវ ហើយឈានទៅស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ ។
លោកនាយការិយាល័យ បានឲ្យដឹងទៀតថា នៅក្នុងការឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាង រួមមាន៖
-កាំបិតប៉័ងតោចំនួន ០១
-ម៉ូតូដែលជិះធ្វើសកម្មភាពចំនួន២គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើការិយាល័យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ