ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបវៀតណាមពីខេត្តព្រះសីហនុ ​ហើយ​ធ្វើ​ការ​បណ្តេញ​​ចេញ​តាមច្រក​ទ្វារ​ព្រែក​ចាក​​កំពត​

2 ខែ មុន
  • កំពត

​ខេត្តកំពត ៖ អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ​បាន​ធ្វើការ​បណ្ដេញ​ជនជាតិ​វៀតណាម​ចំនួន​៤៦​នាក់ ក្នុង​នោះ មាន​ស្រី​១៦​នាក់ ដែល​ពួក​គេ​ទាំង​អស់នោះ​សុទ្ធតែ​មក​ស្នាក់​នៅ​ធ្វើការ​ដោយ​ខុសច្បាប់​និង​គ្មាន​លិខិតឆ្លងដែន ។ គួរ​បញ្ជាក់​ថា ការ​បណ្ដេញ​ចេញពី​ខេត្ត​ព្រះ​សីហ​នុ​ជនជាតិ​វៀតណាម​ទាំង​46​នាក់ គឺ​បាន​ដឹក​មក​ដាក់ចុះ​ត្រឹម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក…

​ខេត្តកំពត ៖ អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ​បាន​ធ្វើការ​បណ្ដេញ​ជនជាតិ​វៀតណាម​ចំនួន​៤៦​នាក់ ក្នុង​នោះ មាន​ស្រី​១៦​នាក់ ដែល​ពួក​គេ​ទាំង​អស់នោះ​សុទ្ធតែ​មក​ស្នាក់​នៅ​ធ្វើការ​ដោយ​ខុសច្បាប់​និង​គ្មាន​លិខិតឆ្លងដែន ។

គួរ​បញ្ជាក់​ថា ការ​បណ្ដេញ​ចេញពី​ខេត្ត​ព្រះ​សីហ​នុ​ជនជាតិ​វៀតណាម​ទាំង​46​នាក់ គឺ​បាន​ដឹក​មក​ដាក់ចុះ​ត្រឹម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​2024 ដោយ​មាន​ស្នងការ​នគរបាល​ខេត្តកំពត រួម​ទាំង​មន្ត្រី​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក និង​មាន​មន្ត្រី​គយ និង​រដ្ឋាករ​ព្រែក​ចាក បាន​ធ្វើការ​ប្រគល់​អោយទៅ​យោធា​ប៉ុស្តិ៍​ហា​ទៀង ខេត្ត​គៀន​យ៉ាង ប្រទេស​វៀតណាម ។

បើ​តាម​ការ​អោយ​ដឹង​ពី​មន្ត្រី​មក​ពី​នាយកដ្ឋាន​អនុវត្តន៍​និ​តិ​វិធី​ប្រចាំការ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ថា ទាំង​46​នាក់​នេះ​ត្រូវ​បណ្ដេញ​ពី​ប្រទេស​កម្ពុជា​រួច​ហើយ​បិទ​សិទ្ធិ​រយៈពេល​3​ឆ្នាំ ទៅ​5​ឆ្នាំ មិន​ឱ្យ​ពួក​គេ​ចូល​មក​ប្រទេស​កម្ពុជា​បាន​ទៀត​ទេ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ