ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមក្ងោក​រលើងទាំង​​​គល់​ ក្រោយ​​ស្រុត​ដី​ជម្រៅ​​ជាច្រើន​ម៉ែត្រ ​​​

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដី​សួនច្បារ​នៅ​សួនច្បារ​ចំណុច​នាគ​បាញ់​ទឹក មហាវិថី​ព្រះ​សីហ​នុ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន បាន​បាក់ស្រុត បណ្តាល​ឱ្យ​ដើម​ក្ងោក​ធំ​១​ដើម​រលើង​គល់ដួល​រលំ និង​របើក​ការ៉ូឡា​ផ្អើល​ដល់​អ្នក​រស់នៅ​ម្ដុំ​នោះ កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​៥…

រាជធានី​ភ្នំពេញ ៖ ដី​សួនច្បារ​នៅ​សួនច្បារ​ចំណុច​នាគ​បាញ់​ទឹក មហាវិថី​ព្រះ​សីហ​នុ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន បាន​បាក់ស្រុត បណ្តាល​ឱ្យ​ដើម​ក្ងោក​ធំ​១​ដើម​រលើង​គល់ដួល​រលំ និង​របើក​ការ៉ូឡា​ផ្អើល​ដល់​អ្នក​រស់នៅ​ម្ដុំ​នោះ កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២៤ ​កន្លង​ទៅ ។

បើ​តាម​អ្នក​ដើរ​ហាត់ប្រាណ​នៅ​ទីនោះនិយាយ​ថា ពួក​គាត់​បាន​ដើរ​ហាត់ប្រាណ​នៅ​សួនច្បារ​ចំណុច​​ខាងលើ​​ជា​រៀង​រាល់​ព្រឹក ។ ដោយឡែក នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៥​ និង​៣០​នាទី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៥ ខែតុលា​នោះ ខណៈ​គាត់​ជិះម៉ូតូ​មក​ដល់ ដើម្បី​ដើរ​ហាត់ប្រាណ​ដូច​សព្វ​មួយដង ស្រាប់តែ​ឃើញ​ដើម​ក្ងោក​ធំ​១​ដើម រលើងគល់​ដួល​មក​លើ​សួនច្បារ រួម​ជាមួយនឹង​ការ៉ូឡា​ជា​ច្រើន​ដុំ​ស្រុត​ចុះ​ទៅ​ក្រោម ដែល​មាន​ជម្រៅ​ជា​ច្រើន​ម៉ែត្រ ។

ភ្លាម​ៗនោះ ពួក​គាត់​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​មក​ពិនិត្យ​មើល ។ បន្តិច​ក្រោយមក អាជ្ញាធរ​មូលដ្ឋាន​ រួម​ជាមួយ​មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​មក​ពិនិត្យ​និង​កាត់​យក​ដើម​ក្ងោក​ចេញ ដើម្បី​កុំឱ្យ​កកស្ទះ​ដល់​អ្នក​ដើរ​ហាត់ប្រាណ​នៅ​លើ​សួនច្បារ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ