រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានធ្វើការបណ្តេញជនជាតិវៀតណាមចំនួន៤៦នាក់ (ស្រី ១៦នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។
បើយោងតាមគេហទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤បានឲ្យដឹងថា ការបណ្ដាញជនជាតិវៀតណាម ខាងលើនេះ ធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន៤៦នាក់ (ស្រី ១៦នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ក្នុងនោះចំនួន ៤២នាក់ (ស្រី ១៦នាក់) ។
ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (Call Center) ទទួលពីស្នងការដ្ឋាននគរបាលខេត្តកំពត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងចំនួន ៤នាក់ ភេទប្រុស ពាក់ពន្ធ័ករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ (គ្មានលិខិតឆ្លងដែន) ទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕
ចែករំលែកព័តមាននេះ