ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិតពេទ្យម្នាក់ចាក់សោ.កម៉ូតូរួចឡើងទៅសម្រាក ​ភ្ញាក់ឡើងក៏បាត់ លុះប្តឹងឆែកកាមេរ៉ាសុវត្ថិភាព បែ.កធ្លាយបុរសម្នាក់​

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖​ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស(យកម៉ូតូម៉ាកHONGDA DREAM 125c)នៅចំណុចផ្ទះលេខ១៤៧ ផ្លូវលេខ៦៩បេតេ ក្រុមទី៤…

រាជធានីភ្នំពេញ​ ៖​ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស(យកម៉ូតូម៉ាកHONGDA DREAM 125c)នៅចំណុចផ្ទះលេខ១៤៧ ផ្លូវលេខ៦៩បេតេ ក្រុមទី៤ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៤ម៉០៤នាទីទាបភ្លឺ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤។​

ជនរងគ្រោះ ឈ្មោះ វន សោភា ភេទ ស្រី អាយុ២២ឆ្នាំ ​ជា​និស្សិតពេទ្យ ទីលំនៅផ្ទះជួលលេខ១៤៧ ផ្លូវលេខ ៦៩បេតេ ក្រុមទី៤ ភូមិ ក្បាលទំនប់៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ។​

ចំណែកជនសង្ស័យ ឈ្មោះ ភឹម ផាន់ណី ហៅ រាជ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខ ផ្លូវ ៣២បេតេ ភូមិ ក្បាលទំនប់៣ សង្កាត់ បឹងទំពន់ទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួនផ្ទុកសារធាតុញៀន)។​

លោក​វរសេនីយ៍ត្រី ភិន ផល នាយ​នគរបាល​ប៉ុស្តិ៍​បឹង​ទំពន់​២​បានឱ្យ​ដឹង​ថា​ នៅវេលា​ម៉ោង០៣​និង៣០នាទីទាបភ្លឺជនរងគ្រោះបានជិះម៉ូតូដែលមានភិនភាគដូចខាងលើ មកចតទុកនៅខាងក្រោមបន្ទប់ជួលបានចាក់សោរកនិងសន្ទះសោរត្រឹមត្រូវរួចឡើងទៅសម្រាកនៅបន្ទប់ជួលបាត់ទៅ លុះព្រឹកឡើងម៉ោង០៨ម៉៤០នាទី ជនរងគ្រោះភ្ញាក់ពីដំណេកចេញមកមិនឃើញម៉ូតូក៏បានឆោឡោរកម៉ូតូមិនឃើញក៏បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ប៉ុស្តិ៍បឹងទំពន់ទី២តែម្តង។​

លោក​មេប៉ុស្តិ៏​បឹង​ទំពន់២បានបញ្ជាក់​ថា​ ក្រោយទទួលបានពាក្យបណ្តឹង​ និង​អនុវត្តន៍​តាម​បទបញ្ជារបស់​ វរសេនីយ៍ឯក​ អ៊ុក​ បូនីន​ អធិការ​នគរបាល​ខណ្ឌ​មានជ័យ​ កម្លាំងសមត្ថកិច្ច​សង្កាត់​បឹង​ទំពន់​២​បានចុះទៅកន្លែងកើតហេតុមើលកាំមេរ៉ាសុវត្ថិភាពក្បែរកន្លែងកើតហេតុខាងលើ ស្រាប់តែឃើញជនសង្ស័យម្នាក់ឈ្មោះ ភឹម ផាន់ណី ហៅ រាជ ភេទប្រុស អាយុ​៣០ឆ្នាំ ធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះខាងលើហើយបណ្តើរគេចខ្លួនបាត់ទៅ ។

រហូតដល់វេលាម៉ោង១១ថ្ងៃខែឆ្នាំដដែលកម្លាំសមត្ថកិច្ចឃើងបានស្រាវជ្រាវប្រទះឃើញជនសង្ស័យខាងលើឈ្មោះ ភឹម ផាន់ណី ហៅ រាជ កំពុងឈរខាងមុខបណ្តោយផ្លូវ៣២បេតេ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នពេញ ក៏នាំខ្លួនយកមកធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍បឹងទំពន់ទី២តែម្តង។

ក្រោយពេលសាកសួរជនសង្ស័យឆ្លើយសាភាពថាខ្លួនពិតជាបានលួចយកម៉ូតូម៉ាក HONGDA DREAM 125c ពណ៌ ខ្មៅ ពាក់ស្លាកលេខ តាកែវ 1T 1697 នៅចំណុចផ្ទះជួលលេខ១៤៧ ផ្លូវ ៦៩បេតេ ភូមិ ក្បាលទំនប់៣ ពិតប្រាកងមែន។​ បច្ចុប្បន្នជនសង្ស័យ​ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសុំណំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ