ពិតជាសោកស្តាយ ! ដំរីថៃ២ក្បាលជួបរឿងអកុសលក្នុងសោកនាដកម្មទឹកជំនន់
ថៃ ៖ សារព័ត៌មានថៃ The Nation ចេញផ្សាយ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ថា…
ថៃ ៖ សារព័ត៌មានថៃ The Nation ចេញផ្សាយ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ថា…
ថៃ ៖ សារព័ត៌មានថៃ The Nation ចេញផ្សាយ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ថា សោកនាដកម្មគ្រោះធម្មជាតិ នៅខេត្តឈៀងម៉ៃ ដែលបានបន្តអូសបន្លាយ មកដល់ថ្ងៃអាទិត្យនេះត្រូវបានគេចាត់ទុកថា ជាវិបត្តិទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុត ដែលមិនធ្លាប់កើតមាន ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ ជាពិសេសកម្ពស់ទឹកទន្លេ Ping បានកំពុងកើនឡើងជាបន្តបន្ទាប់ ឈានទៅបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ ។
ទឹកជំនន់ពីទន្លេ Ping បានជន់លិចរាលដាលពាសពេញទីក្រុង នៅច្រាំងខាងកើតនៃទន្លេ ទឹកបានហូរចូលក្នុងរង្វង់ជាង២គីឡូម៉ែត្រ ជាពិសេសសហគមន៍ និងតំបន់ជាច្រើនដែលមិនធ្លាប់មានទឹកជំនន់ពីមុនមក ត្រូវបានជន់លិចដោយនឹកស្មានមិនដល់ ។ ទឹកជំនន់ ដែលរីករាលដាលនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើផ្ទះរបស់ប្រជាជន ជំរុញអ្នកស្រុកឈៀងម៉ៃ និងម្ចាស់អាជីវកម្មជាច្រើនប្រញាប់ប្រញាល់ជម្លៀស និងរើរបស់របរពួកគេចេញពីតំបន់ជន់លិច ។
ទោះជាយ៉ាងណាក៏ដោយ តំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺឧទ្យានធម្មជាតិដំរី ដែលជាមជ្ឈមណ្ឌលអភិរក្សសត្វដំរី និងសត្វដទៃទៀត នៅក្នុងស្រុក Mae Taeng ដែលមកដល់ពេលនេះ មានការជម្លៀសសត្វជាង 3,000 ក្បាល រួមទាំងដំរីចំនួន 117 ក្បាល ។ ដោយសារទឹកជំនន់កើតឡើងភ្លាមៗបណ្តាលឲ្យដំរីចំនួន៣០ក្បាលបាត់ខ្លួនចេញពីឧទ្យានមួយនេះ កាលពីថ្ងៃទី៤ ខែតុលា ។
មន្ត្រីរដ្ឋាភិបាល អ្នកស្ម័គ្រចិត្ត ក្រុមសង្គ្រោះរាប់រយបានបញ្ចូនទៅជួយ ប៉ុន្តែជាអកុសលពួកគេបានប្រឈមមុខនឹងឧបសគ្គដោយសារតែការកើនឡើងនៃកម្ពស់ទឹកជំនន់លក្ខខណ្ឌអាកាសធាតុមិនអំណោយផល ដែលប៉ះពាល់ដល់ការចល័តឧបករណ៍សង្គ្រោះ និងគ្រឿងចក្រនានា ។ កាលពីព្រឹកថ្ងៃទី៥ តុលា សាកស.ពដំរីចំនួន២ក្បាល ដែលបានបាត់ខ្លួនពីឧទ្យានត្រូវបានប្រទះឃើញដែលមួយមានឈ្មោះថា «ផ្លយថុង» អាយុ៤០ឆ្នាំ និងមួយក្បាលទៀតឈ្មោះថា«ហ្វាសៃ» អាយុ១៦ឆ្នាំ ដោយពួកគេបានដេកងា.ប់ជាប់នឹងគំនរមែកឈើធំៗ ដែលបានដួលរលំធំចម្ងាយ៥គីឡូម៉ែត្រ ពីទីតាំងដើមដែលពួកគេរស់នៅ ។
បច្ចុប្បន្ននេះ មានសេចក្តីរាយការណ៍មកថា ដំរីជាច្រើនក្បាលបានបោកបក់ តាមចរន្តទឹក នៅតែបាត់ខ្លួននៅឡើយ ជាពិសេសដំរីឈ្មោលប្រមាណ១០ក្បាល ដែលគេដឹងថា វាជាដំរីដែលកាចឆេវឆាវ ហើយពួកគេមិនជាប់ច្រវាក់នោះទេ ហើយដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្សដែលជំរុញឱ្យមន្ត្រីពាក់ព័ន្ធកំពុងស្រាវជ្រាវរកពួកវាជាបន្ទាន់ ។ ឧទ្ធម្ភាគចក្រ Royal Air Force កាលពីថ្ងៃសៅរ៍បានប្រទះឃើញអ្វីដែលពួកគេជឿថា ជាដំរីបីក្បាល ក្នុងចំណោមដំរីដែលបានបាត់ខ្លួន ដោយប្រើកាមេរ៉ាអ៊ីនហ្វ្រារ៉េដ ពីលើអាកាស ដោយពេលនេះពួកគេកំពុងកំណត់ទីតាំងរបស់វាដែលចម្ងាយប្រហែលមួយគីឡូម៉ែត្រពីឧទ្យានធម្មជាតិដំរីដែលរងផលប៉ះពាល់ដោយទឹកជំនន់ ដោយកំពុងបញ្ជូនកម្លាំងចុះទៅស្វែងរកទីតាំងតាមតម្រុយ ។
លោកស្រី Saengduean Chailert នាយកឧទ្យានធម្មជាតិ Elephant Nature Park នៅស្រុក Mae Taeng ខេត្តឈៀងម៉ៃ និងជាប្រធានមូលនិធិ Save Elephant បាននិយាយថា នាងមានការសោកស្ដាយជាខ្លាំង នៅពេលដែលបានឮថាយ៉ាងហោចណាស់ ដំរីពីរក្បាលបានលង់ទឹកស្លា.ប់ ។ នាងបានឱប និងយំដើម្បីលាគ្នាចុងក្រោយពីដំរីទាំងពីរ នៅកន្លែងកើតហេតុ ។ អ្នកស្រីបានកត់សម្គាល់ថា នៅពេលដែលទទួលបានការព្រមានពីទឹកជំនន់ ក្រុមការងារបានផ្លាស់ទីដំរីពីតំបន់ទំនាបទៅកាន់ទីទួលខ្ពស់ ប៉ុន្តែមិននឹកស្មានដល់ថា សូម្បីតែទីខ្ពស់ក៏មិនមានសុវត្ថិភាពដែរ ព្រោះទឹកជំនន់ឡើងដល់ភ្នំ ភូមិមួយទាំងមូលក៏ត្រូវលិចទឹកទាំងស្រុង ក្រឡេកទៅណាក៏សុទ្ធតែទឹកគ្រប់ទីកន្លែង ។
ក្រៅពីដំរីជាច្រើនក្បាល នៅតែបាត់ខ្លួន គោក្របីមួយចំនួនធំក៏បាត់ដែរ ខណៈដែលសត្វឆ្កែ និងឆ្មាទាំងអស់មានសុវត្ថិភាព ។ ភ្លៀងមូសុងរដូវវស្សា និងឥទ្ធិពលនៃព្យុះទីហ្វុង Yagi រួមបញ្ចូលគ្នា បណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងផ្នែកជាច្រើននៃប្រទេសថៃ ដោយតំបន់ភាគខាងជើងរងការវា.យប្រហារយ៉ាងធ្ងន់ធ្ងរ ជាពិសេស គឺខេត្តឈៀងម៉ៃ ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ