ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឮសំឡេងសុនខព្រុស ម្ចាស់ភ្ញាក់​មើល​ឃើញ​ជនសង្ស័យ​ម្នាក់​កាន់​កណ្ដៀវ​ខ្វាងដេញ​កា.ប់សុនខក្នុង​របង​ផ្ទះ

12 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ធ្វើការ​ឃាត់ខ្លួន ក្រោយ​កាន់​កណ្ដៀវ​ខ្វាង​ផ្លោះ​របង​ចូល​កាប់​សត្វ​ឆ្កែ​របស់​អ្នក​ភូមិ​ដល់​ក្នុងផ្ទះ​ចំនួន​២​ក្បាល បណ្តាល​ឲ្យ​របួស ខណៈ​ម្ចាស់ផ្ទះ​ភ័យ​ឃើញ​ទ​ង្វើ​ជនសង្ស័យ…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ធ្វើការ​ឃាត់ខ្លួន ក្រោយ​កាន់​កណ្ដៀវ​ខ្វាង​ផ្លោះ​របង​ចូល​កាប់​សត្វ​ឆ្កែ​របស់​អ្នក​ភូមិ​ដល់​ក្នុងផ្ទះ​ចំនួន​២​ក្បាល បណ្តាល​ឲ្យ​របួស ខណៈ​ម្ចាស់ផ្ទះ​ភ័យ​ឃើញ​ទ​ង្វើ​ជនសង្ស័យ ខ្លាច​កាប់​ដោយ​ទាំង​ពួក​គាត់​មិន​ហ៊ាន​ចេញ​មក​ទេ គឺ​សុខចិត្ត​សម្ងំ​ក្នុងផ្ទះ រហូត​ជនសង្ស័យ​ចេញ​ទៅ​បាត់ ព្រឹក​ឡើង​ទើប​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​តែ​ម្តង ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ឈ្មោះ​ឈុ​ន ស៊ីម ភេទ​ស្រី អាយុ​៧១​ឆ្នាំ ក្នុងភូមិ ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល ។

ជនសង្ស័យ​មានឈ្មោះ​  ងួ​ន រ​ដ្ឋា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ ស្វាយ​តានី ឃុំ ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល មាន​សារធាតុ​ញៀន​វិជ្ជមាន ក្នុង​នោះ​បណ្តាល​ឲ្យ​របួស​សត្វ​ឆ្កែ​ចំនួន​០២ ក្បាល​(​ញី ០១​ក្បាល និង​ឈ្មោល ០១ ក្បាល​) ។

តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៥ វេលា​ម៉ោង​១២ និង ៣០ នាទី​រំលង​អា​ធ្រា​ត្រ ជន​រង​គ្រោះ​បាន​ដេក​ក្នុងផ្ទះ​ធម្មតា ពេល​នោះ​ក៏​ឮ​សូរ​សម្លេង​សត្វ​ឆ្កែ​ព្រុស គាត់​ក៏​បាន​ភ្ញាក់​ឡើង​ទៅ​មើល​តាម​កញ្ចក់​បង្អួច ឃើញ​ស្រាប់តែ​ជនសង្ស័យ​ម្នាក់​កាន់​កណ្ដៀវ​ខ្វាង ដេញ​កាប់​ឆ្កែ​របស់​គាត់​ពេញ​នៅ​ក្នុង​របង​ផ្ទះ ។ ឃើញ​ដូច្នោះ​ជន​រង​គ្រោះ​ពុំ​ហ៊ាន​ចេញ​ក្រៅ​ផ្ទះ​ទេ ព្រោះ​ខ្លាច​ជន សង្ស័យ​កាប់ មួយសន្ទុះ​ក្រោយមក​ក៏​បាត់​ឮ​សម្លេង​ឆ្កែ​ព្រុស ហើយ​ក៏​ឃើញ​ជនសង្ស័យ​លោត​ផ្លោះ​របង​ចេញ​ទៅ​ខាងក្រៅ​ផ្ទះ វិញ ។ លុះ​វេលា​ម៉ោង​១០ និង​៣០ នាទី​ព្រឹក​ថ្ងៃខែ​ឆ្នាំ ដដែល​ជន រង​គ្រោះ បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​គយ ស្រុក​ស្អាង​ខេត្តកណ្តាល ដើម្បី​ចាត់ការ​លើ​ជនសង្ស័យ​រូប​នោះ ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ លោក​អធិការ​នគរបាល​ស្រុក​ស្អាង ក្រោម​ការ​ដឹកនាំ​បញ្ជា​ពី​លោក ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​បញ្ជា​ទៅ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​គយ ឲ្យ​ឃាត់ខ្លួន​ដោះ​ខ្នោះ​ជន សង្ស័យ ដើម្បី​យក​ទៅ​សាកសួរ និង​ចាត់​ទៅ​តាម​ផ្លូវច្បាប់ ដែល​នេះ​ហើយ​ជា​បាបកម្ម​របស់​បុគ្គល​បាន​ប្រព្រឹត្ត ។ ទើប​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ផ្លោះ​របង​ចូល​ទៅ​ក្នុងផ្ទះ​របស់​ជន​រង​គ្រោះ កាប់​សត្វ​ឆ្កែ​២ ក្បាល​នោះ​ប្រាកដ​មែន ។

ដោយ​យោង​ទៅ​លើ​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ សមត្ត​កិច្ច​នគរបាល​ស្រុក​ស្អាង បាន​កសាង​សំណុំរឿង​ដោយ​ចោទប្រកាន់​ពី​បទ​.​រំលោភ​លើ​លំនៅ​ឋាន​.(​កាប់​សត្វ​ឆ្កែ​) និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ