ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះផ្ទះពលរដ្ឋខូចខាតអស់មួយផ្នែកធំផ្អើលពលរដ្ឋក្នុងបុរីសូនី ក្នុងខណ្ឌមានជ័យ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​ឆាបឆេះ​ជាន់​ទី​០១​នៃ​ផ្ទះល្វែង​របស់​ប្រជាពលរដ្ឋ បង្ក​ភ្ញាក់ផ្អើល​នា​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៥ នៅ​ចំណុច​ក្នុង​បុរី​សូ​នី តាម​បណ្តោយ​ផ្លូវ​លេខ​៣៤ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​០៣…

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​ឆាបឆេះ​ជាន់​ទី​០១​នៃ​ផ្ទះល្វែង​របស់​ប្រជាពលរដ្ឋ បង្ក​ភ្ញាក់ផ្អើល​នា​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៥ នៅ​ចំណុច​ក្នុង​បុរី​សូ​នី តាម​បណ្តោយ​ផ្លូវ​លេខ​៣៤ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​០៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ​ពួក​គាត់​បានឮ​សំឡេង​ផ្ទុះ​០២-០៣​ដង ពួក​គាត់​រត់​ស្ទុះ​ពី​ក្នុងផ្ទះ​មក​មើល ភ្លាម​ៗ​បាន​ប្រទះ​ឃើញ​បន្ទប់​ជាន់​ទី​០១ នៃ​ផ្ទះល្វែង​លាយ​លំ​អណ្តាតភ្លើង​យ៉ាង​សន្ធោរ​សន្ធៅ​នឹង​ផ្សែង​ហ៊ុយ​ពេញ​ផ្ទៃមេឃ ផ្អើល​ពលរដ្ឋ​នៅ​ក្បែរ​នោះ​ឆោឡោ ។

ខណៈនោះ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​យក​ទុយោ​ទឹក​បាញ់​ពន្លត់​ដែរ តែ​ដោយសារ​ចំហាយ​ក្តៅ​ខ្លាំង​ពេក ទើប​ពលរដ្ឋ​ប្រញាប់ប្រញាល់ ទាក់ទង​ទៅ​កាន់​សមត្ថកិច្ច ដើម្បី​មក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់ កុំអោយ​មានការ​រាលដាល ។

អគ្គិភ័យ​នេះ​ដែរ បាន​បង្ក​អោយ​ឆាបឆេះ​រង​ការ​ខូចខាត​បន្ទប់​ជាន់​ទី​០១ នៃ​ផ្ទះល្វែង​ស្ទើរ​ទាំងស្រុង រួម​នឹង​សម្ភារៈ​មួយ​ចំនួន រួម​ទាំង​បាន​ប្រើប្រាស់​រថយន្ត​ការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ​នឹង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​អស់​ចំនួន​០២​គ្រឿង រួម​នឹង​រថយន្ត​ជំនួយ​របស់​ស្រា​បៀរ​កម្ពុជា​ចំនួន​០១​គ្រឿង និង​រថយន្ត​កងរាជអាវុធហត្ថ​ចំនួន​០៣​គ្រឿង​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​អោយរ​លត់​ជា​ស្ថាពរ ។ ចំពោះ​មូលហេតុ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ