ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការខេត្តកំពតសំណូមពរបងប្អូនតំឡើង Camera សុវត្ថិភាពបង្ការបទល្មើស និងជួយ​ការពារ​ទ្រព្យសម្បត្តិ​បងប្អូន

1 ខែ មុន
  • កំពត

ខេត្តកំពត ៖ មុន​នេះ​បន្តិច ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​ប្រកាស​ថា ដើម្បី​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ អោយ​កាន់តែ​មាន​សុវត្ថិភាព​ខ្ពស់ នឹង​រួមចំណែក​សហការ​ជាមួយ​សមត្ថកិច្ច​យើងខ្ញុំ ខ្ញុំបាទ​សូម​សំណូមពរ​ដល់​បងប្អូន​អាជីវករ​ទាំងអស់ និង​នៅ​តាម​លំនៅ​ដ្ឋា​ន…

ខេត្តកំពត ៖ មុន​នេះ​បន្តិច ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​ប្រកាស​ថា ដើម្បី​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ អោយ​កាន់តែ​មាន​សុវត្ថិភាព​ខ្ពស់ នឹង​រួមចំណែក​សហការ​ជាមួយ​សមត្ថកិច្ច​យើងខ្ញុំ ខ្ញុំបាទ​សូម​សំណូមពរ​ដល់​បងប្អូន​អាជីវករ​ទាំងអស់ និង​នៅ​តាម​លំនៅ​ដ្ឋា​ន បងប្អូន​ជួយ​តំឡើង Camera សុវត្ថិភាព ដើម្បី​បង្ការ​បទល្មើស​ផ្សេង​ៗ ហើយ​អាច​ជួយ​ជា​ភស្តុ​តាង​ដល់​សមត្ថកិច្ច ក្នុង​ការ​តាម​រកមុខ​សញ្ញា​ផ្សេង​ៗ​ដែល​បាន​ធ្វើ​សកម្មភាព ។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបាន​បន្ត​ថា ការ​តំឡើង​មិនជា​អស់​លុយ​ច្រើន​ប៉ុន្មាន​នោះ​ទេ ហើយ​វា​បាន​រួមចំណែក​ជួយ​ការពារ​ទ្រព្យសម្បត្តិ​បងប្អូន និង​ជួយ​ដល់​សមត្ថកិច្ច​បាន​ច្រើន ។ សង្ឃឹមថា បងប្អូន និង​ដាក់ camera សុវត្ថិភាព​អោយ​បាន​គ្រប់​ទីតាំង​លក់ដូរ និង​នៅ​តាម​ផ្ទះ​របស់​បងប្អូន​អោយ​បាន​គ្រប់​ៗ​គ្នា ។ សូម​អរគុណ​ទុកជា​មុន​បាទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ