ម្តាយ«ល្អ ហួស»សម្រេចមិនឱ្យកូនស្រីចូលប្រកួតកម្មវិធីMiss Grandនៅឆ្នាំ២០២៧ទេ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ម្តាយរបស់យុវតី ល្អ ហួស គឺអ្នកនាង ដេននី ក្វាន់ បានធ្វើការសម្រេចចិត្តនឹងមិនឱ្យកូនស្រីចូលរួមប្រឡងក្នុងកម្មវិធី Miss Grand…
រាជធានីភ្នំពេញ ៖ ម្តាយរបស់យុវតី ល្អ ហួស គឺអ្នកនាង ដេននី ក្វាន់ បានធ្វើការសម្រេចចិត្តនឹងមិនឱ្យកូនស្រីចូលរួមប្រឡងក្នុងកម្មវិធី Miss Grand…
រាជធានីភ្នំពេញ ៖ ម្តាយរបស់យុវតី ល្អ ហួស គឺអ្នកនាង ដេននី ក្វាន់ បានធ្វើការសម្រេចចិត្តនឹងមិន
ឱ្យកូនស្រីចូលរួមប្រឡងក្នុងកម្មវិធី Miss Grand នៅឆ្នាំ២០២៧ តាមការគ្រងទុកនោះឡើយ បន្ទាប់ពីមានការកើតមានភាពចម្រូងចម្រាស់រវាងម្ចាស់កម្មវិធីធំ ជាមួយស្ថាប័នរៀបចំកម្មវិធីនៅកម្ពុជានៃកម្មវិធីខាងលើនេះ រហូតឈានបញ្ចប់មិនឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
រហូតមកទល់ពេលនេះ កំដៅនៃការខឹងសម្បារពីមហាជនខ្មែរចំពោះម្ចាស់កម្មវិធី Miss Grand ដែលជាជនជាតិថៃនោះ នៅមិនទាន់រលត់នៅឡើយទេ តាមរយៈបណ្តាញសង្គម ខណៈពេលដែល
ស្ថាប័នអ្នករៀបចំកម្មវិធីនៅកម្ពុជាបានចេញមុខបញ្ជាក់ថា នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានជុំវិញរឿងរ៉ាវខាងលើនេះនាពេលឆាប់ៗ ។
ដោយឡែក ក្រៅពីមហាជន ជាពិសេសបណ្តាអ្នកសិល្បៈជាច្រើន បានចេញមុខការពារនិងលើកតម្លៃដល់ស្ថាប័នដែលទទួលរៀបចំកម្មវិធី Miss Grand នៅកម្ពុជានោះ ម្តាយរបស់ម្ចាស់ Miss Preteen Junior Idol World 2024 ល្អ ហួស គឺអ្នកនាង ដេនននី ក្វាន់ ក៏បានចេញមុខប្រកាសជាសាធារណៈថា នឹងមិនអោយកូនស្រីចូលរួមប្រឡងកម្មវិធី Miss Grand នាឆ្នាំ២០២៧ ខាងមុខនេះឡើយ ។
តាមរយៈសំណេរដែលបានបង្ហោះលើបណ្តាញសង្គមអ្នកនាង ដេននី ក្វាន់ បានលើកឡើងថា គំរោងដែល កូនស្រីល្អហួសត្រូវ ចូលប្រកួត Miss grand នៅឆ្នាំ2027ត្រូវប្តូរហើយ ខ្ញុំមិនអោយកូនស្រីខ្ញុំចូលប្រកួតកម្មវិធីណា ដែលគេមិនអោយតម្លៃខ្មែរយើងទេ..មិនខ្ចីទ្រ ព្រោះកម្មវិធីប្រកួត Miss មានច្រើនណាស់ ។ តាមរយៈការប្រកាសខាងលើនេះ ពីអ្នកនាង ដេនននី ក្វាន់ ក៏ត្រូវបានមហាជនជាច្រើនសម្តែងការគាំទ្រយ៉ាងខ្លាំង ដ្បិតពួកគេយល់ថា ល្អ ហួស ជាបេក្ខភាពម្នាក់ដែលមានសមត្ថភាពទាំង រូបសម្រស់ និងទេពកោសល្យ ហើយមានការកម្មវិធី Miss ជាច្រើនដែលអាចសាមសមសម្រាប់រូបនាងចូលរួម ។
ជាការកត់សម្គាល់ បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងការគ្រងម្កុដ Miss Preteen Junior Idol 2024 នោះ ល្អហួស បានបង្ហើបគោលដៅថ្មីមួយទៀត នៅក្នុងវិស័យបវរកញ្ញានៅក្នុងរយៈពេល៣ឆ្នាំខាងមុខដែលនេះ គឺជាដំណឹងល្អ និងជាអ្វីដែលអ្នកគាំទ្រកម្ពុជាចង់ឃើញ ។ ការប្រកាសពីយុវតី ល្អ ហួស គឺស្របគ្នាទៅនឹងអ្វីដែលនាងធ្លាប់លើកឡើងនាពេលកន្លងមកថា នាងនឹងចូលរួមប្រឡងកម្មវិធី Miss Grand នៅពេលនាងមានអាយុ១៨ឆ្នាំ ។ តាមរយៈការបង្ហើបពីគម្រោងខាងលើនេះ ត្រូវបានទស្សនិកជនដាក់ការរំពឹងទុកថា ល្អ ហួស នឹងចូលរួមកម្មវិធី Miss Grand ឬ Miss Universe ដោយកម្មវិធីទាំងពីរនេះ ជាកម្មវិធីប្រកួតបវរកញ្ញាដ៏ធំ និងមានការចាប់អារម្មណ៍ច្រើន ៕
ចែករំលែកព័តមាននេះ