ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិ​បាល​​ស្រុក​​ពាម​ជរ​ដឹក​នាំ​​មន្ត្រី​​​​នាំ​យក​​អំណោយ​​​ជូន​​ដល់​កង​​វិស្វ​កម្ម​​​ធ្វើស្ពាន​

12 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ កាល​ពី​ព្រឹក​ថ្ងៃទី​១៧ មិថុនា ​​លោក​ចាន់ ដេត អភិ​បាល​​ស្រុក​ពាម​ជរ បាន​ដឹក​នាំ​មន្ត្រី​ក្រោម​ឱវាទ​​ដែល​​រួម​មាន​​ មន្ត្រី​សាលា​​ស្រុក លោក​មេ​ភូមិ មេ​ឃុំ ក្រុម​​ប្រឹក្សា​ឃុំ នាយប៉ុស្តិ៍​ ចុះទៅ​សួរ​សុខ​ទុក្ខ​​កង​វិស្វ​កម្ម​នៃ​អគ្គ​នាយក​ដ្ឋាន​ក្រសួង​មហា​​ផ្ទៃ ដែល​បច្ចុ​ប្បន្ន​​កំពុង​ស្ថាបនា​​ស្ពាន​ពីរ​កន្លែង ​គឺ​មួយ​កន្លែង​នៅ​​ព្រែក​អាហួរ

ខេត្តព្រៃវែង ៖ កាល​ពី​ព្រឹក​ថ្ងៃទី​១៧ មិថុនា ​​លោក​ចាន់ ដេត អភិ​បាល​​ស្រុក​ពាម​ជរ បាន​ដឹក​នាំ​មន្ត្រី​ក្រោម​ឱវាទ​​ដែល​​រួម​មាន​​ មន្ត្រី​សាលា​​ស្រុក លោក​មេ​ភូមិ មេ​ឃុំ ក្រុម​​ប្រឹក្សា​ឃុំ នាយប៉ុស្តិ៍​ ចុះទៅ​សួរ​សុខ​ទុក្ខ​​កង​វិស្វ​កម្ម​នៃ​អគ្គ​នាយក​ដ្ឋាន​ក្រសួង​មហា​​ផ្ទៃ ដែល​បច្ចុ​ប្បន្ន​​កំពុង​ស្ថាបនា​​ស្ពាន​ពីរ​កន្លែង ​គឺ​មួយ​កន្លែង​នៅ​​ព្រែក​អាហួរ ស្ថិត​ក្នុង​ភូមិ​ព្រែក​ក្របៅ ឃុំ​ព្រែក​​ក្របៅ និង​មួយ​ក​ន្លែង​​ទៀត​នៅ​ព្រែក​​ថ្មី ស្ថិត​​នៅ​ក្នុង​ភូមិ​សង្គ្រោះ​ ឃុំ​ស្វាយ​ភ្លោះ​ ។

លោក​​អភិ​បាល​ស្រុក​ពាម​ជរ ​បាន​​មាន​ប្រសាសន៍​ថា ក្នុង​នាម​លោក​​តំណាង​ឱ្យ​មន្ត្រី​រាជ​ការ ​​ប្រជា​ពល​រដ្ឋ​​នៅ​ក្នុង​ស្រុក​ពា​ម​ជរ​ទាំ​ង​អស់​ សូម​សម្តែង​​នូវ​ការ​អរ​គុណ និង​ដឹង​ជា​និច្ច​នូវ​គុណូប​​ការៈ​ដ៏​ថ្លៃ​ថ្លា​វិសេស​វិសាល​​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដែល​​មាន​សម្តេច​ទាំង​បី​ជា​ប្រមុខ​ដឹក​នាំ​​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​​មាន​ការ​​អភិ​វឌ្ឍ​​លើ​គ្រប់​វិស័យ​ ។ ​ជា​មួយ​នេះ​លោក​ក៏​បាន​​សម្តែង​​នូវ​ការអរគុណ​​ដល់​កង​វិស្វ​កម្ម​ទាំង​អស់​​ដែល​​មាន​លោក​​ឌុល គឿន ​អគ្គ​នាយក​ភស្តុ​ភារ​ក្រសួង​មហា​ផ្ទៃ និង​​លោក​ម៉ៃ ​សិរី អនុ​ប្រធាន​នាយក​ដ្ឋាន​ស្ថាប​នា​ក្រសួង​​មហា​ផ្ទៃ​​ ដែល​បាន​ដឹក​នាំ​ និង​​គ្រប់​គ្រង​​កង​វិស្វ​កម្ម​ ជួយ​ជំរុញ​​​កង​វិស្វ​កម្ម​​ឱ្យ​ខិត​ខំ​​យក​អស់​ពី​កម្លាំង​កាយ​​កម្លាំង​ចិត្ត ធ្វើ​ឱ្យ​ការក​សាង​ស្ពាន​ទាំង​២​កន្លែង​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បំផុត​អាច​សម្រេច​បាន​លទ្ធ​ផល​៨០% ​ទៅ​ហើយ ។

ដើម្បីជា​ការ​​ដឹង​គុណចំពោះ​​បង​ប្អូន​​​​ក្នុង​កង​វិស្វ​កម្ម​ទាំងអស់​​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​​ស្ថាបនា​ស្ពាន​ទាំង​​ពីរ​​យ៉ាង​សស្រាក់​សស្រាំ​ដោយ​​មិន​គិត​ពី​ការ​នឿយ​ហត់​នោះ ​ក្នុង​នាម​​រូប​លោក​ ព្រម​ទាំង​​មន្ត្រី​រាជ​ការ​​ក្រោម​ឱវាទ​ ​ក្នុង​ស្រុក​ពាម​ជរ​ទាំងអស់​​​​​បាន​នាំ​យក​នូវ​គ្រឿង​ឧបភោគ​បរិ​ភោគ​​ទាំងនេះ​មក​ប្រគល់​ជូន​​បង​ប្អូន​​​ក្នុង​កង​វិស្វ​កម្ម​យើង​ ក្នុង​នោះ​មាន មី ត្រីខ​កំប៉ុង ​ប៊ីចេង ​ទឹក​ត្រី ​ទឹក​ស៊ី​អ៊ីវ ​ទឹក​​បរិ​សុទ្ធ ​និង​បារី ។

​លោ​ក​ម៉ៃ សិរី ​បាន​មាន​ប្រសាសន៍​ឆ្លើយ​តប​ថា ​ជា​ការ​​ប្រពៃណាស់​​ដែល​អស់​លោក​ជា​មន្ត្រី​​រាជការ ពិសេស​លោក​អភិ​បាល​​ស្រុកដែល​បាន​​ដឹក​នាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​មក​សួរសុខទុក្ខ​​ដល់​កង​វិស្វ​កម្ម​យើង​នា​ពេល​នេះ ​ហើយ​មាន​ទាំង​អំណោយ​​ជួយ​ឧបត្ថម្ភ​​ថែម​ទៀត ។ ​ក្នុងនាម​រូប​​លោក​ដែល​ជាតំណាង​​​ឱ្យ​លោក​ឌុល គឿន ​ក៏​ដូចជា​តំណាង​ឱ្យ​កង​វិស្វ​កម្ម​ទាំង​អស់​​ មាន​ការ​រំភើប​រីករាយ​ឥត​ឧប​មា​​ និង​សូម​ថ្លែង​​អំណរ​គុណ​យ៉ាងជ្រាល​​ជ្រៅ​បំផុត​ចំពោះ​​សន្តាន​ចិត្ត​របស់​មន្ត្រី​រាជ​ការ​ទាំង​អស់​ក្នុង​ស្រុក​ពាមជរ​នេះ។ ​លោក​បាន​បន្ត​ថា ​ស្ពាន​ព្រែក​អាហួរ​មាន​ប្រវែង​​៤៥​ម៉ែត្រ ​និង​ទទឹង​៨​ម៉ែត្រ ​​ឯ​ស្ពាន​ព្រែក​ថ្មី​ដែល​វែងជាង​គេ​មាន​ប្រវែង​៧៥​ម៉ែត្រ ​ទទឹង​៨​ម៉ែត្រ ​​គឺជាអំណោយ​ដ៏​ថ្លៃថ្លា​របស់​​សម្តេច​​អគ្គ​មហា​សេនា​បតី​​តេជោ ហ៊ុន សែន ​នាយ​ករដ្ឋ​មន្ត្រី​​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ផ្តល់​​ជូន​បង​ប្អូន​ប្រជា​ពល​រដ្ឋ​​ក្នុង​ស្រុក​ពាមជរ​ទាំង​មូល​សម្រាប់​​​​​ប្រើ​​ប្រាស់​ទៅ​​​​​តាម​តម្រូវ​ការ​។ ​បច្ចុ​ប្ប​ន្ន​នេះ យើង​កសាង​បាន​៨០% ​ហើយ ​ដូច្នេះ​ស្ពាន​នេះ និង​ស្ថាបនា​​ហើយ​រួច​រាល់​នៅ​ក្នុង​ខែ​កក្កដា ​​ខាង​មុខ​នេះជាក់​ជា​មិន​ខាន ៕