ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹងប្អូនថ្លៃកា.ប់ដើមចេក២ដើម ហើយថែមទាំងវា.យមកលើខ្លួនទៀត ទប់កំហឹ.ងមិនបាន ក៏ទាញកាំភ្លើ.ងបា.ញ់ក្នុងដីគំរា.ម

17 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​បងថ្លៃ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​ទប់​កំ​ហឹ​.​ង​មិន​បាន ខឹង​ប្អូនថ្លៃ​កា​.​ប់​ដើម​ចេក ហើយ​ថែម​ទាំង​វា​.​យមក​លើ​រូប​ខ្លួន​ទៀតរ​ត់ទៅ​ទាញ​យក​កាំ​ភ្លើ​.​ង​ដែល​លាក់​ទុក​យូរ​មក​ហើយ​បា​.​ញ់​ទៅ​ក្នុង​ដី​គំ​រា​.​ម ប៉ុន្តែ​ប្អូនថ្លៃ​ប្តឹង​នគរបាល​ឃាត់ ។…

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​បងថ្លៃ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​ទប់​កំ​ហឹ​.​ង​មិន​បាន ខឹង​ប្អូនថ្លៃ​កា​.​ប់​ដើម​ចេក ហើយ​ថែម​ទាំង​វា​.​យមក​លើ​រូប​ខ្លួន​ទៀតរ​ត់ទៅ​ទាញ​យក​កាំ​ភ្លើ​.​ង​ដែល​លាក់​ទុក​យូរ​មក​ហើយ​បា​.​ញ់​ទៅ​ក្នុង​ដី​គំ​រា​.​ម ប៉ុន្តែ​ប្អូនថ្លៃ​ប្តឹង​នគរបាល​ឃាត់ ។

ការ​ឃាត់ខ្លួន​បុរស​ជា​បងថ្លៃ​បា​.​ញ់​កាំ​ភ្លើ​.​ង​គំ​រា​.​ម​ប្អូនថ្លៃ​នោះ​បាន កាលពី​ល្ងាច​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២៤ នេះ​នៅ​ក្នុងភូមិ​ត្រពាំង​អង្គ្រង ឃុំ ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

លោក​វរសេនីយ៍ឯក ប៊ុត ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់ បានឱ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ឃាត់ខ្លួន បុរស​ជា​ជនសង្ស័យ​ខាងលើ​នេះ នៅ​កាលពី​វេលា​ម៉ោង​០៤​និង​១៥​រសៀល ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​ទទួល​បណ្តឹង​ពី​ឈ្មោះ សុត វង់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​ប្អូនថ្លៃ រស់នៅ​ក្នុងភូមិ​អូរ​តោង ឃុំ ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បាន​ប្តឹង​រៀបរាប់​ថា នៅ​វេលា​ម៉ោង​៨​និង​០៣​នាទី​ព្រឹក ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២៤ នៅ​ចំណុច​ក្នុង​ចំការ​ចេក ក្រុមហ៊ុន ឈុ​ន ទ្រី ស្ថិត​នៅ​ក្នុងភូមិ​ក្រាំងធ្នង់ ឃុំ ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ឈ្មោះ ណ​ន ខ្នាន់ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​ជា​បងថ្លៃ រស់នៅ​ក្នុងភូមិ​ត្រពាំង​អង្គ្រង ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បាន​ធ្វើ​សកម្មភាព​យក​កាំ​ភ្លើ​.​ង​០១​ដើម មិន​ស្គាល់​ម៉ាក (​កាំ​ភ្លើ​.​ង​ចាស់​) មក​ភ្ជុ​.​ង​បា​.​ញ់​ទៅ​ក្នុង​ដី​គំ​រា​.​ម មក​លើ​ខ្លួន​ចំនួន​០១​គ្រាប់ ក្នុង​ពេល​នោះ​ដែរ​អ្នកធ្វើការ​ជាមួយ​គ្នា​មក​ជួយ​ឃាត់​ទើប​ឈ្មោះ ណ​ន ខ្នាន់ ច្រក​កាំ​ភ្លើ​.​ង​ចូល​ក្នុង​កា​រ៉ុ​ង ហើយ​កាន់​ដើរ​ចេញ​ទៅ​បាត់​ទៅ ។

លោក​វរសេនីយ៍ឯក ប៊ុត ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​បន្ត​ទៀត​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន និង​បណ្តឹង​របស់​ជន​រង​គ្រោះ រួច​មក​ដល់​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍ រដ្ឋបាល​ឃុំ​ត្រពាំង​ជោ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ស្រាវជ្រាវ និង​ដកហូត វត្ថុ​តាង​រួម​មាន ៖ កាំ​ភ្លើ​.​ង (​អា​វុ​.​ធ​ម៉ាក​) CK០១ ដើម (​ស៊េរី​ចាស់​) បង់​ដែក​ចំនួន ០១
និង​គ្រា​.​ប់​ចំនួន​១៥​គ្រា​.​ប់ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ណ​ន ខ្នាន់ យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ សាកសួរ​ជា​បណ្ដោះអាសន្ន ដើម្បី​ចាត់ការ​បន្ត​និ​តិ​វិធី ។

លោក​វរសេនីយ៍ឯក ប៊ុត ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើតឡើង​រឿងរ៉ាវ​ខាងលើ មក​ពី​ជន​រង​គ្រោះជា​ប្អូនថ្លៃ បាន​ទៅ​កា​.​ប់​ដើម​ចេក​ជនសង្ស័យ​ត្រូវជា​បងថ្លៃ​អស់​ចំនួន​០២​ដើម​មិន​ប្រាប់ ហើយ​ថែម​ទាំ​វា​.​យ​ជនសង្ស័យ​ទៀត ទើប​ទប់​កំ​ហឹ​.​ង​មិន​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ