ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលខ្ចីម៉ូតូមិត្តភក្តិ១គ្រឿងទៅជិះហើយយកទៅបញ្ចាំ

20 ម៉ោង មុន
  • ភ្នំពេញ

បន្ទាយ​មាន​ជ័យ ៖ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដែល​ខ្ចី​ម៉ូតូ​មិត្តភក្តិ​១​គ្រឿង​ទៅ​ជិះ​ហើយ​យក​ទៅ​បញ្ចាំ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២៤ ។ លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ…

បន្ទាយ​មាន​ជ័យ ៖ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដែល​ខ្ចី​ម៉ូតូ​មិត្តភក្តិ​១​គ្រឿង​ទៅ​ជិះ​ហើយ​យក​ទៅ​បញ្ចាំ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២៤ ។

លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ថា ៖ ជនសង្ស័យ​២​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​មាន ១.​ឈ្មោះ សុ​ន វុ​ធ​ធឿ​ន ហៅ​តឿ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ២.​ឈ្មោះ ឡា លាន ហៅ​តាំង​តោ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ចាន់​គី​រី សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​បាន​បញ្ជាក់​ថា ៖ ក្រោយ​ទទួល​ពាក្យបណ្តឹង​ឈ្មោះ មាស ក​ក្ត​ដា ហៅ​វ៉ាង ភេទ​ប្រុស​អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្នា បាន​ប្តឹង​ជនសង្ស័យ​២​នាក់ មាន​១.​ឈ្មោះ សុ​ន វុ​ធ​ធឿ​ន ១.​ឈ្មោះ ឡា លាន បាន​ខ្ចី​ម៉ូតូ​ម៉ាក់​ហុងដា ឌ្រី​ម​១​គ្រឿង​ទៅ​ជិះ​ហើយ​ត្រូវ​បាន​យក​ទៅ​បញ្ចាំ​បាត់ កាលពី​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២៤ នៅ​ចំណុច​មុខ​កាស៊ីណូ​ហ្គោ​ដ​វើ​ល ស្ថិត​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ថា​៖​ក្រោយ​ទទួល​ពាក្យបណ្តឹង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​ដកហូត​ម៉ូតូ​បាន​១​គ្រឿង របស់​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​មក​ទីបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ