ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតៈ​ព្រះសង្ឃ​៣​អង្គ​ ត្រូវ​​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​​ ក្រោយ​ព្រួតវា.យចៅ​អធិ​ការ​​វត្ត

4 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ អតីតៈ​ព្រៈ​សង្ឃ​៣​អង្គ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ក្រោយ​ព្រួត​វាយ​ទៅ​លើ​ព្រៈ​គ្រូ​ចៅអធិការ​វត្ត​ ​ហើយ​ការចាប់​បញ្ជូនទៅសាលាដំបូងខេត្តនេះបានធ្វើឡើង​​កាលពី​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២៤​ ។ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​​មាន​អតីតៈ​ព្រៈ​សង្ឃ​ចំនួន​៣​អង្គ​ដែល​បួស​នៅ​វត្ត​ព្រៈ​ពន្លា​ស្ថិត​ភូមិ​ព្រះពន្លា ​សង្កាត់​ព្រៈ​ពន្លា…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ អតីតៈ​ព្រៈ​សង្ឃ​៣​អង្គ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ក្រោយ​ព្រួត​វាយ​ទៅ​លើ​ព្រៈ​គ្រូ​ចៅអធិការ​វត្ត​ ​ហើយ​ការចាប់​បញ្ជូនទៅសាលាដំបូងខេត្តនេះបានធ្វើឡើង​​កាលពី​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២៤​ ។

កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​​មាន​អតីតៈ​ព្រៈ​សង្ឃ​ចំនួន​៣​អង្គ​ដែល​បួស​នៅ​វត្ត​ព្រៈ​ពន្លា​ស្ថិត​ភូមិ​ព្រះពន្លា ​សង្កាត់​ព្រៈ​ពន្លា ក្រុង​សិរី​សោភ័ណ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ក្រោយ​ធ្វើ​សកម្មភាព​ព្រួត​វ៉ៃ​ទៅ​លើ​ព្រៈ​គ្រូ​ចៅអធិការ​វត្ត​បណ្តាល​របួសធ្ងន់​ត្រូវ​បាន​សង្គ្រោះ​ទៅ​កាន់​មន្ទី​ពេទ្យ​ប្រទេស​ថៃ​។

កម្លាំង​កងរាជអាវុធហត្ថ​បាន​បញ្ជាក់​ថា ​កាលពី​យប់​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២៤​ត្រូវ​កាន់បិណ្ឌ​វេន​ទី​១៤​មាន​អធិករ​ក្នុង​វត្ត​ព្រៈ​ពន្លា​ត្រូវ​ព្រៈ​សង្ឃ​៣​អង្គ​បាន​ព្រួត​វ៉ៃ​ទៅ​លើ​ព្រៈ​គ្រូ​ចៅអធិការ​វត្ត​អង្គ​ឯង​លុះដល់​ព្រៈ​ឡើង​ចូល​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២៤​ក្រោយ​ទទួល​ពាក្យបណ្តឹង​សាច់ញាតិ​ព្រៈ​គ្រូ​ចៅអធិការ​វត្ត​ដែល​ជន​រង​គ្រោះ​ហើយ​មន្ត្រី​ធម្មការ​និង​សាសនា​ខេត្ត​និង​មន្ត្រី​សង្ឃ​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ទៅ​នាំ​ខ្លួន​ព្រៈ​សង្ឃ​៣​អង្គ​ពី​វត្ត​ស្វាយ​ចាស់​ត្រូវ​បាន​មន្ត្រី​សង្ឃ​បោក​ស្បង់​ចីវរ ​ហើយ​នាំ​ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ដើម្បី​សាកសួរ​ចម្លើយ​។

កម្លាំង​កងរាជអាវុធហត្ថ​បាន​បញ្ជាក់​ថា​៖​ក្រោយ​ឃាត់ខ្លួន​អតីតៈ​សង្ឃ​៣​នាក់​ដែល​ចោទប្រកាន់​ពី​បទ​ហឹ​ង្សា​ចេតនា​ស្ថាន​ទម្ងន់ទោស​ដែល​យោង​តាម​ចម្លើយ​សារភាព​ថា​ក្នុង​ចំណោម​អតីតៈ​សង្ឃ​៣​អង្គ​មាន​១​អង្គ​បាន​មន្ត​ទៅ​សិង្ហ​ និង​ឆាន់​ច​ង្ហាន់​​ស្រុក​អូរ​ជ្រៅ ​ហើយ​ព្រៈ​ចៅអធិការ​ចោទ​ថា​ថ្ងៃ​កាន់បិណ្ឌ​មន្ត​ទៅ​ណា​គ្មាន​ច្បាប់ទំលាប់ ​ទើប​ព្រៈ​គ្រូ​ចៅអធិការ​វត្ត​ខឹង​បាន​ទាញ​ស្បង់​​ចីវរ​ចេញ​ក្រៅ​កុ​ដ្ឋ​ទើប​ឈ្លោះ​​ប្រកែក​គ្នា​មួយ​មាត់​ពីរ​ស្រាប់តែ​ព្រៈ​សង្ឃ​៣​អង្គ​បាន​ស្ទុះ​ទៅ​វ៉ៃ​ទៅ​លើ​ព្រៈ​គ្រូ​ចៅអធិការ​វត្ត​ដោយ​ដាល់​និង​ឡើង​ជង្គង់​ចំ​ក្បាល​របួស​ទើប​សង្គ្រោះ​ទៅ​កាន់​មន្ទី​ពេទ្យនៅ​​ប្រទេស​ថៃ​។

គួរ​រំលឹក​ថា​៖​ក្រោយ​មន្ត្រី​ចម្រុះ​ចុះ​ឃាត់ខ្លួន​អតីតៈ​ព្រៈ​សង្ឃ​៣​អង្គ​បញ្ជូន​ទៅ​កាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២៤​ត្រូវ​បាន​សាច់ញាតិ​ព្រៈ​សង្ឃ​៣​អ​ង្ឃ​បាន​នាំ​គ្នា​មក​ធ្វើការ​តវ៉ា​នៅ​មុខ​ខ្លោងទ្វារវត្ត​ព្រៈ​ពន្លា​សុំ​អោយ​ដោះ​លែង​ជា​រឿង​អយុត្តិធម៌​មិន​ត្រូវ​ចាប់​តែ​៣​អ​ង្ឃ​ត្រូវ​ចាប់​ទាំង​៤​អង្គ​ ទើប​ត្រឹមត្រូវ​ព្រោះ​រឿង​អធិករ​ណ៍​ក្នុងវត្ត ​បើ​គ្មាន​ភ្លើ​ងក៍​គ្មាន​ផ្សែង​ដែរ​ត្រូវ​ស៊ើប​​អោយ​បាន​ច្បាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ