ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យ​២​នាក់ បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​ខ្ចី​ម៉ូតូ យក​ទៅ​បញ្ចាំ

2 ខែ មុន

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​២​នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៥ ខែតុលា ឆ្នាំ​២០២៤​នេះ…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​២​នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៥ ខែតុលា ឆ្នាំ​២០២៤​នេះ ពាក់ព័ន្ធ​ករណី​ខ្ចី​ម៉ូតូ របស់​ជន​រង​គ្រោះ យក​ទៅ​បញ្ចាំ ។

មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ទទួល​ពាក្យបណ្ដឹង​នៅ​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២៤ ពី​ឈ្មោះ មាស កក្កដា (​វ៉ាង​) ភេទ​ប្រុស អាយុ​២០​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ចាន់គិរី សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាន​ប្តឹង​ចោទប្រកាន់​ទៅ​លើ​ឈ្មោះ លាង ឡា (​តាំង​តោ​) ភេទ​ប្រុស អាយុ​ប្រហែល​២៤​ឆ្នាំ រស់នៅ​មិន​ពិតប្រាកដ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ស្តី​ពី​ករណី​រំលោភ​លើ​ទំនុកចិត្ត ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​០១​និង​០០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២៤ នៅ​ចំណុច​មុខ​កាស៊ីណូ​ហ្គោ​ដ​វើ​ល ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​រួច កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​នៅ​វេលា​ម៉ោង​២០​និង​៣០​នាទី ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២៤ នៅ​ចំណុច​មុខកា​ស៊ី ណូ​ហ្គោ​ដ​វើ​ល ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ១-​ឈ្មោះ សុ​ន វុ​ធ​ធឿ​ន​(​តឿ​) ភេទ​ប្រុស​, ២-​ឈ្មោះ ឡា លាង (​តាំង​តោ​,​លាង ឡា​) ភេទ​ប្រុស ព្រមទាំង​ដកហូត​វត្ថុ​តាង ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៧ មួយ​គ្រឿង (​របស់​ជន​រង​គ្រោះ​) នាំ​មក​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី និង​បាន​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន ជា​លទ្ធផល​គឺ​វិជ្ជមាន​ទាំង​ពីរ​នាក់ ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បានឱ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ខ្ចី​ម៉ូតូ របស់​ជន​រង​គ្រោះ យក​ទៅ​បញ្ចាំ​ពិតប្រាកដ​មែន ។

ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព និង​មាន​វត្ថុ​តាង​ជាក់ស្តែង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៥ ខែតុលា ឆ្នាំ​២០២៤​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី​។ ចំណែក​ម៉ូតូ​ត្រូវ​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ