ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​កាស៊ីណូ​ ផ្អើល​ជនជាតិ​វៀតណាម​រត់​បាតជើង​ស.​ព្រាត​

21 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ មាន​ភ្លើង​អគ្គិភ័យ​ឆាបឆេះ​អគារ​កាស៊ីណូ​មួយ​កន្លែង ​បង្ក​ឲ្យ​អ្នក​ញៀន​ល្បែង​ជន​ជាតិ​វៀតណាម​រាប់រយ​នាក់ ​រត់​ចេញពី​អគារ​ប្រ​សេក​ប្រសាច និង​មាន​អ្នកខ្លះ​ជាប់​នៅ​លើ​អគារ​បក់ដៃ​តាម​បង្អួច​ឲ្យ​គេ​ជួយ​ ។ ​ករណី​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ និង​១៥​នាទី​រសៀល​ថ្ងៃ​ទី០​៤…

ខេត្តស្វាយរៀង ​៖ មាន​ភ្លើង​អគ្គិភ័យ​ឆាបឆេះ​អគារ​កាស៊ីណូ​មួយ​កន្លែង ​បង្ក​ឲ្យ​អ្នក​ញៀន​ល្បែង​ជន​ជាតិ​វៀតណាម​រាប់រយ​នាក់ ​រត់​ចេញពី​អគារ​ប្រ​សេក​ប្រសាច និង​មាន​អ្នកខ្លះ​ជាប់​នៅ​លើ​អគារ​បក់ដៃ​តាម​បង្អួច​ឲ្យ​គេ​ជួយ​ ។

​ករណី​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ និង​១៥​នាទី​រសៀល​ថ្ងៃ​ទី០​៤ ​តុលា​ ដែលគេសង្ស័យ​បណ្តាលមកពីទុ​ស្សេ​ខ្សែភ្លើង​ឆេះ​កាស៊ីណូ​អន​ឡាញ អត់​ស្លាក​យីហោ មួយ​កន្លែង ត្រង់​ចំណុច​ខាងលិច​កាស៊ីណូ​ម៉ុ​កបាយ ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល​ សង្កាត់​បា​វិត​ក្រុង​បា​វិត​។

​ប្រភព​បន្ត​ថា មាន​អណ្តាតភ្លើង​ឆាបឆេះ​បន្ទប់អគារ​​​ខាងលើ ជាន់​ទី​៨ បង្ក​ឲ្យ​អ្នកលេង​ល្បែង ជន​ជាតិ​វៀតណាម​ផ្អើល​នាំ​គ្នា​រត់​ចុះ​មក​ពីលើ​អគារ រួច​រត់​ចេញ​ទៅ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​នាំ​គ្នា​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​វិញ​។

ប្រមាណ​ជា​១៥​នាទី​ក្រោយមក ក្រុម​ពន្លត់អគ្គិភ័យ​បាន​ប្រើប្រាស់​បំពង់​ពន្លត់អគ្គិភ័យ​បាញ់​ពន្លត់ កន្លះ​ម៉ោង​សមត្ថកិច្ច​គ្រប់គ្រង​ស្ថានភាព​បាន ហើយ​ធ្វើការ​សន្និដ្ឋាន​ថា អគ្គិភ័យ​នេះ​បង្ក​ឡើង​ដោយ​ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​ម៉ាស៊ីន​បោក​សំលៀក​បំពាក់​រួច​បន្ត​ឆាបឆេះ​សម្ភារក្នុង​បន្ទប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ​មិន​បង្ក​ឲ្យ​មាន​មនុស្ស​គ្រោះថ្នាក់​ទេ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ