ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​១៥​ថ្ងៃ​នៃពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ នៅ​ខេត្តបន្ទាយមានជ័យ មាន​សន្តិសុខ​សណ្តាប់​ធ្នាប់ និង​សុវត្ថិ​ភាពល្អ​ប្រសើរ

2 ខែ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ រយៈពេល​១៥​ថ្ងៃ នៃ​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ គិត​ចាប់ពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ដល់ ថ្ងៃ​ទី​០២…

​ខេត្តបន្ទាយមានជ័យ ៖ រយៈពេល​១៥​ថ្ងៃ នៃ​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ គិត​ចាប់ពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ដល់ ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២៤ ក្រោម​ការ​ដឹកនាំ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ចាត់ចែង​កម្លាំង​នគរបាល​ក្រោម​ឱវាទ បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ រក្សា​សន្តិសុខ សុវត្ថិភាព និង សម្រួល​សណ្តាប់ធ្នាប់​ចរាចរណ៍ តាម​ដងផ្លូវ​សំខាន់​ៗ ជូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ បណ្តា​ឥស្សរជន​សំខាន់​ៗ មន្ត្រីរាជការ និង ប្រជាពលរដ្ឋ​ដែល​បាន អ​ញ្ជើ​ទៅ​តាម​វត្ត​អារាម រម​នី​យ​ដ្នា​ន​នានា និង ការ​ធ្វើ​ដំណើរ​កំសាន្ត​ក្នុងភូមិ​សាស្ត្រ​ខេត្ត ប្រកបដោយ​សុវត្ថិ​ភាពល្អ​ប្រសើរ​។

ជា​លទ្ធផល សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ពុំ​មាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ​ឡើយ ចំពោះ​បទល្មើស​ព្រហ្មទណ្ឌ បាន​កើតឡើង​៣/៥ លើក ប្រៀបធៀប​ឆ្នាំ​២០២៣ ថយ​ចុះ​៤០%
-​រំលោភ​សេពសន្ថវៈ​៖ ១/០​លើក កើន​១០០% ឃាត់ខ្លួន ១​នាក់ (​ស្រុក​ស្វាយចេក​)​។

-​បទល្មើស​គ្រឿងញៀន​៖​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ខុសច្បាប់​៖១៤/១២​លើក កើន​១៧% ឃាត់ខ្លួន​២៩​នាក់ ស្រី​០​នាក់ (​ថៃ​០១​នាក់​) ក្នុង​នោះ​មាន​៖-​ករណី​ជួញដូរ ៩​លើក ឃាត់ខ្លួន ២២​នាក់ ស្រី ០​នាក់

-​ករណី​ប្រើប្រាស់​៖ ៥​លើក ឃាត់ខ្លួន ៧​នាក់ ស្រី ០​នាក់ ដកហូត​ថ្នាំ​ម្សៅ​ក្រាម ២៣៩​កូន​ថង់​តូច​, ថ្នាំ​គ្រាប់​ចំនួន​១.២២៦​គ្រាប់​, ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​រូប​ម្កុដ ចំនួន​៥៨​គ្រាប់​, ថ្នាំ​កញ្ចប់​ពណ៌​ផ្កាឈូក​ចំនួន ១៣​កញ្ចប់​, ម៉ូតូ ១​គ្រឿង កាំបិត ១​ដើម​, ជញ្ជាំង​ថ្លឹង​ថ្នាំ ៣​គ្រឿង​, ទូរ​សព្ទ​៥​គ្រឿង និង​ឧបករណ៍ សម្រាប់​ជក់​មួយ​ចំនួន​។

-​ក្មេង​ទំនើង​៖០១/០០​លើក កើន​១០០% ឃាត់ខ្លួន​០៧​នាក់​ប្រុស (​អាយុ​១៧​ឆ្នាំ ដល់​២១​ឆ្នាំ​) ដកហូត​កាំបិត​០២​ដើម សា​ម៉ូ​រ៉ៃ​០១​ដើម កាំបិត​ផ្គាក់​០១​ដើម និង​ម៉ូតូ​០៣​គ្រឿង​។ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​អនុវត្ត​តាម​នីតិវិធី ក្រុង​ប៉ោយ​ប៉ែ​ត​។

-​សភាពការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៖​កើតឡើង ៤/៣​ករណី ប្រៀបធៀប​ឆ្នាំ​២០២៣ ថយ​ចុះ​៣៣% បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៣/៤​នាក់ ថយ​ចុះ ២៥% របួស​១/២​នាក់ កើន​៥០% កើតឡើង​លើ​ក្រុង​.​ស្រុក ចំនួន ៣​គឺ​៖ ក្រុង​សិរី​សោភ័ណ ១​ករណី ស្រុក​ព្រះនេត្រព្រះ ២​ករណី និង​ក្រុង​ប៉ោយ​ប៉ែ​ត ១​ករណី​។

-​សភាពការណ៍​គ្រោះថ្នាក់​ផ្សេង​ៗ៖​កើតឡើង​១៣/១២​លើក កើន​៨% បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៩/១២ នាក់ ថយ​ចុះ ២៥% របួស ១​នាក់ ឆេះ​ផ្ទះ ២​ខ្នង របើក​ដំបូលផ្ទះ ៦​ខ្នង រោង​គោ ៦​ខ្នង ក្នុង​នោះ​រួម​មាន​៖ អគ្គី​ភ័យ​៖ ២/១​លើក ឆេះ​ផ្ទះ ២​ខ្នង ខូចខាត​សម្ភារៈ​មួយ​ចំនួន​(​ស្រុក​ស្វាយចេក​,​ក្រុង​ប៉ោយ​ប៉ែ​ត​)

-​លង់ទឹក​៖ ២/៤​លើក ស្លាប់ ២​នាក់ (​ស្រុក​ស្វាយចេក និង​ស្រុក​មង្គល​បូ​រី​)​។
-​អត្តឃាត (​ចងក​)៖ ៤/២​លើក ស្លាប់ ៤​នាក់ (​ស្រុក​ថ្មពួក ១​ករណី​, ក្រុង​ប៉ោយ​ប៉ែ​ត ៣​ករណី​)​។
-​ពស់​ចឹក​៖ ១/០​លើក ស្លាប់ ១​នាក់ (​ស្រុក​ថ្មពួក​)​។
-​ផ្ទះ​មីន​៖ ១/០​លើក របួស ១​នាក់ (​ស្រុក​អូរ​ជ្រៅ​)​។

-​គាំងបេះដូង ៖ ១/០​លើក ស្លាប់ ១​នាក់ ជនជាតិ​ថៃ​(​ស្រុក​មង្គល​បូ​រី​)​។
-​គោ​យន្ត​កន្ត្រៃ​យ៍​ជាន់​៖ ១/០​លើក ស្លាប់ ១​នាក់ (​ស្រុក​ស្វាយចេក​)​។
-​ខ្យល់​កន្ត្រាក់​៖ ១/០​លើក របើក​ដំបូលផ្ទះ ៦​ខ្នង រោង​គោ​៦​ខ្នង (​ស្រុក​ភ្នំស្រុក​។

ក្រៅពី​នេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏​បាន​បន្ត​ដាក់​ចេញ​ផែនការ​ដល់​កងកម្លាំង​នគរបាល ពង្រឹង​ការ​យាមល្បាត ប្រចាំការ ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ជូន​ប្រជាពលរដ្ឋ​២៤​ម៉ោង​លើ​២៤​ម៉ោង ព្រមទាំង​មានការ​ឆែក​អាវុធ​ពេល​រាត្រី បង្ការ ទប់ស្កាត់ បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ និង​ក្មេង​ទំនើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ