តើអ្នកធ្លាប់មានអាការៈល្ហិតល្ហៃ អស់កម្លាំងជាញឹកញាប់ដែរឬទេ? បើសិនលោកអ្នកមានកអាការល្ហិតល្ហៃញឹកញាប់បែបនេះ វាជាសញ្ញាមួយបញ្ជាក់ថា ឈាមរបស់អ្នកមានបញ្ហា ឬមិនសូវមានសុខភាពល្អ អ្វីដែលសំខាន់ដែលអ្នកគួរតែធ្វើនោះគឺគួរយកចិត្តទុកដាក់ទទួលទាន អាហារ ដែលសម្បូរទៅដោយធាតុដែកឱ្យបានច្រើន ។
អាហារជាផ្នែកមួយ ដែលអាចជួយពង្រឹងអោយគ្រាប់ឈាមក្រហមរបស់អ្នកកើនឡើងបាន ក្នុងកម្រិតល្អឡើងវិញ ជាពិសេស គឺពពួកអាហារដែលសម្បូរទៅដោយធាតុដែកដូចជា ៖ សាច់ក្រហម, ងាវ ,ឈាមជ្រូក ,ថ្លើម ស៊ុតក្រហម ស្លឹកបាស សណ្តែកក្រហម ផ្លែព្រូន ល្ង និង ម្ទេស ប្លោក ។
ក្រៅពីនេះអាហារដែលត្រូវបរិភោគ បន្ទាប់បន្សំមកទៀត គឺជាប្រភេទ ហ្វូឡេត ដែលសម្បូរច្រើន ក្នុងសាច់ក្រហម ស្ពៃប្រ៊ូខូលី ទំពាំងបារាំង ទឹកក្រូចស្រស់ និងប្រភេទវីតាមីន B6 ដែលមានក្នុង អង្ករអូត អង្ករសម្រូប ចេកអំបូង និង ត្របែក ។
ទន្ទឹមនឹងនេះ អ្នកក៏ត្រូវជ្រើសរើសនូវការ បរិភោគប្រភេទ វីតាមីន C សម្បូរក្នុង ម្ទេសស្រស់ ទឹកក្រូចច្របាច់ ត្របែក ល្ហុង ក្រូច ប៉េងប៉ោះ ក្រូចឆ្មារ និង អាហារប្រភេទ ទង់ដែងមាន ដូចជា ថ្លើម តៅហ៊ូរឹង គ្រាប់ផ្កាឈូករ័ត្ន ស្ករសូកូឡា និង ប្រូតេអ៊ីន ដែលសម្បូរ ក្នុងសាច់ សត្វនានា ។ ការបរិភោគអាហារទាំងនេះឱ្យបានញឹកញាប់ នឹងធ្វើឱ្យឈាមមានសុខភាពល្អប្រាសចាកពីជំងឺ ទាំងពួង និងធ្វើឱ្យរាងកាយ មានសុខភាពល្អទៀតផង ៕
ចែករំលែកព័តមាននេះ