ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេស​បូឡា​ថ្លែង​ថា​ខ្លួន​ត្រៀម​កំដរ​ជា​និច្ច​បើ​អ៊ីស្រា​អែល​ប្រើ​ទ័ព​ជើង​គោ​ក

4 ថ្ងៃ មុន

ទី​ក្រុង​បេរូត៖ ក្រុម​ហេស​បូឡា​ទោះ​បីជា​បាន​បាត់​បង់​មេ​ដឹក​នាំកំពូល​របស់​ខ្លួន​ និង​ទោះ​បី​ត្រូវ​អ៊ី​ស្រា​អែល​វាយ​ប្រហារ​យ៉ាង​ណា​ក្ដី​ ក៏​​ពួកគេ​នៅ​តែ​តាំង​ចិត្ត​ក្លា​ហាន​ និង​ឆ្លៀត​បោះ​ពាក្យ​បោះ​សម្ដី​ថែម​ទៀត​ថា​ «បើ​ទុក​ជា​អ៊ីស្រាអែល​វាយ​ចូល​មូល​ដ្ឋាន​របស់​ខ្លួន​នៅ​ប្រទេស​លីបង់​ដោយ​ប្រើ​ប្រាស់​កង​ទ័ព​ជើង​គោក​ក៏​​ដោយ​ ក៏​ពួក​គេ​មិន​ខ្លាច​ដែរ​។ ពួកគេ​​​ត្រៀមស្វាគមន៍​ជា​និច្ច​»។​​ ​អ៊ីស្រាអែល​ព្រមាន​​​អ៊ីរ៉ង់​ថា​នៅ​ទូទាំង​តំបន់​មជ្ឈិម​បូព៌ា​គ្មាន​ទី​ណា​ដែល​ថា​ខ្លួន (អ៊ីស្រាអែល)…

ទី​ក្រុង​បេរូត៖ ក្រុម​ហេស​បូឡា​ទោះ​បីជា​បាន​បាត់​បង់​មេ​ដឹក​នាំកំពូល​របស់​ខ្លួន​ និង​ទោះ​បី​ត្រូវ​អ៊ី​ស្រា​អែល​វាយ​ប្រហារ​យ៉ាង​ណា​ក្ដី​ ក៏​​ពួកគេ​នៅ​តែ​តាំង​ចិត្ត​ក្លា​ហាន​ និង​ឆ្លៀត​បោះ​ពាក្យ​បោះ​សម្ដី​ថែម​ទៀត​ថា​ «បើ​ទុក​ជា​អ៊ីស្រាអែល​វាយ​ចូល​មូល​ដ្ឋាន​របស់​ខ្លួន​នៅ​ប្រទេស​លីបង់​ដោយ​ប្រើ​ប្រាស់​កង​ទ័ព​ជើង​គោក​ក៏​​ដោយ​ ក៏​ពួក​គេ​មិន​ខ្លាច​ដែរ​។ ពួកគេ​​​ត្រៀមស្វាគមន៍​ជា​និច្ច​»។​​

​អ៊ីស្រាអែល​ព្រមាន​​​អ៊ីរ៉ង់​ថា​នៅ​ទូទាំង​តំបន់​មជ្ឈិម​បូព៌ា​គ្មាន​ទី​ណា​ដែល​ថា​ខ្លួន (អ៊ីស្រាអែល) មិន​អាច​ទៅ​ដល់​ទេ​។ អ៊ីស្រាអែល​ថែម​ទាំង​ឱ្យ​តម្រុយ​ថា​មិន​យូរ​ទេ​ខ្លួន​នឹង​ចាប់​ផ្ដើម​លើក​កង​ទ័ព​ជើង​គោក​វាយ​លុក​ចូល​ប្រទេស​លីបង់​ហើយ​។ នា​យក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​ លោក​ណឺតាន់​យ៉ាហ៊ូ​ ថ្លែង​ថា​គ្មាន​ឡើយ​ពាក្យ​ថា​មិន​ការ​ពារ​ប្រជា​ជន​ និង​ប្រទេស​ជាតិ​របស់​យើង​។

ការ​ធ្វើ​ឃាត​មេ​ដឹក​នាំ​កំពូល​របស់​ក្រុម​ហេស​បូឡា​ឈ្មោះ​ណាស្រាឡា (Nasrallah) កាល​ពី​យប់​ថ្ងៃ​សុក្រ​​ជា​ការ​ទះ​១​កំ​ផ្លៀង​យ៉ាង​ដំណំ​ទៅ​លើ​ក្រុម​នេះ​ព្រោះ​គាត់​ជា​​អ្នក​ដឹក​នាំ​ចលនា​ប្រដាប់​អាវុធ​​ដ៏​ធំ​ជាង​គេ​១​នេះ​​រយៈ​ពេល​៣២​ឆ្នាំ​មក​ហើយ​​។ មិន​ត្រឹម​តែ​ត្រូវ​១​​កំផ្លៀង​សម្រាប់​ហេស​បូឡា​ទេ សូម្បី​តែ​អ៊ីរ៉ង់​ដែល​ជា​អ្នក​ជួយ​ជ្រោម​ជ្រែង​​ក្រុម​​ហេស​បូឡា​ក៏​ខាត​បង់​មិន​តិច​ដែរ​។

បន្ទាប់​ពី​ប្រើ​ប្រាស់​យុទ្ធ​វិធី​វាយ​ប្រហារ​ជើង​អាកាស​​២​សប្ដាហ៍​ដើម្បី​កាត់​ផ្ដាច់​ប្រព័ន្ធ​ទូរ​គមនាគមន៍​ និង​ប្រព័ន្ធ​ការ​ពារ​ដែន​អា​កាស​របស់​ហេស​បូឡា​​​ ​និង​កម្ចាត់​មេ​ធំៗ​របស់​ហេស​បូឡា​​ម្ដង​មួយ​ៗ​​​រួច​មក អ៊ីស្រាអែល​​បង្ហាញ​កាន់​តែ​ច្បាស់​ថា​ខ្លួន​ត្រូវ​តែ​ប្រើ​ប្រាស់​ទ័ព​ជើង​គោកដើម្បី​​វាយ​ចូល​លីបង់​។ ទ័ព​អ៊ី​ស្រាអែល​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​តាម​ព្រំ​ដែន​ និង​ហ្វឹក​ហាត់​ជា​រៀង​រាល់​ថ្ងៃ​។​​

យោង​តាម​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​ រដ្ឋាភិបាល​​​​អ៊ី​ស្រាអែល​បាន​ជូន​ដំណឹងទៅ​វ៉ាស៊ីន​តោន​​​​រួច​ហើយ​ថា​ខ្លួន​នឹង​បញ្ជូន​កង​ទ័ព​ជើង​គោក​ដើម្បី​វាយ​លុក​ចូល​ប្រទេស​លីបង់​​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ ប៉ុន្តែ​ការ​វាយ​ប្រហារ​លើក​នេះ​មាន​ទ្រង់​ទ្រាយ​តូច​ជាង​ឆ្នាំ​​​២០០៦​​​ព្រោះ​អ៊ីស្រាអែល​គ្រាន់​តែ​ចង់​ការ​ពារ​សន្តិ​សុខ​ជូន​ប្រជា​ជន​របស់​ខ្លួន​ដែល​​​វិល​ត្រឡប់​ទៅ​រស់​នៅតាម​ព្រំ​ដែន​​​វិញ​។

​បន្ទាប់​ពី​ទទួ​លដំណឹង​នេះ លោក​បៃដិន (​ដែល​មិន​ទាន់​អាច​បញ្ចុះ​បញ្ចូល​អ៊ីស្រាអែល​​ឱ្យបន្ធូរ​ដៃ​ខ្លះ​​​ និង​បិទបញ្ចប់​យុទ្ធ​​នា​ការ​របស់​ខ្លួន​នៅ​លីបង់​) លោក​បាន​អំពាវ​នាវ​ជា​ថ្មី​ម្ដង​ទៀត​ឱ្យ​មាន​បទ​ឈប់​បាញ់​។ លោក​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​លោក​នៅ​តែ​មាន​ជំនឿ​ថា​អ៊ីស្រាអែល​នឹង​​បញ្ឈប់​សកម្ម​ភាព​របស់​ខ្លួន​។ ចំពោះ​សំណួរ​ពាក់​ព័ន្ធ​នឹង​គម្រោង​វាយ​លុក​ទ័ព​ជើង​គោក​​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​អាមេរិក (មន្ទីរ​បញ្ចកោណ) សូម​ឱ្យ​សាក​សួរ​អ៊ីស្រា​អែល​វិញ​ទើប​ច្បាស់​ជាង​។


ហេស​បូឡា​ប្រកាស​ថា​បើ​អ៊ីស្រាអែល​ចង់​វាយ​លុក​ទ័ព​ជើង​គោក ​ខ្លួន​ត្រៀម​កំដរ​ជា​និច្ច​
នៅ​ទី​បំផុត ​បន្ទាប់​ពី​រក្សា​ភាព​ស្ងប់​ស្ងាត់​អស់​ពីរ​បី​ថ្ងៃ​ចាប់​តាំង​ពី​អ៊ីស្រាអែល​ទម្លាក់​គ្រាប់​បែក​ទៅ​លើ​ទី​ជម្រក​ក្រោម​ដី​របស់​មេ​ដឹក​នាំ​កំពូល​ហេស​បូឡា​រួច​មក អនុ​ប្រធាន​របស់​ក្រុម​នេះ​ចេញ​មុខ​និយាយ​ជា​លើក​ដំបូង​។ លោក​ណាអ៊ីម កាសេម (Naim Qassem)​ថ្លែង​ថា​ក្រុម​យុទ្ធ​ជន​របស់​គាត់​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​​វាយ​ត​ទល់​នឹង​ការ​វាយ​ប្រហារ​ជើង​គោក​របស់​អ៊ីស្រា​អែល​។

គាត់​ថ្លែង​ដូច្នេះ​ចេញ​ពី​កន្លែង​លាក់​ខ្លួនសម្ងាត់​​។ ​​ទន្ទឹម​នឹង​នោះ អ៊ីស្រាអែល​បន្ត​វាយ​ប្រហារ​តាម​អាកាស​ទៅ​លើ​​មូល​ដ្ឋាន​របស់​ហេស​បូឡា​នៅ​ទី​ក្រុង​បេរូត​ និង​ទី​កន្លែង​ដទៃ​ទៀត​ទូទាំង​ប្រទេស​លីបង់​។ រហូត​មក​ដល់​ពេលនេះ ជន​ស៊ីវិល​ប្រហែល​មួយ​ពាន់​នាក់​បានស្លាប់ ខណៈ​ដែល​មួយ​​លាន​នាក់​ទៀត​ត្រូវ​រត់​ចោល​ផ្ទះ​សម្បែង​របស់​ខ្លួន​ដើម្បី​គេច​ចេញ​ពី​សង្គ្រាម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ