ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម៉ូតូ​​បុកគ្នា​​​ស្លា.ប់​ម្នាក់​ ​របួស​​ធ្ងន់​​២នាក់​លើ​​ទ្រូង​​ថ្នល់

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ស្ត្រី​ម្នាក់​​​​បាន​ស្លា.ប់​បាត់​បង់​ជីវិត​​យ៉ា​ងអាណោច​អាធ័ម​​​ និង​មនុស្ស​២​នាក់​ទៀត​បាន​រង​របួស​ធ្ងន់​នៅ​ក្នុង​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​​ចរាចរណ៍​ដ៏​រន្ធត់​​មួយ​ដែល​បាន​​កើត​​ឡើង​នៅ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​១ ស្ថិត​នៅ​​ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​​ក្បាល​កោះ ខណ្ឌ​មាន​ជ័យ កាល​ពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៨ មិថុនា ​ឆ្នាំ​២០១១

រាជធានីភ្នំពេញ ៖ ​ស្ត្រី​ម្នាក់​​​​បាន​ស្លាប់​បាត់​បង់​ជីវិត​​យ៉ា​ងអាណោច​អាធ័ម​​​ និង​មនុស្ស​២​នាក់​ទៀត​បាន​រង​របួស​ធ្ងន់​នៅ​ក្នុង​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​​ចរាចរណ៍​ដ៏​រន្ធត់​​មួយ​ដែល​បាន​​កើត​​ឡើង​នៅ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​១ ស្ថិត​នៅ​​ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​​ក្បាល​កោះ ខណ្ឌ​មាន​ជ័យ កាល​ពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៨ មិថុនា ​ឆ្នាំ​២០១១ ។ 

​ស្ត្រី​រងគ្រោះ​ក្នុង​ហេតុ​​ការណ៍​ខាង​លើ​នេះ​ឈ្មោះ​​ឈុំ ប៊ុន​ធឿន ​អាយុ​៣១​ឆ្នាំ មាន​ទី​លំនៅ​ស្រុក​​កៀន​ស្វាយ ​ខេត្ត​​កណ្តាល។ ​មុន​ពេល​កើត​ហេតុ​​ស្ត្រី​រងគ្រោះបាន​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ដោយ​ប្តី​ជា​អ្នក​ឌុប​​ធ្វើ​ដំណើរ​​លើ​កំណាត់​ផ្លូវ​ជាតិ​​លេខ​១ ក្នុង​ទិស​ដៅ​​ពី​លិច​ទៅ​​កើត​ ស្រប​ទិស​គ្នា​ជា​មួយ​នារី​ម្នាក់​ដែល​ជិះ​ម៉ូតូ​​គុប​ជ្រុង​​ពណ៌ទឹក​ប្រាក់ ​​។ លុះ​មកដល់​ចំណុច​កើតហេតុ​​​អ្នក​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​បត់​ឆ្វេង​​ចុះ​ពី​លើ​ផ្លូវ​ជាតិ​ចូល​លំនៅ​ឋាន​របស់​ខ្លួន​​ ធ្វើ​ឱ្យ​អ្នក​ជិះ​ម៉ូតូ​​វីវ៉ា​ឌុប​ប្រពន្ធ​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​​​បាន​បុក​យ៉ាងពេញ​ទំហឹង​​ បណ្តាល​ឱ្យ​ម៉ូតូ​​​ទាំង​២ដួល​​ព្រម​គ្នា​​ ហើយ​អ្នក​ជិះ​ម៉ូតូ​ទាំង​​អស់​​រង​របួស​ធ្ងន់។ ​ដោយ​ឡែក​ស្ត្រី​ឈ្មោះ​ឈុំ ប៊ុន​ធឿន ដែល​ជិះ​ម៉ូតូ​រួម​ដំណើរ​​ជា​មួយ​ប្តីបាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​ ដោយ​សារ​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់។

តាម​ប្រភព​​ព័ត៌​មាន​​នៅ​កន្លែង​​កើត​ហេតុ​បាន​ឱ្យដឹង​ថា មុន​​​ពេល​​កើត​ហេតុ​​អ្នក​រងគ្រោះក្នុង​​ហេតុ​ការណ៍​​ខាងលើ​នេះទាំាំងអស់​គ្នា​ បាន​ជិះ​ម៉ូតូ​​ត្រឡប់​​មក​ពី​ប្រកប​​របរ​​រក​ស៊ីនៅ​ក្នុង​រាជធានី​ ភ្នំពេញ ​ឆ្ពោះ​ទៅ​​កាន់​លំនៅឋាន​​រៀងៗ​ខ្លួន​ក្នុង​​ល្បឿន​​លឿន​ដូចគ្នា ​លុះ​មក​ដល់​កន្លែង​កើត​ហេតុ​​ដោយ​​ខ្វះការ​ប្រុង​ប្រយ័ត្ន​ ក៏ជួប​​គ្រោះថ្នាក់​​ដោយ​ចៃដន្យ​​បុកគ្នា​​​ស្លាប់ និង​​របួស​​បែប​នេះ​តែ​ម្តង​ទៅ។ ​បច្ចុ​ប្បន្ន​​​ម៉ូតូ​បង្ក​ហេតុ​​ទាំង​សង​ខាង​​បាន​ត្រូវ​សមត្ថ​កិច្ច​នគរបាល​​ខណ្ឌ​មាន​ជ័យ វាស់​​វែង​ដក​ហូត​យក​មក​រក្សា​ទុក​​បណ្តោះ​អាសន្ន​​នៅ​អធិ​ការ​ដ្ឋាន​​នគរ​បាល​​ខណ្ឌ​មាន​ជ័យ​ ដើម្បីចាត់​ការ​តាម​ផ្លូវ​ច្បាប់៕