ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករនៅតំបន់​ផ្សារ​ចាស់ ត្អូញថា គ្មាន​អ្នក​ទិញ ខណៈអ្នកខ្លះថា ១ថ្ងៃលក់មិនបាន១​ដុល្លារផង​

1 ថ្ងៃ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ អាជីវករ លក់ដូរ នៅ តំបន់​ផ្សារ​ចាស់ ដូច​ជាះ វត្ថុ​អនុស្សាវរីយ៍ សម្លៀក​បំពាក់ និង…

ខេត្ត​សៀម​រា​ប ៖ អាជីវករ លក់ដូរ នៅ តំបន់​ផ្សារ​ចាស់ ដូច​ជាះ វត្ថុ​អនុស្សាវរីយ៍ សម្លៀក​បំពាក់ និង គ្រឿងអលង្ការ គ្រប់​ប្រភេទ នាំ​គ្នា ត្អូញត្អែរ គ្មាន​អ្នកទិញ ខណៈ​ភ្ញៀវ​ទេសចរណ៍ ធ្លាក់​ចុះ បាន ត្រឹមតែ ដើរ មើល ប៉ុណ្ណោះ​។

បើ​តាម ស្ត្រី ម្នាក់ លក់​វត្ថុ​អនុស្សាវរីយ៍ សូម​មិន​បញ្ចេញ​ឈ្មោះ រស់នៅ​ក្នុងភូមិ ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប បាន​រៀបរាប់​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព នៅ​ល្ងាច​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៤ នេះ​ថា សព្វថ្ងៃ អ្នកស្រី ចេញពីផ្ទះ មក​រៀបចំ​ឥ​វ៉ា​ន់ លក់ដូរ នៅ​ចន្លោះ​ម៉ោង ៧ ទៅ​ម៉ោង ៨​យប់ រហូត​ដល់​ម៉ោង ១១ យប់ ជួនកាល លក់​បាន ត្រឹម តែ​១០ ដុល្លារ ក្នុង​មួយ​ថ្ងៃ ជួនកាល ក្នុង​មួយ​ថ្ងៃ មិន​បាន ១ ដុល្លារ​ផង​ ។

អ្នកស្រីបន្តថា ការ​លក់ ធ្លាក់​ចុះ​នេះ តាំងពី ខែ ៤ រហូត​ដល់ ខែ ៩ ឆ្នាំ​២០២៤ នេះ ណាមួយ ភ្លៀង​ធ្លាក់​ខ្លាំង​ផង ទើប​លក់ មិនសូវ​ដាច់​។ ចំណែក ប្អូនប្រុស ឈ្មោះ វិចិត្រ លក់ គ្រឿងអលង្ការ មាន​ទីលំនៅ ក្នុងភូមិ ស្ល​ក្រាម សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប បាន រៀបរាប់ ប្រហាក់ប្រហែល និង អ្នកស្រី ខាងលើ ដែរ សព្វថ្ងៃ មាន ភ្ញៀវ​ទេសចរណ៍​ជាតិ និង អន្តរជាតិ ដើរ មក លេង​ក្នុង​តំបន់​ផ្សារ​ចាស់ និង ផាប់​ស្ទ្រី​ត គ្រាន់តែ នាំ​គ្នា ចូល​មើល សំលឹង ឥ​វ៉ា​ន់ ទាំង​អស់នោះ ប៉ុន្តែ មិន​ទិញ​។

រីឯ ប្អូន ស្រី អ្នកលក់​សម្លៀក​បំពាក់ បាន រៀបរាប់ ប្រាប់​ភ្នា​ក់ ងារ​កោះសន្តិភាព យើង​ថា បច្ចុប្បន្ន ការ​លក់ដូរ នៅ​តំបន់​ផ្សារ​ចាស់ អ្នកលក់ ទាំងអស់​លក់​បាន​ខ្លះ​ៗ មួយ​ចំនួន ប៉ុន្តែ ភាគ ច្រើន គឺ មិន​ដាច់ ស្ទើរ គ្រប់ តូប តាំងពី ខែ មិ​នា ឆ្នាំ ២០២៤ រហូត មក​ដល់ ដើម ខែ កញ្ញា ឆ្នាំ​២០២៤ មក​ម្ល៉េះ ខ្លះ អំពាវនាវ លក់​ដីធ្លី ក៏​មិន​ដាច់ ខ្លះ ជួល​តូប គេ​លក់​។

ចំណែក ប្អូនប្រុស ហៅ ពូ ម៉ៅ លក់ វត្ថុ​អនុស្សាវរីយ៍ ផ្នែក រូបភាព ដែល ជា​ជាងគំនូរ និង​ចម្លាក់ ដោយ ខ្លួនឯង នោះ មាន​ទីលំនៅ ក្នុងភូមិ​លាងដៃ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប បាន​រៀបរាប់​ប្រាប់​ថា កាលពីមុន រូប​ខ្ញុំ លក់ រូបភាព ដែល ខ្ញុំ គូរ និង ចម្លាក់ ដោយ​ខ្លួនឯង​នេះ បាន ក្នុង​មួយ​ថ្ងៃ មិន​ក្រោម​ពី ២០ ផ្ទាំង ទៅ ៥០ ផ្ទាំង​ទេ ។ ចាប់ផ្ដើម តាំង ពី ខែ ៤ រហូត ដល់​ខែ ៩ ឆ្នាំ​២០២៤ នេះ​មក ជួន​បាន ជួន អត់ ។​ហើយ ក្នុង រូបភាព ប្រាសាទ អង្គរ វត្ត លក់ ឱ្យ ភ្ញៀវ​ខ្មែរ ក្នុង មួយ​ផ្ទាំង​ធំ តម្លៃ ៨០ ដុល្លារ ។​ចំណែក ក្នុង រូបភាព ប្រាសាទ អង្គរវត្ត លក់ ឱ្យ ភ្ញៀវ​បរទេស ក្នុង មួយ​ផ្ទាំង​ធំ តម្លៃ ១០០ ដុល្លារ ។ ក្នុង ការ​លក់​នេះ មាន លក់ ចាប់ពី ១ ដុល្លារ រហូត​ដល់ ១០០ ដុល្លារ គ្រប់ រូបភាព ទាំងអស់ ។

សូម រំលឹក​ផង​ដែរ ថា បងប្អូន អាជីវករ លក់ដូរ នៅ​ក្នុង​តំបន់ ផ្សារ​ចាស់ ក្នុងភូមិ​មណ្ឌល ១ សង្កាត់​ស្វាយ​ដង្គំ ក្រុង ខេត្តសៀមរាប សូម​សំណូមពរ​ដល់​អាជ្ញាធរ​គ្រប់ លំដាប់ថ្នាក់ ជា​ពិសេស សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក ជំទាវ ព្រមទាំង​ក្រសួង​ពាក់ព័ន្ធ មេត្តា ជួយ ផ្សព្វផ្សាយ និង រក​ភ្ញៀវ​បរទេស ឱ្យ​ចូល មក អភិវឌ្ឍន៍ និង មក​ទស្សនា​ប្រាំង​ប្រសាទ អង្គរវត្ត ក្នុង​ប្រទេស​កម្ពុជា ឱ្យ​បាន ច្រើន​កុះករ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ