ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោលដៅ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​នៅ​ក្នុង​ការ​ប្រែក្លាយ​ប្រទេស​ឲ្យ​ទៅ​ជា​ប្រជាជាតិ​មួយ​នៅ​ក្នុង ចំណោម​ប្រជាជាតិ​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ អាច​លំបាក​បន្តិច​កុំ​ថា​ឡើយ​ដល់ ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ក្នុង​ឆ្នាំ​២០៥០ ។ ដើម្បី​សម្រេច​បាន​ទៅ​តាម​ចក្ខុវិស័យ​នេះ​លុះត្រាតែ​កម្ពុជា​អាច​អភិវឌ្ឍន៍​ប្រទេស​ហើយ​លើកកម្ពស់​កម្រិត ជីវភាព​ប្រជាពលរដ្ឋ​ធ្វើ​យ៉ាងណា​បង្ក​លក្ខណៈ​ឲ្យ​ពលរដ្ឋ​អាច​រក​ចំណូល​បាន​យ៉ាង​ហោច​ណាស់​ពី ៤.៤៦៦ ដុល្លារ​នៅ​ក្នុង​មួយ​ឆ្នាំ ទៅ​ដល់​១៣.៨៤៦​ដុល្លារ​នៅ​ក្នុង​មួយ​ឆ្នាំ…

គោលដៅ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​នៅ​ក្នុង​ការ​ប្រែក្លាយ​ប្រទេស​ឲ្យ​ទៅ​ជា​ប្រជាជាតិ​មួយ​នៅ​ក្នុង ចំណោម​ប្រជាជាតិ​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ អាច​លំបាក​បន្តិច​កុំ​ថា​ឡើយ​ដល់ ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ក្នុង​ឆ្នាំ​២០៥០ ។

ដើម្បី​សម្រេច​បាន​ទៅ​តាម​ចក្ខុវិស័យ​នេះ​លុះត្រាតែ​កម្ពុជា​អាច​អភិវឌ្ឍន៍​ប្រទេស​ហើយ​លើកកម្ពស់​កម្រិត ជីវភាព​ប្រជាពលរដ្ឋ​ធ្វើ​យ៉ាងណា​បង្ក​លក្ខណៈ​ឲ្យ​ពលរដ្ឋ​អាច​រក​ចំណូល​បាន​យ៉ាង​ហោច​ណាស់​ពី ៤.៤៦៦ ដុល្លារ​នៅ​ក្នុង​មួយ​ឆ្នាំ ទៅ​ដល់​១៣.៨៤៦​ដុល្លារ​នៅ​ក្នុង​មួយ​ឆ្នាំ ។

នៅ​ពេល​នេះ​កម្ពុជា​អាច​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ក្រុម​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នៅឡើយ ដោយនៅ​ក្នុង​១​ឆ្នាំ​ពលរដ្ឋ​កម្ពុជា​អាច​រក​ចំណូល​នៅ​ក្នុង​ម្នាក់​បាន​ត្រឹមតែ ២.០៧១ ដុល្លារ​នៅ​ក្នុង មួយ​ឆ្នាំ​ប៉ុណ្ណោះ ។

តាម​ចំណាត់ថ្នាក់​របស់​ធនាគារពិភពលោក​បាន​ឲ្យ​ដឹង​ថា សម្រាប់​ប្រជាជាតិ​ដែល​មាន​ពលរដ្ឋ​រក​ចំណូល​បាន​នៅ​ក្នុង​មួយ​ឆ្នាំ​តិច​ជាង ១.១៣៦ ដុល​លារ គឺ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ប្រជាជាតិ​នៅ​ក្នុង​ក្រុម​សេដ្ឋកិច្ច​ដែល​មាន​ចំណូល​ទាប ហើយ​ប្រសិនបើ​ប្រជាជាតិ​នោះ​មាន​ប្រជាពលរដ្ឋ​រក​ចំណូល​បាន​ចន្លោះ​ពី ១.១៣៦​ដុល្លារ​ទៅ ៤.៤៦៥ ដុល្លារ​នៅ​ក្នុង​មួយ​ឆ្នាំ​នោះ​គេ​ចាត់​ទុក​ថា​ជា​ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប ដែល​ជា​ថា​នៈ​ដែល​កម្ពុជា​កំពុង​តែ​សម្រេច​បាន​នៅ​ពេល​នេះ ។

នេះ​គឺជា​អ្វី​ដែល​កម្ពុជា​អាច​សម្រេច​បាន​នៅ​ពេល​បច្ចុប្បន្ន​ហើយ​នៅ​ជាង​៥​ឆ្នាំទៅ​មុខ​ទៀត​នេះ កម្ពុជា​ចង់​លោត​ចូល​ទៅ​ជា​ប្រជាជាតិ​ដែល​មាន​ពលរដ្ឋ​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ដូច្នេះ ពលរដ្ឋ​កម្ពុជា​នៅ​ក្នុង​ម្នាក់​ដាច់ខាត​ទាល់តែ​រក​ប្រាក់​ចំណូល​ជា​មធ្យម​នៅ​ក្នុង​មួយ​ឆ្នាំ ចន្លោះ​ពី ៤.៤៦៦ ដុល្លារ ដល់ ១៣.៨៤៥ ដុល្លារ​។

តើ​កម្ពុជា​អាច​សម្រេច​បាន​ទេ គោលដៅ​២០៣០ ដែល​ខ្លួន​បាន​កំណត់​ទុក​នោះ?
វា​នឹង​ពិបាក ប៉ុន្តែ វា​អាច​នឹង​សម្រេច​បាន ប្រសិនបើ​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​។ ពីព្រោះ​ដើម្បី​សម្រេច​គោលដៅ​នេះ កម្ពុជា​ត្រូវ​តែ​បង្កើន​សកម្មភាព​ធ្វើ​យ៉ាងណា​ឲ្យ​ពលរដ្ឋ​មាន​ចំណូល​កើនឡើង​បន្ថែម​នៅ​ក្នុង​មួយ​ឆ្នាំ​ដល់​ទៅ ២.៣៩៥ ដុល្លារ ទៀត​ឯណោះ ពោល​គឺ​លើស​ពី​កម្រិត​ប្រាក់​ចំណូល​បច្ចុប្បន្ន​ជាង ១០០​ភាគរយ​ដើម្បី​បង្គ្រប់​គោលដៅ​៤.៤៦៦ ដុល្លារ ។ យើង​អាច​ន​និយាយ​លេខ​មូល​ថា​ប្រជាជន​កម្ពុជា​ម្នាក់​ៗ​ត្រូវ​មាន​ចំណូល​ជា​មធ្យម​យ៉ាងតិច​ជិត​៤០០​ដុល្លារ​ក្នុង​មួយ​ខែ​។

ចក្ខុវិស័យ​នៅ​ឆ្នាំ​២០៥០​គឺ​រឹតតែ ត្រូវការ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​បន្ថែម​ទៀត ហើយ​បើ​ចង់​ប្រែ​ក្លាយទៅជា​ប្រទេស​ដែល​មាន​ពលរដ្ឋ​មាន ប្រាក់​ចំណូល​ខ្ពស់​គឺ​លុះត្រាតែ​ពលរដ្ឋ​នៅ​ក្នុង​ម្នាក់​នៅ​ក្នុង​មួយ​ឆ្នាំ​អាច​រក​ចំណូល​បាន​ដល់​ទៅ​លើស​ពី ១៣.៨៤៦ នាក់​ឯណោះ ។

នេះ​គឺជា​គោលដៅ​មួយ​ខ្ពស់ ដែល​កម្ពុជា​ដាក់​ចេញ​ដើម្បី​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត ហើយ​ក៏​ដើម្បី​រុញ​ការ​ខិតខំ ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព អស់ដៃអស់ជើង ខណៈ​ដែល​កម្ពុជា​បាន​កំពុង​តែ បោះ​ជំហាន​គួរ​ឱ្យ​ចាប់អារម្មណ៍​ចាប់តាំងពី​បាន​ផ្តាច់​ចេញពី​ជម្លោះ​ស៊ី​វិល​ជា​ច្រើន​ទសវត្សរ៍​មក​នៅ​ចុងឆ្នាំ​១៩៩៨ ។ ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​កន្លង​មកនេះ ប្រទេស​កម្ពុជា​បាន​កត់ត្រា​កំណើនសេដ្ឋកិច្ច​ជា​មធ្យម ៧% ក្នុង​មួយ​ឆ្នាំ​។ វិស័យ​សំខាន់​ៗ​ដូច​ជា ផលិតកម្ម​កាត់ដេរ សំណង់ កសិកម្ម និង​ទេសចរណ៍ គឺជា​កត្តា​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​។ ទោះជា​មានការ​កើនឡើង​ទាំងនេះ​ក៏​ដោយ ក៏​ប្រទេស​កម្ពុជា​ប្រឈម​មុខ​នឹង​បញ្ហា​រចនាសម្ព័ន្ធ​ដែល​អាច​រារាំង​កា​រវិ​វត្ត​របស់​ខ្លួន​ឆ្ពោះទៅ​រក​កម្រិត​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​កម្រិត​ខ្ពស់​។

ដោយ​មើលឃើញ​ពី​ភាព​ទន់ខ្សោយ​នៃ​ការ​ពឹងផ្អែក​លើ​ឧស្សាហកម្ម​កម្រិត​ស្រាល រាជរដ្ឋាភិបាល​បាន​កំពុង​តែ​រុញច្រាន​ប្រទេស​ឲ្យ​ចាប់​យក​ឧស្សាហកម្ម​កម្រិត​មធ្យម​ដើម្បី​ជំរុញ ការ​ធ្វើ​ពិពិធ​កម្ម​ទៅ​ក្នុង​វិស័យ​ដូច​ជា បច្ចេកវិទ្យា សេវាកម្ម និង​ការ​ផលិត​ផលិតផល​ដែល​មាន​តម្លៃ​ខ្ពស់ នឹង​មាន​សារៈសំខាន់​ក្នុង​ការ​ជំរុញ​ផលិតភាព និង​ការ​បង្កើន​ប្រាក់​ឈ្នួល​។

នៅ​ពេល​បច្ចុប្បន្ន​នេះ​កម្ពុជា​បាន​កំពុង​តែ​បោះទុន​វិនិយោគ​ដ៏​សម្បើម​ដែល​ថ្មី​ៗ​នេះ​គឺ​ទើបតែ​ទទួល​ឥណទាន​សម្បទាន​ពី​ធនាគារពិភពលោក ដល់​ទៅ ៨០ លាន​ដុល្លារ​មក​វិនិយោគ​នៅ​លើ​វិស័យ​អប់រំ​ធានា​គុណភាព​នៃ​ការ​អប់រំ​ប្រកបដោយ​គុណ​វឌ្ឍន៍​សម្រាប់​ជំរុញ​កំណើន​នេះ ហើយនឹង​កម្មវិធី​បណ្តុះបណ្តាល​កម្មករ​ជំនាញ ១,៥ លាន​នាក់ ជាដើម ។

ក្រៅពី​នេះ​មន្ត្រី​ក៏​កំពុង​តែ​ដុតដៃដុតជើង​គៀងគរ​វិនិយោគិន សំដៅ​បង្កើន​ឱកាស​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ និង លើកកំពស់​ការ​អភិ​វ​ឌ្ឈ​ន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ និង​ធានា​នូវ​កំណើន​ប្រកបដោយ​ចីរភាព​។

ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ឆ្នាំ ២០៣០ និង ២០៥០ កម្ពុជា​ត្រូវ​តែ​បន្ត​យុទ្ធសាស្ត្រ​នៃ​ការ​ខិតខំ​ជំរុញ ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ការ​វិនិយោគ​ក្នុង​វិស័យ​ដែល​មាន​តម្លៃ​ខ្ពស់​ដូច​ជា បច្ចេកវិទ្យា​ឌី​ជី​ថ​ល ថាមពល​កកើត​ឡើង​វិញ និង​សេវាកម្ម នឹង​មាន​សារៈសំខាន់​ណាស់​។

ការ​កែ​លម្អ​លទ្ធផល​អប់រំ និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នឹង​ផ្តល់​កម្លាំង​ពលកម្ម​ជំនាញ​ដែល​ត្រូវការ​សម្រាប់​សេដ្ឋកិច្ច​ទំនើប​។ ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​អភិបាលកិច្ច ជា​ពិសេស​អំពើ​ពុក​រលួយ និង​អសមត្ថភាព​ការិយាធិបតេយ្យ អាច​ជំរុញ​បរិយាកាស​ទាក់ទាញ​បន្ថែម​ទៀត​សម្រាប់​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ។ ជា​ចុង​ក្រោយ ការ​ផ្តោត​លើ​ការ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ដែល​ទាក់ទង​នឹង​អាកាសធាតុ គឺជា​រឿង​សំខាន់​សម្រាប់​ភាព​ធន់​យូរអង្វែង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ