ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាត់​ផ្លូវជាតិ​លេខ​៣ (​ត្រពាំងរ​ពៅ​-​វាល​រេញ​) ត្រូវ​បាន​ជួសជុល ថែទាំ​ប្រចាំ សម្រួលការ​ធ្វើ​ដំណើរ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រដូវ​កាល​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ

2 ខែ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ព្រះ​សីហ​នុ នៅ​តែ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន ក្នុង​ការ​ជួសជុល ថែទាំ​ប្រចាំ​កំណាត់​ផ្លូវជាតិ​លេខ​៣ (​ត្រពាំងរ​ពៅ​-​វាល​វេញ​) ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​រដូវភ្លៀង​ជា​ពិសេស​នៅ​រដូវ​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ព្រះ​សីហ​នុ នៅ​តែ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន ក្នុង​ការ​ជួសជុល ថែទាំ​ប្រចាំ​កំណាត់​ផ្លូវជាតិ​លេខ​៣ (​ត្រពាំងរ​ពៅ​-​វាល​វេញ​) ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​រដូវភ្លៀង​ជា​ពិសេស​នៅ​រដូវ​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ ។

គួរ​បញ្ជាក់​ថា កំណាត់​ផ្លូវជាតិ​លេខ​៣ (​ត្រពាំងរ​ពៅ​-​វាល​រេញ​) ត្រូវ​បាន​ជួល​ជុល កែ​លម្អ ភ្ជួរ កៀរ កិន បង្ហាប់ តួ​ផ្លូវ ដែល​មានការ​ខូចខាត​ប្រវែង​២០,៦២​គម ត្រង់​ចំណុច (PK 181+100 – PK 201+720) ដើម្បី​ធានា​ចរាចរណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​ល្បឿន​មធ្យម ទម្រាំ​កំណាត់​ផ្លូវ​នេះ ឈាន​ដល់​ការ​អនុវត្ត​ការងារ​សាងសង់​ជាក់ស្តែង​ឱ្យ​ស្រប​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស​ខ្ពស់​នា​ពេល​ខាង​មុខ ។

សូម​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ប្រក​ដោយ​សុខ​សុវត្ថិភាព និង​សូម​មេត្តា​យោគយល់ អត់ឱន​អធ្យាស្រ័យ ករណី​មានការ​រំខាន​ក្នុងអំឡុងពេល​ជួសជុល ថែទាំ​ប្រចាំ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ