រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង០៤ទៀបភ្លឺ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ មានករណីជនសង្ស័យម្នាក់ ជិះម៉ូតូហុងដាឌ្រីមសេរីថ្មីមួយគ្រឿង ទើបទិញបានប្រមាណ ៤ខែ ធ្វើសកម្មភាព ឆក់ទូរសព្ទដៃរបស់ជនរងគ្រោះជាជនជាតិចិនម្នាក់ កំពុងឈរចុចទូរសព្ទនៅចំណុច ផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយជិះគេចខ្លួន តែត្រូវជនរងគ្រោះ រួមជាមួយប្រជាពលរដ្ឋ ផ្ដល់ព័ត៌មានទៅ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យនាំយកទៅមូលដ្ឋានអាវុធហត្ថខណ្ឌ ដើម្បីស្រាវជ្រាវបន្ថែម ។
ក្រោមវិធានការជំនាញ ជនសង្ស័យ ឈ្មោះ លន់ សារ៉ាន់ ភេទប្រុស អាយុ១៩ឆ្នាំ បានសារភាពឲ្យដឹងថា ខ្លួនគេពិតជាបានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីជនរងគ្រោះពិតប្រាកដមែន ។
ជនសង្ស័យត្រូវបាន ការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ