ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ភ្នំពេញ បង្កើន​ដល់ ៦​ថ្ងៃ សម្រាប់​រថយន្តក្រុង​ដឹក​ពលរដ្ឋ​ទៅ​ស្រុក​កំណើត ឥត​គិតថ្លៃ ក្នុង​ឱកាស​បុណ្យ​ភ្ជុំ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ យោងសេចក្ដី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្តី​ពី​ការ​កែសម្រួល​កាលបរិច្ឆេទ នៃ​ការ​ដឹក​ជញ្ជូន​បងប្អូន​កម្មករ​-​និយោជិត និង​ប្រជាពលរដ្ឋ ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ បានឱ្យ​ដឹង​ថា យោង​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​សម្តេច​មហា​បវរ​ធិ​បតី…

រាជធានី​ភ្នំពេញ ៖ យោងសេចក្ដី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្តី​ពី​ការ​កែសម្រួល​កាលបរិច្ឆេទ នៃ​ការ​ដឹក​ជញ្ជូន​បងប្អូន​កម្មករ​-​និយោជិត និង​ប្រជាពលរដ្ឋ ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ បានឱ្យ​ដឹង​ថា យោង​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ​មន្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៤ ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ កែ​សំ​ម្រួ​ល​កាលបរិច្ឆេទ នៃ​ការ​ដឹក​ជញ្ជូន​បងប្អូន​កម្មករនិយោជិត និង​ប្រជាពលរដ្ឋ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត ជួបជុំ​បងប្អូន​ក្រុម​គ្រួសារ ជា​ពិសេស​ទៅ​លេង​កម្សាន្ត​នៅ​តាម​បណ្ដា​ខេត្ត​ភាគ​ឦសាន ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ ដែល​មាន​រយៈពេល ០៦​ថ្ងៃ ដោយ​ចាប់ផ្តើម​ចេញដំណើរ​ពី​ថ្ងៃ​ទី​២៩ ខែកញ្ញា​ដល់​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៤ វិញ “​ជិះ​មិន​បង់ប្រាក់​” ដោយ​ប្រើប្រាស់​រថយន្តក្រុង​ចំនួន ៦៥៣​គ្រឿង សម្រាប់​បម្រើសេវា​ដឹក​ជញ្ជូន​សាធារណៈ ក្នុង​នោះ ៖

១-​សម្រាប់​សេវា​ដឹក់​ជញ្ជូន ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ៖ ប្រើប្រាស់​រថយន្តក្រុង​ចំនួន ១០០​គ្រឿង សម្រាប់​តម្រាយ​ផ្លូវ​រត់​ក្នុង​រាជធានី​ភ្នំពេញ ។
២-​សម្រាប់​សេវា​ដឹក​ជី​ញ្ជូ​ន​ប្រជាពលរដ្ឋ ដែល​នឹង​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ ទៅ​តាម​បណ្ដា​ខេត្ត និង​ពី​បណ្ត​ខេត្ត​ត្រឡប់​មក​រាជធានី​ភ្នំពេញ​វិញ (​បណ្តា​ខេត្ត​នានា ក្រៅពី​តំបន់​ភូមិភាគ​ឦសាន​) ៖ ប្រើប្រាស់​រថយន្តក្រុង​ចំនួន ៤៩៧​គ្រឿង ដែល​មាន​គោលដៅ និង​ទីតាំង ដូច​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ