ខេត្តឧត្តរមានជ័យ ៖ ទិដ្ឋភាពនៃការវិលត្រឡប់របស់បងប្អូនពលករខ្មែរជាច្រើននាក់ដែលចំណាកស្រុកទៅធ្វើការងារនៅឯប្រទេសថៃបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញតាមច្រកទ្វារព្រំ
ដែនអន្តរជាតិអូរស្មាច់ ស្ថិតនៅក្នុងសង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដើម្បីចូលរួមក្នុងពិធីថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនាពេលដ៏ខ្លីខាងមុខនេះ។

តាមប្រភពពីបងស្រីម្នាក់ឈ្មោះស្តើង សូនី អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យបានរៀបរាប់ប្រាប់ឲ្យដឹងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ថា គាត់នឹងក្រុមគ្រួសារចំនួន១០នាក់ចំណាកស្រុកទៅធ្វើការងារនៅខេត្តអាយុធ្យាប្រទេសថៃស្របច្បាប់មានរយ:ពេលជិត១ឆ្នាំមកហើយ ដោយធ្វើការជាអ្នករើសកាវដប ម្យ៉ាងទៀតការមកលេងស្រុកនារដូវបុណ្យភ្ជុំនេះថៅកែរបស់គាត់បានឲ្យច្បាប់ពួកគាត់រយ:ពេល១អាទិត្យ ខណៈនោះធ្វើដំណើរពីថៃមកដល់ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់នេះផងដែរនៅព្រឹកមិញផ្ទាល់ខាងអាជ្ញាធរសមត្ថកិច្ចទាំងភាគីថៃនិង សមត្ថកិច្ចខ្មែរ បានជួយសម្រួលសម្រួល ក្នុងការបោះត្រាលើលិខិតឆ្លងដែនបានយ៉ាងរលូនតែម្តង។

បើតាមការបញ្ជាក់ឲ្យដឹងពីលោកឯមបញ្ញារិទ្ធ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ បានប្រាប់ឲ្យដឹងនៅវេលាម៉ោង៨និង៣០នាទីថា គិតត្រឹមថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២៤នេះពុំទាន់បានបូករបាយការណ៏សរុបនោះទេទាល់តែពេលល្ងាចបានបូកសរុបតែម្តង ជាក់ស្តែងពលករខ្មែរមកពីថៃកាលពីចុងសប្តាហ៏កន្លងទៅថ្ងៃទី២៤/២៥ខែកញ្ញាឆ្នាំ២០២៤
នេះមានត្រឹម១ថ្ងៃចាប់១០០នាក់ឡើងទៅ។

សូមជម្រាបថា នៅក្នុងអំឡុងរដូវបុណ្យភ្ជុំបិណ្ឌគិតត្រឹមថ្ងៃដាក់បិណ្ឌវេនទី៩នេះបើយោងតាមការអះអាងពីបងប្អូនអ្នករត់ឡានតាក់ស៊ីរងចាំដឹកពលករខ្មែរដែលទៅធ្វើការងារប្រទេសថៃហើយវិលត្រឡប់មកទឹកដីកម្ពុជាវិញដើម្បីទៅលេងស្រុកកំណើតនៅរដូវបិណ្ឌភ្ជុំបិណ្ឌនេះពួកគាត់បានលើកឡើងបន្ថែមថា ពលករចាប់ផ្តើមចុះមកច្រើនជាបន្តបន្ទាប់ ៕




ចែករំលែកព័តមាននេះ