ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្រ្កាបឆ្នោតវៀតណាមនៅផ្សារកា.ប់គោ ឃាត់មេឆ្នោតស្រី០៣នាក់ និងសម្ភារមួយចំនួន

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន បាន​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ឆ្នោត​វៀតណាមនៅ​ក្នុង​ផ្សារ​កាប់​គោ ឃាត់​បាន​មនុស្ស​ស្រី​០៣​នាក់ ដែល​ហ៊ាន​បើក​ផ្គើន​មិន​ខ្លាច​អាជ្ញាធរ ។ ប្រតិបត្តិ​ការ​នេះ​ដែរ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង០២ និង២៥​នាទី​រសៀល​ថ្ងៃ​ទី​២៦…

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន បាន​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ឆ្នោត​វៀតណាមនៅ​ក្នុង​ផ្សារ​កាប់​គោ ឃាត់​បាន​មនុស្ស​ស្រី​០៣​នាក់ ដែល​ហ៊ាន​បើក​ផ្គើន​មិន​ខ្លាច​អាជ្ញាធរ ។

ប្រតិបត្តិ​ការ​នេះ​ដែរ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង០២ និង២៥​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ត្រង់​ចំណុច​ក្នុង​ផ្សារ​កាប់​គោ តូប​លេខ​១២ តាម​បណ្តោយ​ផ្លូវ​លេខ ០៩ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

បើ​តាម​ការ​បញ្ជាក់​ពី​លោក កៀង ល័​ក្ខ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌចំការមន បាន​ប្រាប់​អោយ​ដឹង​ថា លោក​បាន​ទទួល​បានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា មាន​ទីតាំង​តូប​មួយ​កន្លែង នៅ​ក្នុង​ផ្សារ​កាប់​គោ​មាន បង្កប់​ល្បែង​សុ​ី​សង​ឆ្នោត យ៉ាង​អនាធិបតេយ្យ ។ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​បែប​នេះ លោក​បាន​បញ្ជារ​អោយ​កម្លាំង​ចុះ​ទៅ​បង្ក្រាប​ភ្លាម​ៗ​តែ​ម្តង ។

ជា​លទ្ធផល ​កម្លាំង​គណៈ​បញ្ជាការ បាន​ធ្វើការ​ដកហូត​បាន​នូវ​សម្ភារៈ​មាន​ដូច​ជា ម៉ា​ស៊ីន​​គិត​លេខ​ចំនួន​០១​គ្រឿង , ទូរស័ព្ទ​០៣​គ្រឿង , ក្រដាស​មួយ​ចំ​នួ​នា​ម្រា​ប់​កត់​ឆ្នោត រួម​នឹង​មេ​ឆ្នោត​ស្រី​ចំនួន​០៣​នាក់​ផង​ដែរ ។

បច្ចុប្បន្ន មេ​ឆ្នោត​ទាំង​០៣​នាក់ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ ដើម្បី​បន្ត​នីតិវិធី ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ