- ភ្នំពេញ
បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេដែលរួមមានស្ទឹងត្រែង ក្រចេះ កំពង់ចាម ភ្នំពេញ ព្រៃវែង ជាដើម សូមត្រៀមខ្លួន ពីព្រោះកម្រិតកម្ពស់ទឹក នៅតាមស្ថានីយវាស់កម្ពស់ទឹកបានរាយការណ៍ថា កម្ពស់ទឹកបានឡើងជាបន្តបន្ទាប់…
បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេដែលរួមមានស្ទឹងត្រែង ក្រចេះ កំពង់ចាម ភ្នំពេញ ព្រៃវែង ជាដើម សូមត្រៀមខ្លួន ពីព្រោះកម្រិតកម្ពស់ទឹក នៅតាមស្ថានីយវាស់កម្ពស់ទឹកបានរាយការណ៍ថា កម្ពស់ទឹកបានឡើងជាបន្តបន្ទាប់…
បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេដែលរួមមានស្ទឹងត្រែង ក្រចេះ កំពង់ចាម ភ្នំពេញ ព្រៃវែង ជាដើម សូមត្រៀមខ្លួន ពីព្រោះកម្រិតកម្ពស់ទឹក នៅតាមស្ថានីយវាស់កម្ពស់ទឹកបានរាយការណ៍ថា កម្ពស់ទឹកបានឡើងជាបន្តបន្ទាប់ ដល់កម្រិតជិតប្រកាសអាសន្នហើយស្របពេលដែលមានសេចក្តីរាយការណ៍ខ្លះៗថា កន្លែងទំនាបមួយចំនួននៅតាមដងទន្លេ គឺស្ទឹងដែលមានប្រភពពីទន្លេ គឺលិចបណ្តើរៗ ។
ព្រឹត្តិបត្រព័ត៌មាន កម្ពស់ទឹកដែលប្រកាសដោយក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅត្រឹមថ្ងៃទី២៤ ខែកញ្ញា កម្រិតកម្ពស់ទឹកនៅតាមស្ថានីយជលសាស្ត្រ ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ទឹកបាន និងកំពុងឡើងជាបន្តបន្ទាប់ ។
ប្រភពដដែលបានឲ្យដឹងថា ទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងទន្លេបាសាក់-កោះខែល អាចនឹងឡើងដល់កម្ពស់ប្រុងប្រយ័ត្ន អាស្រ័យហេតុនេះ សូមក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅ តាមដងទន្លេមេគង្គ និងទន្លេបាសាក់ ជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។
នៅស្ទឹងត្រែងកម្ពស់ទឹកអាចឡើងដល់១០,៦៨ម នៅថ្ងៃទី២៥ ខែកញ្ញា ហើយអាចឡើងដល់១០,៦៨ម នៅថ្ងៃទី២៦ ខែកញ្ញា មុននឹងស្រកចុះវិញនៅថ្ងៃទី២៧ ខែកញ្ញា ខណៈដែលកម្រិតប្រកាសអាសន្ន គឺ១០,៧០ម ពោល គឺវាគៀកនឹងកម្រិតប្រកាសអាសន្នមែនទែន ។
ស្ថានភាពទឹក នៅក្រចេះ នៅថ្ងៃទី២៥ វានឹងឡើងដល់២១,៧៨ម ហើយបន្តឡើងដល់ ២១,៩០មនៅថ្ងៃទី២៦ និងដល់២១,៩៥ ម នៅថ្ងៃទី២៧ ខណៈដែលកម្រិតប្រកាសអាសន្ន គឺ២២ម ។ ទឹកនៅស្ថានីយក្រុងកំពង់ចាម អាចឡើងដល់១៤,១១ម នៅថ្ងៃទី២៥ ហើយឡើងដល់១៤,៣២ ម នៅថ្ងៃទី២៦ និងឡើងដល់១៤,៤៣ នៅថ្ងៃទី២៧ ស្របពេលដែលកម្រិតប្រកាសអាសន្ន គឺ១៥,២០ម ។
ទឹកនៅស្ថានីយចតុមុខនឹងឡើងដល់៨,៩៧ម នៅថ្ងៃទី២៥ ហើយអាចឡើងដល់៩,០៩ម នៅថ្ងៃទី២៦ ហើយអាចឡើងដល់៩,១៩ម នៅថ្ងៃទី២៧ ហើយកម្រិតត្រូវប្រកាសអាសន្ន គឺ១០,៥០ដូច្នេះទាបនៅឡើយ ។
ចំពោះស្ថានីយវាស់កម្ពស់ទឹកនៅអ្នកលឿងទឹកអាចឡើងដល់៦,៣៩ម នៅថ្ងៃទី២៥ ហើយអាចឡើងដល់៦,៤៧ នៅថ្ងៃទី២៦ ហើយឡើងដល់៦,៥៥ ម នៅថ្ងៃទី២៧ ស្របពេលដែលកម្រិតប្រកាសអាសន្ន គឺ៧,៥០ ក៏នៅមិនទាន់ដល់កម្រិតបារម្ភនៅឡើយ ។ នៅស្ថានីយទន្លេបាសាក់-កោះខែលទឹក អាចឡើងដល់៧,៥៨ម នៅថ្ងៃទី២៥ ហើយអាចនឹងឡើងដល់៧,៦៣ម នៅថ្ងៃទី២៦ ហើយឡើងដល់ ៧,៦៧ម ខណៈដែលកម្រិតប្រកាសអាសន្នគឺ ៧,៩០ម ពោល គឺគៀកនឹងហានិភ័យដែរហើយ ។
ក្រៅពីនោះនៅស្ថានីយទន្លេសាប-ព្រែកក្តាមទឹកអាចឡើងដល់៧,៦៥ម នៅថ្ងៃទី២៥ ហើយឡើងដល់៧,៧៦ម នៅថ្ងៃទី២៦ និងបន្តឡើងដល់៧,៨៦ មក ខណៈកម្ពស់ទឹកត្រូវប្រកាសអាសន្ន គឺ៩,៥០ម ។
នៅក្នុងស្ថានភាពបែបនេះបងប្អូនដែលមានទីលំនៅ តាមបណ្តោយទន្លេសូមប្រុងប្រយ័ត្នពីព្រោះទឹកជំនន់ ទន្លេមេគង្គឆ្នាំនេះ អាចកាចពីព្រោះវាបានពន្លិចខេត្តឈៀងរ៉ៃ មីយ៉ាន់ម៉ា និង ឡាវធ្ងន់ធ្ងរគួសម ខណៈដែលកម្ពុជានៅមិនទាន់ទទួលនៅឡើយទេ គឺកំពុងតែប៉ឹមៗ ស្របពេលដែលតំបន់ដែនដីសណ្តរទន្លេ មេគ្គ មិនទាន់អីទេ គ្រាន់តែទន្លេក្រហមបំផ្លាញវៀតណាម ធ្ងន់ធ្ងរនៅមុននេះថ្មីៗ ។
ស្ថានភាពទឹកទន្លេអាចនឹងបន្តឡើងបន្ថែមទៀត ពីព្រោះគណកម្មាធិការទន្លេមេគង្គបានព្រមានថា ភ្លៀងអាចនឹងបន្តធ្លាក់នៅក្នុងតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គនៅឡាវ និងថៃ គួរសមបន្ថែមទៀត ។
ក្រៅពីទឹកជំនន់ បងប្អូនក៏ត្រូវតែប្រុងប្រយ័ត្នរឿងបំណាក់ច្រាំងទន្លេដែលអាចគ្រោះថ្នាក់ ប្រសិនបើវាកើតឡើងនៅពេលខាងមុខនេះ ។ បងប្អូនសូមតាមដានព័ត៌មាន អំពីកម្រិតកម្ពស់ទឹក និងការព្យាករណ៍អាកាសធាតុឲ្យបានទៀតទាត់ ហើយក្រៅពីនោះអ្នកដែលមានលំនៅស្ថានជាប់នឹងទន្លេនានា សូមទទួលទានដំណេកដោយរវាស ឧស្សាហ៍តាមដានជាក់ស្តែងពីព្រោះតារាងកម្ពស់ទឹកអាចត្រូវគេធ្វើបច្ចុប្បន្នភាព មិនទាន់ ទឹកមកដល់មុន ។
បងប្អូនសូមសម្លឹងរកទីតាំងឈរជើងដែលត្រូវភៀសខ្លួន នៅក្នុងករណីទឹកជំនន់មកដល់ ដើម្បីងាយស្រួលពេលអាសន្ន គឺនាំគ្នាសំដៅទៅទីនោះ មិនមែនពេលអាសន្នមកដល់មិនដឹងទៅណាទៅណីនោះ ។ ក្រៅពីនោះអាជ្ញាធរតាមបណ្តាភូមិសាស្ត្រតាមដងទន្លេក៏ត្រូវតែត្រៀមតាមសាររបស់ប្រមុខរដ្ឋាភិបាល ហើយចាត់ចែកសម្របសម្របប្រកបដោយភាពវ័យឆ្លាតធ្វើយ៉ាងណារក្សា និងការពារអាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិឲ្យបាន ៕
ចែករំលែកព័តមាននេះ